ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

មានសេចក្តីរាយការណ៌ថ្មីថា Galaxy Z Fold 6 Ultra បាននឹងកំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍហើយ

ដោយ

Koun Jab Luffy

17 កក្កដា 2024 05:57 ព្រលឹម

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន Galaxy Z Fold 6 និង Galaxy Z Flip 6 ហើយ គឺនៅក្នុងព្រឹត្តិការណ៍  Unpacked 2024 កាលពីសប្តាហ៍មុននេះ។ សូមជំរាបថា របាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីមួយទៀត ដែលជា “Ultra” របស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 ផងដែរ។
គួរបញ្ជាក់ថា នៅមុននេះបន្តិច ក៏មានរបាយការណ៍ថ្មីថា ស្មាតហ្វូន Z Fold 6 Ultra គឺត្រូវបានលុបចោលហើយ។ ប៉ុន្តែនៅថ្ងៃនេះ មានអ្នកគាំទ្រម្នាក់ បានបង្ហាញចេញនូវភស្តុតាងថ្មី ដែលនិយាយថា ក្រុមហ៊ុន Samsung នឹងធ្វើការអភិវឌ្ឍទៅលើស្មាតហ្វូន “Ultra”។ បើតាមការបញ្ចេញមតិរបស់អ្នកគាំទ្រនៅលើ GalaxyClub បានបង្ហាញថា ក្រុមហ៊ុន Samsung នៅតែបន្តក្នុងការអភិវឌ្ឍទៅលើស្មាតហ្វូនថ្មីនៃត្រកូល Galaxy Z Fold នេះ ដែលនឹងមានឈ្មោះហៅថា “Ultra”។
នៅពេលនេះ ក្រុមហ៊ុន Samsung កំពុងបាននឹងតែធ្វើតេស្តទៅលើ firmware ថ្មីរបស់ស្មាតហ្វូនថ្មីនេះ ជាមួយនិងលេខកូដ SM-F958N ទៀតផង។ សម្រាប់ការតេស្តទៅលើ firmware នេះ គឺមាននៅក្នុងកូដនៃប្រទេស KOO, KTC, SKC និង LUC។ សូមជំរានថា កន្លងមក ការតេស្តទៅលើ firmware បែបនេះ មិនមាននៅលើ Servers របស់ក្រុមហ៊ុន Samsung នោះទេ។ ប៉ុន្តែកាលពីសប្តាហ៍មុននេះ គឺបានកើតឡើងហើយ។
Article image
បើតាមដឹងនោះ ក្រុមហ៊ុន Samsung បានធ្វើការបោះជំហានបន្តជាមួយនឹងការអភិវឌ្ឍទៅលើស្មាតហ្វូននេះ ប៉ុន្តែមិនទាន់មានការធានាថាផលិតផលនេះនឹងដាក់លាក់នោះទេ ប៉ុន្តែយើងត្រូវធ្វើការរង់ចាំសិន។ នៅក្នុងពេលនេះ ស្មាតហ្វូន Galaxy Z Fold 6 Ultra នេះ អាចនឹងធ្វើការអភិវឌ្ឍន៍ផ្តាច់មុខសម្រាប់ទីផ្សារនៅក្នុងប្រទេសកូរ៉េខាងត្បុង។ សូមបញ្ជាក់ថា ព័ត៌មាននេះ មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែសម្រាប់ firmware និងលេខកូដប្រទេសរបស់ស្មាតហ្វូននេះគឺស្ថិតនៅលើ servers របស់ក្រុមហ៊ុន Samsung ស្ថិតនៅក្នុងដំណាក់កាលនៃការតេស្តនៅឡើយ។ កូដប្រទេសខាងលើនេះ គឺសម្រាប់ប្រទេសកូរ៉េខាងត្បូង៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

មានសេចក្តីរាយការណ៌ថ្មីថា Galaxy Z Fold 6 Ultra បាននឹងកំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍហើយ