no-alternative title
no-alternative title

ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Galaxy Tri-Fold នឹងបំពាក់បច្ចេកវិទ្យាថ្ម Silicon-Carbon

ក្រុមហ៊ុន Samsung បានបញ្ចេញគំរូស្មាតហ្វូនអេក្រង់បត់បីបត់ដំបូងរបស់ខ្លួនជាផ្លូវការណ៍ ហើយប្រភពព័ត៌មានចចាមអារាមនៅតែមានការបែកធ្លាយជាបន្តបន្ទាប់ពីស្មាតហ្វូនទំនើបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ។  ហើយថ្មីៗនេះ បើតាមប្រភពព័ត៌មានផ្សព្វផ្សាយចេញពីប្រទេសកូរ៉េខាងត្បូងផ្ទាល់ បាននិយាយថា Samsung Galaxy Tri-Fold នឹងមានការឌីស្សាញជាមួយកម្រាស់ស្តើងស្លីម និងប្រើបច្ចេកវិទ្យាថ្មថ្មីដើម្បីជួយកាត់បន្ថយកម្រាស់តួររបស់ទូរស័ព្ទ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Galaxy Tri-Fold ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅឆមាសទីពីរនៃឆ្នាំ 2025 នេះ។ សម្រាប់គំរូស្មាតហ្វូនអេក្រង់បត់បីតង់ដំបូងមួយនេះត្រូវបាន Samsung ធ្វើការបង្ហាញចេញនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked កាលពីខែមករា ដើមឆ្នាំនេះ ជាមួយនឹងវែនតាឆ្លាតវៃ Galaxy AR Headset និង AR Glasses។ 

បើតាមប្រភពព័ត៌មានបានរាយការណ៍ថា Galaxy Tri-Fold គឺជាទូរស័ព្ទដំបូងគេដែលប្រើបច្ចេកវិទ្យាថ្មប្រភេទ silicon-carbo។ ដែលបច្ចេកវិទ្យាថ្មថ្មីនេះ ត្រូវបានគេរំពឹងថា អាចនឹងប្រើនៅលើកំពូលស្មាតហ្វូន Galaxy S26 Series ដែលចេញនៅដើមឆ្នាំក្រោយនេះផងដែរ។ ហើយសម្រាប់ថ្មដែលប្រើនៅលើ Galaxy Tri-Fold អាចនឹងមានទំហំ 5,500mAh ដូចនឹងទំហំថ្មរបស់ Galaxy S26 Ultra ដែរ។

 

បច្ចេកវិទ្យាកញ្ចប់ថ្មថ្មី Silicon-carbon នេះ នឹងជួយកាត់បន្ថយកម្រាស់តួរខ្លួនរបស់ស្មាតហ្វូនឲ្យមានកាន់តែកម្រាស់ស្តើង។ បច្ចុប្បន្ននេះក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសចិនដូចជា Vivo និង Xiaomi បានប្រើប្រាស់នូវថ្មទំហំធំពី 6,500mAh ទៅ 7,000mAh សម្រាប់ការផលិតស្មាតហ្វូនរបស់ពួកគេ។ ទន្ទឹងនឹងនេះ Samsung ក៏ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយកម្រាស់របស់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួន គឺ Galaxy Z Fold 7 ដែលនឹងមកដល់នៅចុងខែកក្តដា ឆ្នាំនេះ។ 

ចំពោះការបង្ហាញវត្តមានផ្លូវការណ៍របស់ Galaxy Tri-Fold ត្រូវបានគេរំពឹងថា អាចនឹងធ្វើឡើងនៅចុងខែកក្តដា ដំណាលគ្នាជាមួយនឹងបង្ហាញស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold 7 និង Z Flip 7។ បច្ចុប្បន្នស្មាតហ្វូនទំនើបអេក្រង់បត់បីតង់ដំបូងគេក្នុងលោក គឺជា Huawei Mate XT ហើយក៏បាននឹងកំពុងតាំងខ្លាំងជាងអធិរាជស្មាតហ្វូននៅលើទីផ្សារបច្ចុប្បន្ន ចំនែកការបង្ហាញវត្តមានរបស់ Galaxy Tri-Fold របស់ Samsung គឺនឹងកាត់បន្ថយឥទ្ធិពលរបស់ Mate XT ទាំងការឌីស្សាញ អនុភាពប្រើការ និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន