ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ថាមពលថ្ម និងការឌីស្សាញរបស់ស្មាតហ្វូន realme 13 Pro+ ត្រូវបានទម្លាយនៅលើស្ថាប័ន FCC

ដោយ

Koun Jab Luffy

30 មិថុនា 2024 04:55 ទៀបភ្លឺ

អាន 2 នាទី

Article image
ថ្មីៗនេះ ស្មាតហ្វូន realme ថ្មីមួយ ដែលមានលេខកូដ RMX3921 ទទួលបាននូវការអនុម័តចេញពី FCC រួចរាល់ហើយ ។ ខណៈពេលដែលបញ្ជីនេះមិនទាន់បានទម្លាយអំពីឈ្មោះរបស់ស្មាតហ្វូននេះនៅឡើយទេនោះ ម៉ូដែលនេះ ត្រូវបានគេជឿជាក់ថា គឺជាស្មាតហ្វូន realme 13 Pro+។ បើតាមការបង្ហាញរូបភាពរបស់ស្មាតហ្វូន Realme 13 Pro+ នៅលើបញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូននេះ នឹងមានរូបរាងស្លីមជាងម៉ូដែលមុន realme 12 Pro+។ ស្មាតហ្វូននេះមានវិមាត្រ 161.34x73.91x8.23mm នឹងមានការបង្ហាញគែម bezels កម្រ៉ាស់ស្តើងជាងស្មាតហ្វូន realme 12 Pro+ ដែលមានវិមាត្រ 161.5x74x8.8mm។
បើមើលទៅលើទម្ងន់របស់ស្មាតហ្វូន realme ថ្មីនេះ ក៏មានភាពស្រាលជាងមុនផងដែរ។ ម៉ូដែលថ្មីនេះ មានទម្ងន់ 190g ខណៈពេលដែលស្មាតហ្វូន realme 12 Pro+ មានទម្ងន់ 196g។ ស្មាតហ្វូននេះក៏មានការបង្កើននូវថាមពលថ្មបន្តិចផងដែរ។ ស្មាតហ្វូន realme 13 Pro+ នេះ នឹងមានថាមពលថ្មទំហំ 5,050mAh បើធៀបជាមួយនឹងស្មាតហ្វូន realme 12 Pro+ គឺមានថាមពលថ្មទំហំ 5,000mAh។ នៅលើទីផ្សារ ថាមពលថ្មនេះ អាចនឹងមានការប្រើប្រាស់ថ្មទំហំ 5100mAh ឬ 5200mAh ។
មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីល្បឿននៃការសាកថ្មរបស់ស្មាតហ្វូននេះទេ ប៉ុន្តែសម្រាប់ឆ្នាំងសាក charger របស់ស្មាតហ្វូននេហ គឺមានលេខកូដ VCB80AUH ជាមួយនឹងពាក្យថា ”80″ ដែលនេះ អាចជាឆ្នាំងសាក 80W charger។ ប្រសិនបើនេះគឺជាការពិតនោះ បច្ចេកវិទ្យាសាកនៅលើស្មាតហ្វូននេះ អាចមានការបង្កើនល្បឿននៃការសាកថ្មពី  67W fast charging របស់ស្មាតហ្វូន realme 12 Pro+។
Article image
សម្រាប់កម្មវិធី software នៅលើស្មាតហ្វូននេះវិញ គឺនឹងដំនើរការនៅលើ Realme UI 5 ផ្អែកនៅលើ Android 14 បើទោះបីជានៅលើបញ្ជីរបស់ FCC បានបញ្ជាក់នូវ ColorOS 14 ក៏ដោយ។ ស្មាតហ្វូនេះមានការទ្រទ្រង់ជាមួយបច្ចេកវិទ្យា 5G ដែលមានទាំង SA និង NSA Modes ផងដែរ។ ស្មាតហ្វូន realme 13 Pro+ ថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 50MP Sony IMX890 និងគ្រាប់ទីពីរមានទំហំ 50MP Sony IMX882 ហើយនិងមានការភ្ជាប់ជាមួយនូវមុខងារហ៊្សូមបាន 3x periscope សម្រាប់  telephoto zoom ថែមទៀទផង។ ចំពោះគ្រាប់ទីបីមានទំហំ 8MP ultra-wide sensor ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ មានទំហំ 32MP។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.7-អ៊ីង Full HD+ AMOLED panel ទ្រទ្រង់ជាមួយនឹងល្បើនដល់ទៅ 120Hz refresh rate៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.