ស្វែងរកពួកយើង:

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ

Koun Jab Luffy

25 មីនា 2024 10:40 ព្រឹក

អាន 3 នាទី

Article image
បច្ចុប្បន្នបើនិយាយពីរថយន្តអគ្គិសនីប្រភេទដឹកទំនិញ ឬហៅថា Pick Up Truck ដែលមានសន្ទុះកំលាំងល្បឿនខ្លាំងបំផុត គឺជា Tesla Cybertruck ដែលអាចជាន់ស្ទុះល្បឿនពី 0-60 ម៉ាយល៍ក្នុងមួយម៉ោង (0-97km/h) ប្រើពេលត្រឹម 2.6 វិនាទីប៉ុណ្ណោះ។ ដោយឡែកនៅពេលនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីម៉ាក Geely របស់ប្រទេសចិន បានត្រៀមបញ្ចេញរថយន្ត Pick Up Truck ស៊េរីថ្មីឆ្នាំ 2024 ដែលមានសន្ទុះល្បឿនប្រហាក់ប្រហែលគ្នានឹង Tesla Cybertruck ក្នុងពេលឆាប់ៗនេះផងដែរ។
រថយន្តអគ្គិសនី Pick Up Truck ស៊េរីថ្មីឆ្នាំ 2024 របស់ Geely គឺជាម៉ូដែល Geely RADAR RD6 Horizon។ រថយន្ត EV Pick Up Truck ស៊េរីថ្មីនេះដំណើរការដោយប្រព័ន្ធប៊ុងពីរ Four-Wheel Drive (4WD) ដោយក្រុមហ៊ុនបានបញ្ជាក់ថា អាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 4.5 វិនាទី។ RADAR RD6 Horizon មានប្រវែងបណ្តោយ 5,260mm X ទទឹង 1,900 X កម្ពស់ 1,880 mm និងចន្លោះកង់មុខទៅកង់ក្រោយ 3,120mm។ ចំនែកកន្ទុយសម្រាប់ផ្ទុកឥវ៉ាន់ខាងក្រោយមានប្រវែង 1,525mm X ទទឹង 1,450mm X កម្ពស់ 540mm ដែលអាចផ្ទុកទំនិញបានក្នុងចំនុះ 1,200 លីត្រ។ ដែលផ្ទុយពីម៉ូដែល Geely RADAR RD6 Horizon RWD (Rear-wheel Drive) ដែលអាចផ្ទុកទំនិញបានត្រឹម 865 លីត្រ។
Article image
Geely RADAR RD6 Horizon 2024 ប្រើប្រាស់ប្រព័ន្ធម៉ូទ័រអគ្គិសនីប្រភេទ permanent magnet synchronous electric drive system ដែលអាចផលិតថាមពលកំលាំងបាន 315kW និងប្រព័ន្ធរមូល 594Nm ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 4.5វិនាទី និងអាចជាន់ល្បឿនលឿនបំផុត Top-Speed បានដល់ 190km/h។ បន្ថែមពីនេះ រថយន្ត Pick Up Truck មួយនេះ មានមុខងារផ្ទុកភ្លើងសម្រាប់សាកឧបករណ៍អេឡិចត្រូនិចបានក្នុងកំលាំង 21kW ថែមទៀតផង។
Article image
Geely RADAR RD6 Horizon 2024 មានមុខងារកំនត់សម្រាប់ការបើកបរ (Driving Mode) ចំនួន 7 ក្នុងចំនោម Mode ទាំងនោះ ក៏មានមុខងារ off-road driving mode ផងដែរ ហើយជាពិសេសអាចបញ្ជាដោយសំឡេងក្នុងការផ្លាស់ប្តូរ Driving Mode មួយទៅ Driving Mode បានថែមទៀតផង។ លើសពីនេះទៅទៀតជាមួយប្រព័ន្ធ  all-terrain feedback system របស់ EV Pickup Truck នេះ គឺមានភាពឆ្លាតវៃក្នុងការបែងចែកកំលាំងបង្វិលជុំទៅកង់ទាំងបួនស្មើរៗគ្នា។
Article image
ក្រុមហ៊ុន Geely បានធ្វើការប្រកាសចេញម៉ូដែល RADAR RD6 Horizon ដែលប្រើប្រព័ន្ធប៉ុងមួយ (RWD) កាលពីឆ្នាំ 2022 ដោយមានតម្លៃខ្ទង់ $24,600។ ក្នុងពេលបច្ចុប្បន្ន Geely បាននឹងកំពុងចរាចរលក់រថយន្ត RADAR RD6 របស់ខ្លួនដែលប្រើប្រព័ន្ធ 2WD ជាមួយតម្លៃចាប់ពីខ្ទង់ $20,150 ដល់ $37,200។ ដោយឡែសម្រាប់ម៉ូដែល 4WD RD6 Horizon ដែលជា Premium Version  ឆ្នាំ 2024 នេះ ទំនងជានឹងមានវត្តមានលើទីផ្សារនាឆ្នាំ 2024 ក្នុងពេលឆាប់ៗនេះ។
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ