no-alternative title
no-alternative title

ឆ្នាំនេះ! iPhone 17 មានអេក្រង់ល្បឿន 120Hz refresh rate កាមេរ៉ា 48MP ពីរគ្រាប់ និងទំហំចាប់ពី 256GB

ដូចការគ្រោងទុកនៅពេលនេះ iPhone Air ដែលជាម៉ូដែលថ្មីមានកម្រាស់ស្តើងជាងគេក្នុងចំណោម iPhone 17 Series បានបង្ហាញវត្តមានជាផ្លូវការណ៌ ជាមួយនិងបងប្អូនរបស់គេ iPhone 17 Pro និង Pro Max រួមនិងសិស្សប្អូន iPhone 17 ហើយ។  សម្រាប់ម៉ូដែលប្អូនគេឆ្នាំនេះ មើលទៅមានការអាប់ដែតជាងជំនាន់មុន ដោយភ្ជាប់ជាមួយនិងអេក្រង់ទំហំដល់ទៅ 6.3 អ៊ីង Super Retina XDR screen និងមានការគាំទ្រនូវមុខងារ ProMotion ដែលមាន Adaptive refresh rate ខ្ពស់ដល់ទៅ 120Hz ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ស្មាតហ្វូននេះក៏មានការទ្រទ្រង់នូវមុខងារ Always-On display, showing the time, widgets ហើយនិង Live Activities ផងដែរ។ អ្វីដែលពិសេសនោះអេក្រង់នេះ ក៏អាចផ្លាស់ប្តូរល្បឿន refresh rate បានតាមមាតិកាតែម្តង។ អេក្រង់ iPhone 17 នេះ ក៏មានការបំពាក់នូវ Ceramic Shield 2 ស្រទាប់ការពារថ្មីរបស់ Apple ដែលមានសមត្ថភាពអាចការបន្ថយនូវការឆ្កូត ប្រឡាក់ ក៏ដូចជាចំណាំងផ្លាតផងដែរអ។ អេក្រង់នេះមានពន្លឺខ្ពស់ដល់ទៅ 3,000nits ដែលខ្ពស់ជាងម៉ូដែលមុនៗ អាចអោយអ្នកប្រើប្រាស់មើលអេក្រង់នៅខាងក្រៅ ឬពេលថ្ងៃបានច្បាស់ជាង iPhone 16។

iPhone 17 ដំណើរការនៅលើឈីប A19 កម្រិត 3nm មាន 6 Core CPU ល្បឿនលឿនជាង 1.5x ប្រៀបធៀបជាមួយ the A15 ដែលប្រើប្រាស់នៅលើ iPhone 13 នេះបើតាមការបញ្ជាក់ពី Apple។ បន្ថែមពីនេះនៅលើម៉ាស៊ីននេះ ក៏នូវមាន 5 Core GPU ដែលគណនបានលឿនជាង A15 ទ្វេរដងថែមទៀតផង។ និយាយពីការមេរ៉ាវិញ នៅលើ iPhone 17 មានកាមេរ៉ា 2 គ្រាប់ទំហំ 48MP ដោយមានមួយគ្រាប់ជា Ultrawide និងអាចថតh macro បានផងដែរ។

ជាមួយគ្នានេះកាមេរ៉ារនេះក៏មានការបំពាក់នូវ Photographic Styles ដែលអាចកែប្រែរូពភាពតាមពណ៌ និងពន្លឺ ក៏ដូចជាស្ទីលតាមចំណង់ចំណូលចិត្តយើងទៀតផង ជាពិសេសគឺទៅលើពណ៌ស្បែក។ នៅលើស្មាតហ្វូននេះដំណើរការនៅ iOS 26 ដែមានការបន្ថែមនូវមុខងារប្រើប្រាស់កាន់តែសម្បូរបែប។

iPhone 17 ដាក់លក់នៅលើទីផ្សារអាមេរិកជាមួយនិងជម្រើសចាប់ពី 256GB តម្លៃ $799 និងមានពណ៌ lavender, mist blue, sage, white និង black ហើយនឹង Pre-Order នៅលើទីផ្សារ 63 ប្រទេសថែមទៀតនៅថ្ងៃទី 12 ខែកញ្ញា។ សម្រាប់ការលក់ជាផ្លូវការណ៌មាចនឹងមកដល់នៅថ្ងៃទី 26 ខែកញ្ញា។

 

ព័ត៌មានពាណិជ្ជកម្ម