no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Reno 14 និង Reno 14 Pro បង្ហាញខ្លួនជាផ្លូវការណ៌ហើយ

ដូចអ្វីដែលបានរំពឹងទុកអញ្ចឹង នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានប្រកាសជាផ្លូវការនូវស្មាតហ្វូន Reno 14 និង  Reno 14 Pro នៅក្នុងទីផ្សារប្រទេសចិនហើយ ដោយស្មាតហ្វូនទាំងពីរនេះ គឺមានបន្ទះឈីប MediaTek គាំទ្រជាមួយនឹងបន្ទះអេក្រង់ OLED Display ហើយនិងថាមពលថ្មធំដល់ទៅ 6000mAh ថែមទៀតផង។ ខាងក្រោមនេះ គឺជាព័ត៌មានលម្អិតរបស់ស្មាតហ្វូនថ្មីនេះ

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន OPPO Reno 14

ស្មាតហ្វូន OPPO Reno 14 មានអេក្រង់ទំហំ 6.59-អ៊ីង ជាអេក្រង់រាបស្មើរប្រភេទ LTPS OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate ហើយនិងមានពន្លឺ 1200 nits។ និយាយពីប្រព័ន្ធសុវត្ថិភាពនៅលើស្មាតហ្វូននេះ គឺបំពាក់នូវ IP66/68/69 សម្រាប់ការពារធូលី និងទឹក ហើយនឹងមានគែមធ្វើពីលោហធាតុ។ ស្មាតហ្វូននេះមាន 3 ពណ៌គឺ Mermaid, Half Summer Green និង Reef Black។ ស្មាតហ្វូនថ្មីនេះ មានទម្ងន់ 187g និងមានកម្រាស់ត្រឹមតែ 7.32mm ប៉ុណ្ណោះ។ 

និយាយពីកម្លាំងម៉ាស៊ីនស្មាតហ្វូនជំនាន់ថ្មីនេះ មានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 8350 ដែលមានពិន្ទុ Benchmark ច្រើនជាង 1.4 លាន។ ស្មាតហ្វូននេះ មានការប្រើប្រាស់នូវរ៉េមប្រភេទ LPDDR5X RAM និងម៉េមូរី UFS 3.1 Storage ហើយនឹងមានទំហំចាប់ពី 12GB/256GB និងទំហំ 16GB/1TB។ ចំពោះថាមពលថ្មស្មាតហ្វូននេះ គឺមានទំហំ  6000mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired charging។ ដើម្បីអោយខាងក្នុងម៉ាស៊ីនត្រជាក់នោះ ក្រុមហ៊ុន OPPO បានបំពាក់នូវវិធីសាស្រ្តថ្មីហៅថា “nano ice crystal heat sink” សម្រាប់ស្មាតហ្វូន Reno 14 នេះ។

ស្មាតហ្វូនជំនាន់ថ្មី Reno 14 នេះ មានកាមេរ៉ា 3 គ្រាប់ ដែលមានគោលទំហំ 50MP Sony គាំទ្រជាមួយនឹងមុខងារ OIS, 8MP ultra-wide និង 50MP JN5 periscope telephoto lens ជាមួយនឹងកម្រិត 3.5x zoom ថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានកាមេរ៉ាខាងមុខទំហំ 50MP។ ក្រុមហ៊ុន OPPO ក៏បានបន្ថែមនូវមុខងារជាច្រើនទៀតដូចជា Live Photo, 4K HDR to Live conversion និង “CCD effect” ផងដែរ។ ស្មាតហ្វូនថ្មីនេះ ក៏នឹងមានដាក់អោយដំណើរការនូវ ColorOS 15 ផ្អែកនៅលើ Android 15 ទៀតផង។ នៅលើ OS នេះ ក៏មានមុខងារជាច្រើនទៀតដូចជា  floating windows, split-screen និង  Xiaobu AI assistant ដែលទ្រទ្រង់ទៅលើមុខងារដូចជា s AI writing, screen Q&A និងcontext-based searches ថែមទៀត។

ស្មាតហ្វូន OPPO Reno 14 Pro 

ស្មាតហ្វូន OPPO Reno 14 Pro នេះ មានអេក្រង់ទំហំ 6.83-អ៊ីង កម្រិត 1.5K អេក្រង់រាបស្មើរប្រភេទ OLED display ជាមួយនឹងកម្រិត 120Hz refresh rate។ ស្មាតហ្វូនថ្មីនេះ បំពាក់នូវបន្ទះឈីប MediaTek Dimensity 8450 ដែលមានពិន្ទុលើសពី 1.4 លាននៅលើ AnTuTu ។ ស្មាតហ្វូននេះ មានរ៉េម និង Storage ដូចទៅនឹងស្មាតហ្វូន OPPO Reno 14 ។ ស្មាតហ្វូននេះមានបំពាក់នូវ IP66/68/69 សម្រាប់ការពារធូលី និងទឹក ហើយវាមានពណ៌ Reef Black, Mermaid និង  Calla Lily Purple។ 

ស្មាតហ្វូនថ្មីនេះ មានការបំពាក់នូវកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50MP, ultra-wide និង Periscope Telephoto Lenses។ ស្មាតហ្វូននេះ ក៏មានកាមេរ៉ាខាងមុខទំហំ 50MP។ ដូចទៅនឹងស្មាតហ្វូន Reno 14 ដែរនោះ ស្មាតហ្វូន Pro នេះដំណើរការនូវ ColorOS 15 ។ សម្រាប់ OS នេះ ក៏មានការនាំយកនូវមុខងារ Live Photos និងជាច្រើនទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្មទំហំ 6200mAh cell ជាមួយនឹងបច្ចេកវិទ្យា 80W wired និង 50W wireless charging ផងដែរ។

តម្លៃ និងកាលបរិច្ឆេទនៃការលក់ ស្មាតហ្វូន Reno 14 និង 14 Pro ពេលនេះទទួលអោយធ្វើការ Pre-order នៅក្នុងប្រទេសចិន ហើយការលក់គឺចាប់ផ្តើមពីថ្ងៃទី 23 ខែឧសភានេះ។ ខាងក្រោមនេះគឺជាតម្លៃរបស់សា្មតហ្វូននេះ។

Reno 14

•12GB + 256GB មានតម្លៃ CNY 2799 យ៉ន់

•16GB + 256GB មានតម្លៃ CNY 2999 យ៉ន់

•12GB + 512GB មានតម្លៃCNY 3099 យ៉ន់

•16GB + 512GB មានតម្លៃCNY 3299 យ៉ន់

•16GB + 1TB មានតម្លៃ CNY 3799 យ៉ន់

Reno 14 Pro

•12GB + 256GB មានតម្លៃCNY 3499 យ៉ន់

•12GB + 512GB មានតម្លៃ CNY 3799 យ៉ន់

•16GB + 512GB មានតម្លៃCNY 3999 យ៉ន់

•16GB + 1TB មានតម្លៃ CNY 4499 យ៉ន់

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម