ស្វែងរកពួកយើង:

OnePlus បញ្ចេញនូវស្លាកសញ្ញាពាណិជ្ជកម្មថ្មីទៅលើ Ace នៅមុនការសម្ពោធជាផ្លូវការ OnePlus Ace 3 Pro

ដោយ

Koun Jab Luffy

15 មិថុនា 2024 09:23 ព្រឹក

អាន 2 នាទី

Article image
កាលពីថ្ងៃទី 14 ខែមិថុនានេះ លោក Li Jie អគ្គនាយកក្រុមហ៊ុន OnePlus ប្រចាំប្រទេសចិន បានបង្ហោះនៅលើបណ្តាញសង្គមស្តីពីការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Ace 3 Pro។ នៅក្នុងការបង្ហោះរបស់លោក បានបញ្ជាក់ថា អ្វីៗគឺបានត្រៀមរួចជាស្រេចហើយសម្រាប់កាបង្ហាញវត្តមាននៅលើសប្តាហ៌ក្រោយហើយ។ បន្ថែមពីនេះ លោកអគ្គនាយករូបនេះ ក៏មានការបញ្ចេញនូវស្លាកសញ្ញាពាណិជ្ជកម្មថ្មីទៅលើ Ace សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី  OnePlus Ace series ផងដែរ។
ស្លាកសញ្ញាពាណិជ្ជកម្មថ្មីទៅលើ Ace គឺមានការបញ្ជាក់ពីថាមពលដែលមានបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មី។ សូមជំរាបថា ថ្មីៗនេះ ក៏មានការទម្លាយចេញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 3 Pro ផងដែរ។ ស្មាតហ្វូន Ace3 Pro ត្រូវបានគេរាយការណ៌ពីដំបូងថា នឹងមានការបំពាក់នូវថាមពលថ្មទំហំធំដល់ទៅ 6100mAh ដែលកាន់បានយូរបំផុត។ នៅលើស្មាតហ្វូននេះ នឹងមានគាំទ្រដោយកម្លាំងសាក 100W fast charging ថែមទៀតផង។ ស្មាតហ្វូននេះមានមានឈ្មោះម៉ូដែលថា “Dayu”។
ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace3 Pro ត្រូវបានគេរាយការណ៌ថា មានការឌីស្សាញចេញជាមួយស៊ុមលោហៈ និងមានការប្រើប្រាស់ខ្នងក្រោយពីសេរ៉ាមេកបែប 3D។ បើតាមការទម្លាយមុននេះ បាននិយាយថា ស្មាតហ្វូននេះ នឹងមានការឌីស្សាញចេញពីសមាសភាគច្រើនបែប ដែលមានដូចជា “hot forged white ceramic body” និង “hot forged bright silver glass body” ហើយនិង “plain leather body”។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំធំដល់ទៅ 6.78-អ៊ីង កម្រិត 1.5K ដែលគាំទ្រដោយបន្ទះកញ្ចក់អេក្រង់គែមកោង 8T LTPO។
Article image
ស្មាតហ្វូនជំនាន់ថ្មី Ace3 Pro នឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP “large bottom main camera” រួមជាមួយនិងគ្រាប់ទីពីរមានទំហំ 8MP និងទីបីមានទំហំ 2MP។