ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Xiaomi Mix Flip មានជម្រើស 3 ពណ៌ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 និងមានថ្ម 4780mAh

ដោយ

Koun Jab Luffy

17 កក្កដា 2024 09:28 ព្រឹក

អាន 2 នាទី

Article image
និយាយពីក្រុមហ៊ុនធំៗជាច្រើនដូចជា Samsung, Motorola, Huawei, Oppo, Vivo និង Honor គឺសុទ្ធមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានម៉ូដែល flip-style របស់ខ្លួននៅលើទីផ្សារប្រទេសចិនរួចរាល់ហើយ នៅឡើយតែក្រុមហ៊ុនធំមួយទៀត Xiaomi នៅមិនទាន់មានការបង្ហាញចេញនូវស្មាតហ្វូណអេក្រង់បត់បានប្រភេទនេះនៅឡើយទេ។ នៅថ្ងៃនេះ យោងតាមការបញ្ជាក់ផ្លូវការបាននិយាយថា ក្រុមហ៊ុន Xiaomi នឹងមានការសម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់បាន Xiaomi Mix Flip របស់ខ្លួននៅលើទីផ្សារក្នុងស្រុកនាថ្ងៃទី 19 ខែកក្កដា ខាងមុខនេះហើយ។
ក្រុមហ៊ុននេះ នឹងមានការប្រកាសចេញនូវផលិតផលថ្មីៗជាច្រើន រួមមានដូចជាង Xiaomi Mix Flip, Xiaomi Mix Fold 4, Redmi K70 Ultra, Xiaomi Watch S4 Sport, Xiaomi Smart Band 9 និង Xiaomi Buds 5 ផងដែរ។ នៅថ្ងៃនេះ ដើម្បីបញ្ជាក់កាន់តែច្បាស់នោះ ក្រុមហ៊ុន Xiaomi ក៏មានការបញ្ចេញនូវគំរូនៃការឌីស្សាញស្មាតហ្វូនអេក្រង់បត់បាន Mix Flip ថ្មីនេះរួមជាមួយលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនថែមទៀតផង។
បើមើលតាមរូបភាពរបស់ស្មាតហ្វូន Xiaomi Mix Flip គឺបង្ហាញថា ម៉ូដែលថ្មីនេះ  នឹងមានជម្រើសពណ៌ black, white និង purple។ សម្រាប់ពណ៌ purple នេះ គឺនឹងមានការឌីស្សាញចេញជាមួយជម្រើសពីរពណ៌នៅលើខ្នងក្រោត។ ជាមួយនិងការឌីស្សាញ Xiaomi Mix Flip នេះ នៅលើអេក្រង់ខាងក្រៅគឺមានកាមេរ៉ាភ្លោះបញ្ឈេ ហើយនិងអេក្រង់ពេញ ដែលមានមានការបែងចែកជាពីរផ្នែក ដោយមួយផ្នែកសម្រាប់បង្ហាញទៅលើដំណើរការ software feature និងមួយផ្នែកទៀត គឺមានបង្ហាញចេញនូវ notifications និងរូបភាពនៅលើអេក្រង់។ នៅលើកាមេរ៉ាទាំងពីរនេះ មានការបំពាក់នូវរន្ធ microphone និង IR blaster។ ផ្នែកខាងក្រោមវិញ គឺមានរន្ធ SIM slot, USB-C port, microphone ហើយនិង Speaker។ ក្រឡេកមកខាងឆ្វេងវិញ គឺមិនមានអ្វីនោះទេ ខណៈដែលខាងស្តាំ គឺមានប៊ូតុង volume rocker និង power។
ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការថា ស្មាតហ្វូនអេក្រង់បត់បាន Xiaomi Mix Flip នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3, LPDDR5x RAM និង UFS 4.0 storage ហើយនៅលើស្មាតហ្វូននេះ ក៏នឹងមានការតម្លើងមកនូវបន្ទះត្រជាក់ 3D vapor chamber cooling សម្រាប់ជួយទប់ការឡើងកំដៅនៅលើស្មាតហ្វូននេះថែមទៀតផង។ ស្មាតហ្វូនេះមានថ្មទំហំ 4,780mAh។ និយាយពីសមត្ថភាពនៃការថតរូបវិញនៅលើស្មាតហ្វូនេនះ គឺមានការគាំទ្រដោយប្រព័ន្ធកាមេរ៉ា Leica optics ដែលមាន Summilux large aperture lens ថែមទៀតផង។
Article image
ផ្អែកតាមរបាយការណ៌កន្លងមក បាននិយាយថា Mix Flip នឹងមានរ៉េមទំហំ 12GB/16GB និងអង្គចងចាំទំហំ 1TB។ មានការព្យាករណ៌ថា ស្មាតហ្វូននេះ នឹងមានកម្លាំងសាក  67W fast charging ហើយនិងរត់នៅលើ HyperOS ផ្អែលលើ Android 14។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Xiaomi Mix Flip មានជម្រើស 3 ពណ៌ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 និងមានថ្ម 4780mAh