no-alternative title
no-alternative title
no-alternative title
no-alternative title

realme Narzo 70 Turbo នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 09 ក្នុងខែកញ្ញានេះ

កាលពីសប្តាហ៍មុននេះក្រុមហ៊ុនផលិតស្មាតហ្វូន realme បានធ្វើការបង្ហាញចេញរូបភាព  teaser ស្មាតហ្វូនម៉ូដែលពិសេសថ្មីរបស់ខ្លួន គឺ realme Narzo 70 Turbo ហើយនៅពេលនេះ ក្រុមហ៊ុនក៏បានធ្វើការបញ្ជាក់កាលវេលាដែលស្មាតហ្វូនម៉ូដែលពិសេសថ្មីរបស់ខ្លួនត្រូវបានបង្ហាញវត្តមានផ្លូវការណ៍ គឺនៅថ្ងៃទី 09 ខែកញ្ញា ដើមសប្តាហ៍ក្រោយនេះ។ ពាក្យថា “Turbo” ត្រូវបានគេដឹងថា realme ចង់បង្ហាញពីអនុភាពនៃបន្ទះឈីបដែលមានដំណើរការលឿន “Fastest Chipset” ដែលត្រូវប្រើនៅលើស្មាតហ្វូនរបស់ខ្លួន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

realme Narzo 70 Turbo ត្រូវបានគេដឹងថានឹងបំពាក់បន្ទះឈីប MediaTek Dimensity 7300 Energy 5G។ សម្រាប់ការរចនារបស់ Narzo 70 Turbo ត្រូវបានបំផុសគំនិតចេញពីរចនាបថរថយន្តប្រណាំង “Motor-sport” ដែលបង្ហាញពីអនុភាពកំលាំងសម្រាប់ការប្រើប្រាស់ដ៏អស្ចារ្យ។

 

នៅផ្នែកខាងក្រោយរបស់ Narzo 70 Turbo ត្រូវបានរចនាឡើងជាមួយកញ្ចប់លែនកាមេរ៉ារៀងជាការ៉េ “squircle-shaped” ដែលខិតទៅជិតគែមខាងលើបន្តិច។ ស្មាតហ្វូនស៊េរីថ្មីនេះ ក៏នៅរក្សារន្ធដោតកាសខ្នាត 3.5mm ផងដែរ។ Narzo 70 Turbo គឺនឹងមានកម្រាស់ប្រមាណ 7.6mm និងទំងន់ស្រាលត្រឹម 185ក្រាម។

 

បើតាមការព័ត៌មានបែកធ្លាយបានបញ្ជាក់ថា realme Narzo 70 Turbo នឹងមានជម្រើសម៉ូដែលបំពាក់រ៉េមទំហំ 6GB/8GB/12GB និងជម្រើសម៉េមូរីផ្ទុកទិន្នន័យទំហំចាប់ពី 128GB ដល់ 256GB។ ស្មាតហ្វូនម៉ូដែលពិសេសថ្មីនេះ ក៏នឹងមានកាមេរ៉ាក្រោយដែលជាសែនស័រមេទំហំធំដល់ 50MP ជាមួយកាមេរ៉ាសែលហ្វីទំហំ 8MP។ Narzo 70 Turbo អាចនឹងមានជម្រើសពណ៌ដូចជា ពណ៌ស្វាយ លឿង និងបៃតង ខណៈតម្លៃនៅមិនទាន់ដឹងនៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្តអគ្គិសនី BYD Xia MPV ដំណើរការដោយប្រព័ន្ធ DM 5.0 នឹងចេញលក់ឆ្នាំនេះ តម្លៃជាង 4 ម៉ឺនដុល្លារ

រថយន្តអគ្គិសនី BYD Xia MPV ដំណើរការដោយប្រព័ន្ធ DM 5.0 នឹងចេញលក់ឆ្នាំនេះ តម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Dongfeng Aeolus L7 EV បើកទទួលការបញ្ជាទិញមុនតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

Dongfeng Aeolus L7 EV បើកទទួលការបញ្ជាទិញមុនតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

សាមសុង ពង្រីកវិសាលភាពកាន់តែទូលំទូលាយជាមួយការបើកដំណើរការហាងទំនើបសាមសុងថ្មី ក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271!

ដោយ ប៉េងលីន
Geely Galaxy EX5 នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនាថ្ងៃទី 10 ខែកញ្ញា

Geely Galaxy EX5 នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនាថ្ងៃទី 10 ខែកញ្ញា

ដោយ ប៉េងលីន
   ក្រុមហ៊ុន ហួវៃ សម្ពោធលក់ផ្លូវការនូវថេប្លេតសេរីថ្មី Huawei MatePad SE 11 តម្លៃចាប់ពី 179$ នឹងមានថែមការដូរសរុបទឹកប្រាក់លើសពី $59

ក្រុមហ៊ុន ហួវៃ សម្ពោធលក់ផ្លូវការនូវថេប្លេតសេរីថ្មី Huawei MatePad SE 11 តម្លៃចាប់ពី 179$ នឹងមានថែមការដូរសរុបទឹកប្រាក់លើសពី $59

ដោយ ប៉េងលីន
Hongqi HS3 រថយន្ត PHEV-SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារ ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

Hongqi HS3 រថយន្ត PHEV-SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារ ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន