ស្វែងរកពួកយើង:

ស្មាតហ្វូនស៊េរីថ្មី HMD Fusion នឹងបំពាក់នូវបន្ទះឈីប Snapdragon 778G SoC ហើយនិង Pogo PIINs

ដោយ

Koun Jab Luffy

23 មិថុនា 2024 11:08 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន HMD Global ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែអភិវឌ្ឍទៅលើស្មាតហ្វូនថ្មី HMD Fusion ដែលម៉ូដែលនេះ គឺជាស្មាតហ្វូនថ្នាក់កណ្តាល ដែលមានការឌីស្សាញរូបរាងស្រដៀងគ្នា ដូចជំនាន់មុនៗដែរ។ ខុសប្លែកពីស្មាតហ្វូន HMD Skyline ដែលបែកធ្លាយជាមួយនឹងទម្រង់ស្រដៀងគ្នាទៅនឹង Nokia Lumia នោះ សម្រាប់ស្មាតហ្វូន Fusion នេះគឹមានលក្ខណៈពិសេសប្លែកដែលចេញពីម៉ូដែល Pulse Pro។
ស្មាតហ្វូន Fusion ថ្មីនេះ ត្រូវបានគេរាយកាណ៌ថា មានអេក្រង់ទំហំ 6.6-អ៊ីង បង្ហាញចេញបាន 1080p IPS display គាំទ្រជាមួយនឹងកម្រិតល្បឿន 120Hz refresh rate។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានបន្ទះឈីប Qualcomm Snapdragon 778G (QCM6490) គាំទ្រជាមួយនឹងរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB។ និយាយពីកាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានទំហំ 108MP, 2MP និងកាមេរ៉ាមុខទំហំ 16MP។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 4,800mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 30W fast charging។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យា WiFi 6E និង 3.5mm audio jack។
ស្មាតហ្វូន Fusion នេះ ក៏មានភ្ជាប់ជាមួយនឹង Pogo Pins សម្រាប់ភ្ជាប់ទៅនឹង Accessories ជាច្រើន ដែលហៅថា “Smart Outfits” ដែលមានលក្ខណៈមុខងារស្រដៀងគ្នាទៅនឹង MagSafe របស់ក្រុមហ៊ុន Apple ដែលវាអាចប្រើប្រាស់បានជាមួយនឹងឧបករណ៍ជាច្រើនទៀតផងដែរ។ ការបែកធ្លាយថ្មីនេះ បានទម្លាយថា ស្មាតហ្វូននេះនឹងមានវិមាត្រ 164mmx76mmx8.6 mm ជាមួយនឹងតួខ្លួនអាលុយមីញ៉ូមផលិតឡើងវិញ និងផ្លាស្ទិកផលិតឡើងវិញ និងទម្ងន់ស្រាលត្រឹមតែ 200g។ មកដល់ពេលនេះ នៅមិនទាន់មានការផ្តល់នូវព័ត៌មានលម្អិតជាច្រើនទៀត អំពីកាលបរិច្ឆេទនៃការសម្ពោធ ឬតម្លៃរបស់ស្មាតហ្វូន HMD Fusion នេះទេ។
Article image
នៅពេលនេះ ក្រុមហ៊ុន HMD Global ក៏បានធ្វើការទៅលើថេប្លេតថ្មី ដែលមានឈ្មោះហៅថា HMD Slate Tab 5G។ ថេប្លេតថ្មីនេះ នឹងមានការឌីស្សាញដែលជម្រុញចេញពីថេប្លេត Nokia Lumia ហើយនិងមានបំពាក់នូវមុខងារជាច្រើនដូចជា  Snapdragon 7s Gen 2 SoC, 10.6 អ៊ីង ល្បឿន 90Hz IPS display និងថាមពលថ្មទំហំ 9,250mAh ជាមួយនឹងបច្ចេកវិទ្យា 30W fast charging ថែមទៀតផង៕