
ថ្មីៗនេះ ស្មាតហ្វូនស៊េរីថ្មី OPPO Reno 15 Pro ត្រូវបានគេប្រទះឃើញថា បង្ហាញខ្លួននៅលើបញ្ជី Geekbench ហើយ ដោយមានភ្ជាប់ជាមួយលេខម៉ូដែល PLV110 ហើយនិងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Dimensity 8-Series។ នៅពេលនេះ មានការបញ្ជាក់ជាថ្មីថា ស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO ដែលមានលេខម៉ូដែល PLW110 បានបន្តបង្ហាញខ្លួននៅលើបញ្ជីរបស់ Geekbench ថែមទៀតផងដែរ។ ស្មាតហ្វូនមួយនេះ ត្រូវបានគេដឹងថា គឺជាម៉ូដែល Reno 15។
នៅក្នុងបញ្ជី Geekbench បានបង្ហាញថា ស្មាតហ្វូន Reno 15 នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek ដែលមានលេខម៉ូដែល MT6899។ បន្ទះឈីបនេះមាន Prime Core ល្បឿន 3.25GHz និង 3x Cores មានល្បឿន 3.00GHz ខណៈដែល 4 Cores ទៀតមានល្បឿន 2.10GHz។ សម្រាប់ក្រាហ្វិកកាតដែលមាននៅលើបន្ទះឈីបនេះ គឺគាំទ្រដោយ Mali-G720 MC7 GPU។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូន OPPO Reno 15 អាចនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 8450 ដូចទៅនឹងម៉ូដែល Pro អញ្ចឹងដែរ។ បន្ថែមពីនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានរ៉េមទំហំ 16GB និងប្រព័ន្ធប្រតិបត្តិការ Android 16 ផងដែរ។

នៅក្នុងបញ្ជីរបស់ China Telecom បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានអេក្រង់ទំហំ 6.32 អ៊ីងបន្ទះអេក្រង់ OLED 1.5K resolution មានកាមេរ៉ាខាងមុខទំហំ 50MP ហើយនិងមានកាមេរ៉ាខាងក្រោយទំហំ 50MP និងភ្ជាប់ជាមួយនឹងកាមេរ៉ាគោល 200MP។ ស្មាតហ្វូននេះ មានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ហើយនិងមានថាមពលថ្មទំហំ 6,200mAh ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាក 80W wired charging។ ស្មាតហ្វូននេះ ដំណើរការនូវ ColorOS 16។ បន្ថែមពីនេះ ស្មាតហ្វូននេះមានសេនស័រ in-screen fingerprint sensor, Aluminum middle frame និង IP68/69 ផងដែរ។

សម្រាប់ស្មាតហ្វូនម៉ូដែល OPPO Reno 15 Pro គឺមានអេក្រង់ទំហំ 6.78 អ៊ីង ហើយនិងថាមពលថ្មទំហំ 6,300mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging។ សម្រាប់កាមេរ៉ារបស់ស្មាតហ្វូន Pro នេះអាចនឹងដូចគ្នាទៅនឹងស្មាតហ្វូន Reno 15 ផងដែរ។ ស្មាតហ្វូន Reno 15 series នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 17 ខែវិច្ឆិកាខាងមុខនេះនៅក្នុងប្រទេសចិន៕





