ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Case ស្អាតៗជាច្រើនរបស់ Google Pixel 9 Pro ត្រូវបានទម្លាយចេញមុនការសម្ពោធជាផ្លូវការ

ដោយ

Koun Jab Luffy

29 កក្កដា 2024 01:22 យប់ជ្រៅ

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ព័៍ត៌មាននៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន Pixel ជំនាន់ថ្មី មានការបែកធ្លាយជាច្រើន ហើយមកដល់ពេលនេះ ក្រុមហ៊ុន Google ក៏បានព្យាយាមជាខ្លាំងផងដែរ នៅក្នុងការទប់ស្កាត់ការបែកធ្លាយជាច្រើនអំពីស្មាតហ្វូនថ្មីរបស់ខ្លួន នៅមុនការរៀបចំនូវព្រឹត្តិការណ៍សម្ពោធជាផ្លូវការនៅក្នុងខែសីហាខាងមុខនេះ។ ប៉ុន្តែនៅថ្ងៃនេះ យើងនៅតែបន្តមើលឃើញនូវការបែកធ្លាយជាច្រើន និងរូបភាពសម្បកស្មាតហ្វូនថ្មីរបស់ Pixel ជំនាន់ថ្មីនេះដដែល។
ការបែលធ្លាយខាងលើមនេះ ក៏មានការបង្ហាញចេញនូវ Case ផ្លូវការរបស់ស្មាតហ្វូន Pixel 9 Pro និង Pixel 9 Pro XL ដែលជាម៉ូដែលថ្មីផងដែរ។ ស្មាតហ្វូន Pixel 9 Pro នេះ នឹងមាន Silicon Case ហើយពណ៌ Charcoal, Porcelain, Hazel, Rose និង Aloe ខណៈពេលដែលស្មាតហ្វូន  Pixel 9 Pro XL មិនមានពណ៌ Aloe នោះទេ។
Article image
នៅក្នុងវីដេអូផ្សព្វផ្សាយមួយរបស់ស្មាតហ្វូន Pixel 9 Pro និង Pixel 9 Pro XL ក៏មានការបង្ហោះនៅលើ YouTube ផងដែរ ប៉ុន្តែក្រោយមកក៏ត្រូវបានលុបចោលដោយសារតែវាខុសទៅនឹងគោលការណ៍ Terms of Service របស់ក្រុមហ៊ុន YouTube។
Article image
នៅក្នុងវីដេអូខាងលើនេះ ត្រូវបានគេឃើញថា មានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Pixel Pro គឺមាន 2 ទំហំសម្រាប់ជ្រើសរើសផងដែរ។ បើមើលទៅលើរូបភាព Pixel Screenshots គេមានការបង្ហាញពីរូបថតជាច្រើន។ ក្រុមហ៊ុន Google មានការផ្តោតខ្លាំងទៅលើមុខងារកាមេរ៉ា 'Pro-level' របស់ស្មាតហ្វូន Pro ទាំងពីរម៉ូដែលនេះ រួមជាមួយនឹង Super Res Zoom Video និងមុខងារ AI Add Me ដែលអនុញ្ញាតអោយអ្នកអាចបញ្ចូលគ្នាតាមរយៈ AI។ សម្រាប់បច្ចេកវិទ្យា Google's Gemini គឺជាចំណុចពិសេសនៃ AI សម្រាប់ស្មាតហ្វូន Pixel នេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.