ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Galaxy S25 Series ដែលបង្ហាញខ្លួនឆ្នាំក្រោយនេះ ត្រូវតែជាស្មាតហ្វូនដែលមាន AI ប្រសើរជាងគេ

ដោយ

Koun Jab Luffy

04 កញ្ញា 2024 07:35 ព្រឹក

អាន 2 នាទី

Article image
គិតចាប់តាំងពីក្រុមហ៊ុន Apple បានប្រកាសថា នឹងនាំយកនូវបច្ចេកវិទ្យា AI មកប្រើប្រាស់នៅលើ iPhone 16 Series មក បានធ្វើអោយគូរប្រជែងជាច្រើនរបស់ខ្លូន ជាពិសេស ក្រុមហ៊ុន Samsung គឺនៅមិនសុខនោះទេ ដោយសារតែក្រុមហ៊ុនទាំងពីរនេះ គឺជាគូរប្រជែងគ្នាស្វិតស្វាញជាទីបំផុត ទៅលើការនាំចេញស្មាតហ្វូនថ្នាក់ប្រណិតទៅកាន់ទីផ្សារសកល។ ដូច្នេះសម្រាប់វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នៅឆ្នាំក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បួងមួយនេះ ត្រូវតែធ្វើយ៉ាងណាអោយស្មាតហ្វូនថ្មីនេះ ក្លាយជាស្មាតហ្វូនដែលមានប្រសើរជាងគេបំផុតទៅលើ AI performance។
យោងតាមរបាយការណ៌ដែលចេញផ្សាយនាពេលថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បួងមួយនេះ គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon តែមួយប៉ុណ្ណោះនៅលើ Galaxy S25 series។ នៅថ្ងៃនេះ មានចែកចាយនូវព័ត៌មានថ្មីមួយពី Hankyung ដោយបាននិយាយថា សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25, Galaxy S25+ និង Galaxy S25 Ultra ដែលដាក់លក់នៅលើទីផ្សារសកល គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 ទាំងអស់។
សូមជំរាបថា ការប្រើប្រាស់បន្ទះឈីបខ្លាំង ត្រូវបានគេចាត់ទុកថា គឺជាចំណុចពិសេសបំផុតរបស់ក្រុមហ៊ុន Samsung ពីព្រោះថា  ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បួងមួយនេះ ចង់ផ្តល់អោយអ្នកប្រើប្រាស់ស្មាតហ្វូនលំដាប់ថ្នាក់ Flagship របស់ Galaxy ជំនាន់ថ្មីៗ ទទួលបាននូវភាពពេញចិត្តពេញថ្លើមទៅលើសមត្ថភាពនៃការប្រើប្រាស់ ជាពិសេស គឺកម្លាំងម៉ាស៊ីនតែម្តង។ សម្រាប់បន្ទះឈីប Snapdragon 8 Gen 4 ដែលក្រុមហ៊ុន Qualcomm គ្រោងនឹងធ្វើការប្រកាសចេញនាពេលដ៏ខ្លីខាងមុខនេះ ត្រូវបានគេនិយាយថា គឺនឹងមានសមត្ថភាពខ្ពស់ជាងមុនដល់ទៅ 30% ហើយនិងមានការពង្រឹងទៅលើបច្ចេកវិទ្យា AI ហើយនិង GPU performance ថែមទៀតផង។
Article image
សម្រាប់សមត្ថភាព Snapdragon 8 Gen 4 នេះ ត្រូវបានគេបញ្ជាក់ថា គឺអាចប្រជែងបាន A18។ សូមជំរាបថា ពេលនេះ ក្រុមហ៊ុនចិន Huawei និង Xiaomi ក៏មិនណយដែរ ដោយពេលនេះ ក្រុមហ៊ុនធំៗទាំងពីរ បានចាប់ផ្តើមធ្វើការងារទៅលើ បច្ចេកវិទ្យា AI គឺមានពង្រឹងកាន់តែខ្លាំងទៅលើបន្ទះឈីបដូចគ្នា។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Galaxy S25 Series ដែលបង្ហាញខ្លួនឆ្នាំក្រោយនេះ ត្រូវតែជាស្មាតហ្វូនដែលមាន AI ប្រសើរជាងគេ