ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

BYD Song Plus ស៊េរីឆ្នាំ 2025 បានប្រកាសចេញលក់ជាផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ $21,000

ដោយ

Koun Jab Luffy

20 សីហា 2024 01:56 យប់ជ្រៅ

អាន 3 នាទី

Article image
រថយន្តអគ្គិសនីម៉ូដែលថ្មីឆ្នាំ 2025 ម៉ូដែល BYD Song Plus ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍នៅទីផ្សារប្រទេសចិនជាមួយនឹងការ Upgrade ផ្នែកសំខាន់ៗមួយចំនួនពីលើម៉ូដែលមុន និងបង្កើនតម្លៃខ្ពស់ជាងមុនបន្តិច។ រថយន្តអគ្គិសនីប្រភេទ Crossover ម៉ូដែលថ្មីនេះ មានតម្លៃចាប់ពីខ្ទង់ $21,000 នៅទីផ្សារប្រទេសចិន។
ទៅលើការរចនារូបរាងរបស់ BYD Song Plus EV ម៉ូដែលថ្មីឆ្នាំ 2025 នេះ គឺរក្សាទម្រង់រចនាដូចគ្នានឹងម៉ូដែលមុនដដែលដោយប្រើនូវភាសារចនា Marine Aesthetics Language ជាមួយការរចនាផ្នែកខាងមុខបិទជិត ឬ Closed front design ជាមួយចង្កៀងបែប distinguishing headlights។ BYD Song Plus EV ស៊េរីឆ្នាំ 2025 បំពាក់យ៉ាន់កង់ទំហំ R19 និងបំពាក់និមិត្តសញ្ញា BYD ជំនួសឲ្យពាក្យថា “Build Your Dreams”។
Article image
នៅផ្នែកខាងក្នុងរបស់ BYD Song Plus EV ស៊េរីឆ្នាំ 2025 មានការរចនារំលេចជាពីរពណ៌ គឺពណ៌សលាយត្នោត។ រថយន្តនេះ មានបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch ជាប្រភេទ floating rotatable screen រួមនឹងអេក្រង់បង្ហាញព័ត៌មានប្រភេទ LCD Instrument Panel នៅខាងក្រោយដៃចង្កូត។
ប្រពូន្ធដំណើរការនៅលើអេក្រង់របស់ BYD Song Plus EV 2025 គឺប្រើប្រាស់នូវ  DiLink 100 OS ដែលគាំទ្រនូវមុខងារបញ្ជាដោយសំឡេង voice interaction និងមុខងារ gesture recognition។ បន្ថែមពីនេះ BYD Song Plus EV មុនប្រព័ន្ធមុខងារកម្តៅដៃចង្កូត និងកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែកំលាំង 50W Wireless phone Charging pad។
រថយន្តអគ្គិសនីស្ថិតក្នុងប្រភេទ Crossover ស៊េរីថ្មីឆ្នាំ 2025 នេះ មានប្រវែងបណ្តោយ 4,785mm/ ទទឹង 1,890/ កម្ពស់ 1,660mm និងគម្លាតចន្លោះកង់មុខក្រោយ 2,765mm។ រថយន្តស៊េរីថ្មីនេះ មានបំពាក់នៅប្រព័ន្ធជំនួយការបើកបរ DiPilot ADAS systems កម្រិតខ្ពស់ជាង 10 ប្រភេទផ្សេងគ្នាក្នុងរួមមានដូចជា ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ Automatic Emergency Braking និងប្រព័ន្ធរក្សាគន្លងផ្លូវ Lane Departure Assist... ជាដើម។
BYD Song Plus EV 2025 មានជម្រើសប្រើម៉ូទ័រ និងកញ្ចប់អាគុយពីរប្រភេទផ្សេងគ្នាជាមួយប្រព័ន្ធដំណើការបើកបរ Front-wheel-driving System។ ដោយក្នុងនោះ BYD Song Plus EV 2025 ដែលបំពាក់ម៉ូទ័រអគ្គិសនីមួយកំលាំង 150kW ឬ 201 សេះ ជាមួយកញ្ចប់អាគុយ LFP ទំហំ 71.8kWh មានសមត្ថភាពអាចបើកបរបានចម្ងាយផ្លូវ 520km និងម៉ូដែលបំពាក់ម៉ូទ័រអគ្គិសនីទំហំ 160kW ឬ 215 សេះ ជាមួយកញ្ចប់អាគុយទំហំ 87kWh LFP មានសមត្ថភាពអាចបើកបរបានចម្ងាយផ្លូវ 605km។
Article image
រថយន្តអគ្គិសនីស៊េរីឆ្នាំ 2025 មួយនេះមានចែកជា 3-Trip Level ដោយក្នុងនោះមានដូចជា៖
•BYD Song Plus-Luxury មានសមត្ថភាពអាចបើកបរបានចម្ងាយផ្លូវ 520km មានតម្លៃខ្ទង់ $21,000
•BYD Song Plus-Respect មានសមត្ថភាពអាចបើកបរបានចម្ងាយផ្លូវ 520km មានតម្លៃខ្ទង់ $22,350
•BYD Song Plus-Flagship មានសមត្ថភាពអាចបើកបរបានចម្ងាយផ្លូវ 605km មានតម្លៃខ្ទង់ $24,600 USD
ជាមួយគ្នានេះ BYD Song Plus ក៏មានជម្រើសម៉ូដែល Plug-in-hybrid ដែលហៅថា BYD Song Plus DM-i ដែលមានតម្លៃខ្ទង់ចាប់ពី $19,000 ដល់ $24,600 ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.