ស្វែងរកពួកយើង:

បែកធ្លាយប្រព័ន្ធទំនាក់ទំនងផ្កាយរណបនៅលើស្មាតហ្វូនអេក្រង់បត់បាន Xiaomi MIX FOLD 4 និង Xiaomi MIX Flip

ដោយ

Koun Jab Luffy

01 មិថុនា 2024 08:49 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi នៅតែបន្តក្នុងការទាក់ទាញនូវការចាប់អារម្មណ៍ជាច្រើនជាមួយនឹងការបោះជំហានថ្មីប្រកបដោយភាពច្នៃប្រឌិតថ្មីនៅក្នុងពិភពស្មាតហ្វូនរបស់ខ្លួន។ ដូចអ្វីដែលបានរំពឺងទុកអញ្ចឹង សម្រាប់ប្រព័ន្ធទំនាក់ទំនងផ្កាយរណប (satellite communication versions) ដែលនឹងប្រើប្រាស់នៅលើ ស្មាតហ្វូនអេក្រង់បត់ MIX FOLD 4 និង MIX Flip ត្រូវបានរកឃើញនៅក្នុងប្រព័ន្ធ database ហើយ ដោយថែមទាំងមានការបញ្ជាក់ពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។
បើតាមការបញ្ជាក់នៅក្នុងប្រភពខាងលើនេះ បានបន្តថា ប្រព័ន្ធផ្កាយរណប (Satellite communication) ថ្មីនេះ គឺមានភាពខុសប្លែកពីប្រព័ន្ធទំនាក់ទំនង Regular Cellular Communication ដែលមានភ្ជាប់តាមរយៈស្ថានីយ៍ (Ground Stations) និងផ្កាយរណប។ បច្ចេកវិទ្យាថ្មីនេះ នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចភ្ជាប់ទំនាក់ទំនងបានជាពិសេសនៅក្នុងតំបន់ដែលមិនមានសេវា ឬសេវាទៅមិនដល់នោះ។ ប្រព័ន្ធទំនាក់ទំនង Satellite Communication នេះ នឹងផ្តល់នូវការតភ្ជាប់ទំនាក់ទំនងបានយ៉ាងល្អគ្រប់ស្ថានភាពថែមទៀតផង។  ជាមួយនឹងប្រព័ន្ធ Satellite Communication នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុន Xiaomi នៅក្នុងបង្ហាញនៅលើផលិតផលជាច្រើនរបស់ខ្លួន។
Article image
សូមជំរាបថា ស្មាតហ្វូនអេក្រង់បត់បាន MIX Flip និង MIX FOLD 4 នេះ គឺមានលេខកូដ 2 ម៉ូដែល រួមមានដូចជា លេខ2405AVPB7C និង 24076PX3BC។ ម៉ូដែលទាំងនេះ គឺមានការដាក់លក់ផ្តាច់មុខតែនៅក្នុងទីផ្សាររបស់ប្រទេសចិនប៉ុណ្ណោះ។ សម្រាប់ MIX Flip នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Flip ដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi ដែលមានអេក្រង់កម្រិត 1.5k ខណៈដែលអេក្រង់ទី 2 គឺស្ថិតនៅក្រោមកាមេរ៉ា។ ស្មាតហ្វូនទាំងពីរនេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3។
Article image
កាមេរ៉ាគោលរបស់ស្មាតហ្វូន MIX Flip ថ្មីនេះ មានទំហំទំហំ 50MP គាំទ្រដោយសិនស័រ Ovx8000 ដែលគេស្គាល់ថាជា Light Hunter 800 និងមួយគ្រាប់ទៀតមានទំហំ 60MP Omnivision OV60A Telephoto។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Xiaomi MIX Flip នេះ គឹមានសេនស័រ 2 គ្រាប់។ សម្រាប់ស្មាតហ្វូន Xiaomi MIX Fold 4 នឹងមានកាមេរ៉ា 13MP OV13B ultra wide-angle និង 10MP Samsung S5K3K1 Telephoto។
Article image
សម្រាប់ satellite communication របស់ស្មាតហ្វូន Xiaomi MIX FOLD 4 និង Xiaomi MIX Flip នេះ នឹងមានបច្ចេកវិទ្យាស្តង់ដារថ្មីនៅលើពិភពស្មាតហ្វូននេះ។ ម៉ូដែលនេះ ក៏នឹងផ្តល់អោយអ្នកប្រើប្រាស់ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យដែលគ្មានព្រំដែន ហើយនិងអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការតភ្ជាប់បានកម្រិតល្អបមផុត។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅដើមខែកក្កដាខាងមុខនេះហើយ។
បែកធ្លាយប្រព័ន្ធទំនាក់ទំនងផ្កាយរណបនៅលើស្មាតហ្វូនអេក្រង់បត់បាន Xiaomi MIX FOLD 4 និង Xiaomi MIX Flip