ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ការឌីស្សាញ និងព័ត៌លម្អិតនៃអេក្រង់នៅលើ iQOO 13 ត្រូវគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

24 កក្កដា 2024 02:56 យប់ជ្រៅ

អាន 2 នាទី

Article image
ក្រុមហ៊ុន iQOO ត្រូវគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនម៉ូដែលប្រណិត iQOO 13 ដែលក្រុមហ៊ុននេះ គ្រោងនឹងបង្ហាញវត្តមានសម្រាប់ទីផ្សាររបស់ប្រទេសចិនហើយនេះបើតាមរបាយការណ៍ជាច្រើនបានរាយការណ៍នាពេលកន្លងមកនេះ។ ប៉ុន្តែស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Pro នេះ ប្រហែលជាមិនបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន iQOO 13 នោះទេ។ នៅថ្ងៃនេះ អ្នកទម្លាយ Digital Chat Station ក៏បានបង្ហោះនៅលើ Weibo ដោយមានការទម្លាយអំពីព័ត៌មាននៃការឌីស្សាញ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន iQOO 13 ផងដែរ។
យោងតាមការបែកធ្លាយជាច្រើន បានបង្ហាញថា ក្រុមហ៊ុន BOE នឹងក្លាយជាអ្នកផ្គត់ផ្គង់នូវអេក្រង់ OLED ដែលមានកម្រិតភាពច្បាស់ 2K នៅលើស្មាតហ្វូនជំនាន់់់ថ្មី iQOO 13 នេះ។ មកដល់ពេលនេះ គេនៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូននេះ អាចនឹងមានអេក្រង់ដូចម៉ូដែលជំនាន់មុនជាមួយនឹងអេក្រង់រាបស្មើរទំហំ 6.78-អ៊ីង flat OLED ដែរឬយ៉ាងណានោះទេ។ ស្មាតហ្វូន iQOO 13 នេះ នឹងមានបន្ទះឈីបSnapdragon 8 Gen 4 និងថាមពលថ្មដែលចាប់ផ្តើមពីលេខ 6 ហើយវាអាចនឹងមានថាមពលថ្មទំហំ 6,000mAh ឬខ្ពស់ជាងនេះ។
Article image
គាត់បន្ថែមថា នៅលើស្មាតហ្វូននេះ នឹងមិនមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Wireless Charging នៅលើស្មាតហ្វូននេះទេ។ បើមើលទៅលើការបង្ហោះនៅលើ Weibo ដោយប្រភពដដែលនេះ គឺបាននិយាយថា ស្មាតហ្វូននេះ នឹងមានបច្ចេកវិទ្យាសាកកម្លាំង 100W។ និយាយពីការឌីស្សាញទៅលើកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះ ប្រៀបធៀបជាមួយនឹង ស្មាតហ្វូន iQOO 12 នេះ អាចនឹងមិនមានការប្រែប្រួលនោះទេ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោល គឺមានទំហំ 50-Megapixel ដែលមាន 3x Periscope Telephoto ផងដែរ។
Article image
របាយការណ៍ជាច្រើនទៀតអះអាងថា ស្មាតហ្វូនជំនាន់ថ្មី iQOO 13 នេះ គឺមានគែមធ្វើពីលោហធាតុ និងកញ្ចក់ខាងក្រោយផងដែរ។ ក្រឡេកមកមើលភាពធន់វិញ នៅលើស្មាតហ្វូននេះមានកម្រិត IP68 ឬ IP69 សម្រាប់ការពារទឹក និងធូលីផងដែរ។ ស្មាតហ្វូន iQOO 13 អាចនឹងមានការ upgrade ច្រើនជាងស្មាតហ្វូន iQOO 12។ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងខែវិច្ឆិកានៅក្នុងឆ្នាំនេះនៅក្នុងប្រទេសចិន៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ការឌីស្សាញ និងព័ត៌លម្អិតនៃអេក្រង់នៅលើ iQOO 13 ត្រូវគេទម្លាយចេញហើយ!