
តាមការគ្រោងទុក Samsung នឹងបង្ហាញចេញនូវ Galaxy S26 Series នៅខែក្រោយនេះហើយ! ខណៈពេលនេះ មានការទម្លាយតម្លៃរបស់ស្មាតហ្វូននេះជាមួយនិងការផ្លាស់ប្តូរមិនធ្លាប់មាននោះទេ។ យោងតាមអ្នកទម្លាយ Roland Quandt តាមរយៈ Winfuture) បាននិយាយថា តម្លៃរបស់ស្មាតហ្វូនថ្មីនេះ នឹងឡើងខ្ពស់ជាង Galaxy S25 series។ ប៉ុន្តែពេលនេះ មានការបង្ហើបថា Galaxy S26 Ultra ដែលមានទំហំ 256GB និង 512GB អាចនឹងមានតម្លៃធូជាងមុន ខណៈដែលទំហំ 1TB គឺត្រូវបានគេរាយការណ៌ថា នឹងមានតម្លៃដូចមុនការដាក់លក់របស់ Galaxy S25 Ultra។
ជាមួយនិងការឡើងតម្លៃនេះ ត្រូវបានគេនិយាយថា មកការឡើងថ្លៃខ្ពស់ទៅលើ RAM និង Flash Storage ដែលរឿងនេះ បានជះឥទ្ធិពលទៅលើការផលិតស្មាតហ្វូន។ ផ្អែកតាម Winfuture ដែលដកស្រង់ចេញពីប្រភពក្នុងប្រទេសស៊ុយអែតបាននិយាយថា Samsung គឺបានលប់ចោលនូវទំហំ 128GB ដោយចាប់ផ្តើមពី 256GB តែម្តង។ នៅលើទីផ្សារស៊ុយអែត Galaxy S26 ទំហំ 256GB នឹងមានតម្លៃ 11,990 SEK (€1135) ដែលឡើងថ្លៃពី 10,990 SEK (€1040) ទំហំ 256GB របស់ Galaxy S25។ ចំពោះទំហំ 512GB វិញ គឺនឹងមានត 13,990 SEK (€1,325) ដែលខ្ពស់ជាង €190 ប្រៀបធៀបជាមួយនិង 256GB។
រីឯ Galaxy S26+ ដែលមានទំហំ 256GB មានតម្លៃ 14,490 SEK (€1372) ដូចគ្នាជាមួយ Galaxy S25+ អញ្ចឹង។ ប៉ុន្តែទៅលើទំហំ 512GB គឺមានតម្លៃ 16,990 SEK (€1609) ដែលខ្ពស់ជាងមុន €230 ធៀបទៅនឹងឆ្នាំមុន។ ក្រឡេកមកម៉ូដែល Galaxy S26 Ultra វិញ សម្រាប់ទំហំ 256GB គឹនឹងមានតម្លៃ 16,990 SEK (€1609) ធូថ្លៃជាងមុន 17,990 SEK (€1703) ធៀបជាមួយ Galaxy S25 Ultra។ ទៅលើទំហំ 512GB ក៏ធ្លាក់ថ្លៃជាងមុនដែរ គឺត្រឹមតែ18,990 SEK (€1798) ប៉ុណ្ណោះ។ សម្រាប់ទំហំ 1TB គឺមានតម្លៃដូចមុន ត្រឹមតែ 22,490 SEK (€2129) ប៉ុណ្ណោះ។
Galaxy S26 ត្រូវបានគេទម្លាយថា នឹងមានអេក្រង់ទំហំ 6.3 អ៊ីងគាំទ្រដោយអេក្រង់ M14 AMOLED Display ល្បឿន 120Hz refresh rate ខណៈដែល Galaxy S26+ អាចនឹងមានទំហំធំជាងគឺ 6.7 អ៊ីងកម្រិត 2K AMOLED panel ហើយនៅលើស្មាតហ្វូនទាំងពីរនេះ គឺនឹងមានបច្ចេកវិទ្យា IP68 protection, Gorilla Glass Victus 2, Qi2 wireless charging និងមានកាមេរ៉ាដូចគ្នាទៅនឹង Galaxy S25 series។ ស្មាតហ្វូននេះ នឹងមានការប្រើឈីប Exynos 2600 ឬ Snapdragon 8 Elite Gen 5 ទៅលើតាមទីផ្សារមួយចំនួន។

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា Samsung នឹងត្រៀមប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី Galaxy S26 series នៅថ្ងៃទី 25 កុម្ភឆ្នាំ 2026 និងដាក់លក់ជាផ្លូវការណ៌នៅថ្ងៃទី 11 ខែមីនា។





