ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Samsung Galaxy Z Fold 6 ម៉ូដែលពិសេសឌីស្សាញជាមួយមាស 18-ការ៉ាត់ និងស្បែកក្រពើ នឹងមានតម្លៃ $72,360

ដោយ

Koun Jab Luffy

17 កក្កដា 2024 12:57 អធ្រាត្រ

អាន 2 នាទី

Article image
Caviar ដែលជាក្រុមហ៊ុនផលិតឧបករណ៌ដែលមានការឌីស្សាញបែបប្រណិតៗដ៏ល្បីល្បាញនៅលើពិភពលោក នៅថ្ងៃនេះ បានប្រកាសចេញនូវម៉ូដែលពិសេសថ្មីមួយទៀតសម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold 6។ សម្រាប់ការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះត្រូវបានគេនិយាយថា គឺមានឌីស្សាញចេញពីសមាសភាគដែលមានតម្លៃ និងមានគុណភាពខ្ពស់ ដែលបានបានជុំរុញអោយស្មាតហ្វូនអេក្រង់បត់បាននេះកាន់តែមានប្រណិត និងមានតម្លៃខ្ពស់ជាងមុន។
ម៉ូដែល Corona collection គឺមានចំនួន 3 ម៉ូដែល រួមមានដូចជា Nautilus, Master Link និង Golden Edge។ សម្រាប់ម៉ូដែលនិមួយៗ គឺសុទ្ធតែមានការផលិតចេញពីសមាសភាគប្រណិតៗដូចគ្នា ដោយមានការឌីស្សាញចេញពី 18 ការ៉ាត់ ហើយនិងមានស៊ុមជុំវិញ Aerospace-grade titanium រួមជាមួយនិងខ្នងក្រោយស្រោបដោយស្បែកក្រពើដែលមានគុណភាពខ្ពស់ថែមទៀតផង។ ដូច្នេះជាមួយនិងសមាសភាគទាំងនេះ គឺបានធ្វើអោយស្មាតហ្វូនថ្មីនេះ កាន់តែមានអស្ចារ្យ។
ជាមួយនិងការប្រកាសចេញនូវម៉ូដែល Nautilus និង Master Link គឺមានតម្លៃចាប់ពី $10,200 និង $10,490 ហើយនិងមានចំនួនត្រឹមតែ 99 គ្រឿងប៉ុណ្ណោះ។ ចំពោះម៉ូដែលប្រណិតជាងគេ Golden Edge គឺមានតម្លៃចាប់ពី $72,360 នឹងមានការផលិតចេញចំនួនត្រឹម 17 គ្រឿងប៉ុណ្ណោះ នៅទូទាំងពិភពលោក។ ម៉ូដែល Golden Edge គឺមានតួខ្លួនផលិតចេញពីមាស 18-ការ៉ាត់់ និងស្រោបដោយស្បែកក្រពើពណ៌ខ្មៅស្រស់ស្អាតបំផុត។
Article image
បន្ទាប់ពីការប្រកាសចេញនូវម៉ូដែលពិសេសរបស់ស្មាតហ្វូនអេក្រង់ Samsung Z Fold 6 នេះ ក្រុមហ៊ុន Caviar ក៏នឹងមានការបន្តឌីស្សាញចេញនូវម៉ូដែល Corona Collection ទៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 16 series ផងដែរ។ ស្មាតហ្វូនម៉ូដែលពិសេសរបស់ iPhones នេះ គឺមាន 3 ម៉ូដែលដូចគ្នា ក្នុងនោះមាន Lunar Crown, Obsidian, និង Contour ហើយនិងមានតម្លៃចាប់ពី $9,410 សម្រាប់ Lunar Crown និងតម្លៃ $9,630 សម្រាប់ Contour។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Samsung Galaxy Z Fold 6 ម៉ូដែលពិសេសឌីស្សាញជាមួយមាស 18-ការ៉ាត់ និងស្បែកក្រពើ នឹងមានតម្លៃ $72,360