ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Caviar បង្ហាញ iPhone 15 Pro ម៉ូដែលពិសេស ដែលមានការឌីស្សាញចេញពីខ្សែភាពយន្តម៉ាហ្វីដ៏ល្បីល្បាញបំផុត

ដោយ

Koun Jab Luffy

18 មេសា 2024 01:18 យប់ជ្រៅ

អាន 2 នាទី

Article image
Caviar ដែលជាម៉ាកយីហោដ៏ប្រណិត និងមានភាពល្បីល្បាញ មានមូលដ្ឋាននៅក្នុងទីក្រុង Dubai ប្រទេសអារ៉ាប់រួម ដែលគ្រប់គ្នាស្គាល់ថា គឺជាក្រុមហ៊ុនមួយដែលតែងតែច្នៃម៉ូតកាន់តែប្រណិតទៅលើស្មាតហ្វូន High-End បានបញ្ចេញនូវស្មាតហ្វូនប្រភេទ Desperado Collection ដែលឌីស្សាញឡើងដោយមានការជម្រុញចេញពីខ្សែភាពយន្តម៉ាហ្វីដ៏ល្បីល្បាញបំផុត។ សម្រាប់ “Desperado Mafia” collection នេះ គឺមានការឌីស្សាញផ្តោតទៅលើស្មាតហ្វូន iPhone 15 Pro ប្រភេទ  “Godfather,” “Revenge,” និង “Capone” ដែលម៉ូដែលនីមួយៗ គឺបង្ហាញអំពីតួអង្គផ្សេងៗគ្នានៅក្នុងរឿងម៉ាហ្វីនេះ។
ស្មាតហ្វូនម៉ូដែល limited-edition នេះ គឺមានប្រើប្រាស់នូវវត្ថុធាតុដើមប្រណិតដូចជាទីតាញ៉ូមពណ៌ខ្មៅ និងឆ្នូតពណ៌មាស រួមជាមួយនឹងការប្រើប្រាស់នូវ themes នៅក្នុងខ្សែភាពយន្តថែមទៀត។ តម្លៃរបស់ស្មាតហ្វូននេះ គឺមានលក់ចាប់ពី $8,060 ទៅលើស្មាតហ្វូន iPhone 15 Pro “Capone”  ដែលមានទំហំ 128GB និងតម្លៃ $10,270 ទៅលើ iPhone 15 Pro Max “Revenge” សម្រាប់ទំហំ 1TB។
Article image
ចំពោះម៉ូដែល  “Godfather” គឺពោរពេញទៅដោយអំណាច និងឥទ្ធិពល។ ការប្រើប្រាស់នូវទីតាញ៉ូមពណ៌ខ្មៅ និងឆ្នូតពណ៌មាសនេះ គឺបង្ហាញនូវតភាពស្រស់ស្អាត និងទាន់សម័យដែលមានការជម្រុញចេញពីពក្យាថា “Godfather” ជាមួយនឹង quote មួយចេញពីខ្សែភាពយន្តនេះគឺ “It’s not personal, it’s just business.” ដែលមានន័យថា វាមិនមែនជារឿងផ្ទាល់ខ្លួននោះទេ វាគឺគ្រាន់តែជារឿងជំនួញប៉ុណ្ណោះ។
Article image
តាមរយៈការជម្រុញចេញពីក្រុម “Peaky Blinders” ដែលស្ថិតនៅក្នុងទីក្រុង Birmingham ខណៈពេលដែលម៉ូដែល “Revenge” នេះ គឺបានបង្ហាញអំពីសករាជថ្មីនៃអំណាចរបស់ក្រុមទំនើង។ ការប្រើប្រាស់នូវ Textured ទីតាញ៉ូមពណ៌ខ្មៅនេះគឺមានការដាក់បញ្ចូលគ្នាជាមួយនឹងឆ្នូតពណ៌មាសដែលជាសញ្ញានៃភាពខ្លាំង និងកម្លាំងដ៏អស្ចារ្យ។ ក្រុមហ៊ុន Caviar បាននិយាយថា ស្មាតហ្វូន “Revenge” នេះ គឺសម្រាប់ថ្នាក់ដឹកនាំដែលចូលចិត្តការប្រកួតប្រជែងដ៏ខ្លាំងក្លានោះ។
Article image
ជាមួយនឹងការជម្រុញចេញពី “The Untouchables” នោះ ម៉ូដែល “Capone” នេះ បង្ហាញអំពីភាពធន់ និងភាពក្លាហាន។ ការប្រើប្រាស់នូវទីតាញ៉ូំពណ៌ខ្មៅភ្ជាប់ជាមួយនឹងការឆ្លាក់ជាប់ជាមួយនឹងគ្រប់កាំភ្លើង និង quote “Never stop fighting until the fight is done.” ដែលមានន័យថា មិនអាចបញ្ឈប់ការប្រយុទ្ធបានទេលុះត្រាតែការប្រយុទ្ធនោះចប់រួចរាល់។ គ្រប់ម៉ូដែល Limited edition នេះ គឺមានចំនួនត្រឹមតែ 99 គ្រឿងប៉ុណ្ណោះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Caviar បង្ហាញ iPhone 15 Pro ម៉ូដែលពិសេស ដែលមានការឌីស្សាញចេញពីខ្សែភាពយន្តម៉ាហ្វីដ៏ល្បីល្បាញបំផុត