ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Tecno Phantom V Fold 2 និង V Flip 2 ផ្តើម Pre-Order មុនការសម្ពោធជាផ្លូវការ!

ដោយ

Koun Jab Luffy

20 សីហា 2024 06:35 ព្រលឹម

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា Tecno បានត្រៀមខ្លួនរួចហើយនៅក្នុងប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Phantom V Fold 2 និង V Flip 2 ដែលម៉ូដែល Flip ដំបូងរបស់ខ្លួនផងដែរ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Phantom V Fold 2 និង V Flip 2 នេះ បានចាប់ផ្តើមមានការដាក់អោយមានការ Pre-Order នៅប្រទេសហ្កាទីផ្សាតំបន់អាហ្រ្វិកខាងលិចហើយin។
បើមើលទៅលើការឌីស្សាញរូបរាងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Phantom V Fold 2 គឺមានម៉ូឌុកកាមេរ៉ាជ្រុង ដែលមើលទៅស្រដៀងគ្នាជាមួយនិងស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Xiaomi ម៉ូដែល Mix Fold 3 អញ្ចឹង។ នៅលើស្មាតហ្វូនអេក្រង់បត់បាននេះមានកាមេរ៉ាមួយគ្រាប់ទំហំ 50MP ខណៈដែលសិនស័រផ្សេងៗនៅមិនទាន់បញ្ជាក់ច្បាស់នោះទេ។
Article image
ក្រឡេកមកមើលស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Phantom V Flip 2 វិញ ក៏មានការអាប់ដែតទៅលើអេក្រង់ប្លែកជាងជំនា ន់មុនរបស់ខ្លួនផងដែរ ដោយមានអេក្រង់ខាងក្រៅមានទំហំធំជាងមុន ដែលមើលទៅប្រហែលគ្នជាមួយនិងអេក្រង់ខាងក្រៅរបស់ស្មាតហ្វូន Razr អញ្ចឹង។
Article image
សម្រាប់រូបភាព pre-order ដែលក្រុមហ៊ុន Tecno បង្ហាញចេញនេះ គឺមានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូននេះនៅឡើយទេ។ ស្មាតហ្វូន Phantom V Fold 2 ដំណើរការនៅលើបន្ទះឈីប Dimensity 9000+ ខណៈដែល Phantom V Flip 2 ដំណើរការនៅលើបន្ទះឈីប Dimensity 8050។ ការ Pre-orders នេះ នឹងបញ្ចប់នៅថ្ងៃទី 24 សីហាខាងមុខ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Tecno Phantom V Fold 2 និង V Flip 2 ផ្តើម Pre-Order មុនការសម្ពោធជាផ្លូវការ!