no-alternative title
no-alternative title

ឡានអគ្គិសនីថ្មី Nissan N6 PHEV ចេញលក់នៅទីផ្សារជាមួយតម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

Nissan N6 គឺជាសមត្ថផលរថយន្តថ្មីមួយទៀតដែលកើតចេញពីការចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន Nissan និង Dongfeng។ ហើយនៅថ្ងៃទី 1 ធ្នូ ម្សិលមិញនេះ Dongfeng Nissan បានធ្វើការប្រកាសចេញលក់ផ្លូវការណ៍ Nissan N6 នៅក្នុងប្រទេសចិន។ រថយន្ត Plug-in-hybrid sedan ថ្មីនេះ មានតម្លៃខ្ទង់ $14,089 នៅក្នុងទីផ្សារប្រទេសចិន ប៉ុន្តែ សម្រាប់ការចេញលក់លើកដំបូងនេះ ក្រុមហ៊ុនបានធ្វើការបញ្ចុះតម្លៃមកនៅត្រឹម $12,990 តែប៉ុណ្ណោះ ជាមួយចំនួនមានកំនត់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ Nissan N6 ក៏ត្រូវបានក្រុមហ៊ុនកំពុងធ្វើការពិចារណាក្នុងការនាំចេញទៅលក់នៅក្នុងបណ្តាទីផ្សារមួយចំនួនទៀតនាពេលអនាគតផងដែរដូចជា អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងផ្នែកខ្លះនៃអាមេរិកឡាទីន…ជាដើម។ Nissan N6 គឺជារថយន្ត mid-size plug-in-hybrid ថ្មីក្នុងគ្រួសារ N-Series ដែលរួមមានម៉ូដែលប្រើអគ្គិសនីសុទ្ធ។ ឡាន PHEV Sedan ថ្មីនេះ ប្រើប្រាស់ទម្រង់ឌីស្សាញដូចគ្នានឹងម៉ូដែលអគ្គិសនីសុទ្ធ N7។

Nissan N6 មានបណ្តោយប្រវែង  4,831mm/ ទទឹង 1,885mm/ កំពស់ 1,494mm និងមានកម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,815mm។ ឡាន Sedan នេះ មានជម្រើសប្រើយ៉ាន់កង់ទំហំ 17-inch និង 18-inch។ N6 មានជម្រើសពណ៌ដូចជា ទឹកមាស ប្រាក់ ខ្មៅ ស ប្រផេះ និងស្វាយ។ Nissan N6 ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Plug-in-hybrid ទំហំ 1.5-litre ភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ ជាមួយកញ្ចប់ថ្ម Lithium-iron-phosphate ទំហំ 21.1kWh ដែលមានលទ្ធភាពអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 180km ឬ 170km នៅពេលសាកភ្លើងពេញម្តង។

នៅផ្នែកខាងក្នុងមានបំពាក់ដោយអេក្រង់កម្សាន្តជាប្រភេទ floating touchscreen ទំហំ 14.6-inch, អេក្រង់បង្ហាញព័ត៌មាន digital instrument cluster ទំហំ 10.25-inch ដែលគាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155។ ផ្នែកខាងក្នុងមានជម្រើសពណ៌សភ្លឺ និងពណ៌ខ្មៅ ដែលឌីស្សាញបែប dual-tone។  នៅលើម៉ូដែល N6 ស្តង់ដារ មានបំពាក់មកជាមួយកៅអីក្រោយជាប្រភេទ zero-gravity, អំពូល LED Light, ប្រព័ន្ធចង្កៀងមុខប្រភេទ Automatic headlight, push-button start និងកាមេរ៉ាមើលក្រោយផងដែរ។

ដោយឡែកនៅលើម៉ូដែល Top Trim មានបំពាក់មកជាមួយប្រព័ន្ធភ្លើង adaptive LED lighting, ambient lighting, ដំបូលបើក panoramic sunroof with manual shade, ប្រព័ន្ធកាមេរ៉ា 540-degree, មុខងារបញ្ជាដោយសំឡេង AI-based voice assistant, មុខងារកំណត់ល្បឿន adaptive cruise control, មុខងារ lane-keeping, parking assist, និងប្រព័ន្ធជំនួយការបើកបរ advanced driver assistance systems ផ្សេងៗទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម