no-alternative title
no-alternative title

Dongfeng Aeolus L7 EV បើកទទួលការបញ្ជាទិញមុនតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

នៅក្នុងពឹ្រតិ្តការណ៍ពិព័រណ៌រថយន្ត Chengdu Auto Show ឆ្នាំ 2024 កាលពីចុងខែសីហាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីរបស់ខ្លួនម៉ូដែល Dongfeng Aeolus L7 EV និងបើកទទួលការបញ្ជាទិញចាប់តាំងពីការដាក់បង្ហាញនេះទៅជាមួយតម្លៃចាប់ពីខ្ទង់ $18,300 ដល់ $21,000។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការប្រកាសចេញលក់ផ្លូវការណ៍ត្រូវអាចនឹងត្រូវធ្វើឡើងនៅចុងខែកញ្ញា ឆ្នាំនេះ។ រថយន្តស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅទីផ្សារប្រទេសម៉ាឡេស៊ីជាមួយជម្រើសម៉ូដែល PHEV ឬ Plug-in-hybrid ដែលមានតម្លៃចាប់ពីខ្ទង់ $17,800 ដល់ $21,700។

ដោយឡែកសម្រាប់ម៉ូដែលថ្មីដំណើរការដោយថាមពលអគ្គិសនីសុទ្ធ Aeolus L7 EV នេះ គឺរក្សារអត្តសញ្ញាណនៃការរចនារូបរាងខាងក្រៅដូចគ្នានឹងម៉ូដែល Aeolus L7 PHEV ដដែល។ ដោយនៅផ្នែកខាងមុខមានការរចនាបែបបិទជិត closed grille design រំលេចដោយចង្កៀងបំភ្លឺមានរចនាបថបែបស្លីមស្ថិតនៅខាងលើជាមួយបណ្តុំអំពូលរចនាជាព្រួញបាញ់ចូលក្នុងទាំងសងខាង។

 

នៅផ្នែកដំបូលផ្នែកខាងក្រោយមានការឌីស្សាញជាមួយកន្ទុយ Spoiler ដែលមានភ្ជាប់ជាមួយអំពូលបំភ្លឺពណ៌ក្រហមនៅពេលជាន់ហ្វ្រាំង ជាមួយចង្កៀងបំភ្លឺខាងក្រោយរចនាបែបស្លីមអូសកាត់ពីម្ខាងភ្ជាប់ទៅម្ខាងយ៉ាងប្រណិត ព្រមទាំងមានកញ្ចក់ចំណាំងពន្លឺនៅសងខាងផងដែរ។ នៅផ្នែកចំហៀង មានការឌីស្សាញដៃទ្វាលឹមចូលក្នុង Hidden door handles ហើយនិងប្រើយ៉ាន់កង់ទំហំ 18-inch។

 

Dongfeng Aeolus L7 EV ស្ថិតក្នុងស្រឡាយរថយន្តប្រភេទ Compact-SUV ជាមួយប្រវែងបណ្តោយខ្លួន 4,685mm/ ទទឹង 1,900mm/ កម្ពស់ 1,617mm និងគម្លាតចន្លោះកង់មុខក្រោយ 2,775mm។ Aeolus L7 EV នេះ គឺមានប្រវែងខ្លីជាងម៉ូដែល Aeolus L7 PHEV បន្តិច។ Aeolus L7 EV មានទំងន់សរុបប្រមាណ 1,740 គីឡូក្រាម។

 

រថយន្តអគ្គិសនីស៊េរីថ្មីនេះប្រើប្រាស់ប្រព័ន្ធម៉ូទ័រអគ្គិសនីមួយដែលមានកំលាំង 160kW និងកំាលាំងរមូល 310Nm រួមនឹងប្រើកញ្ចប់អាគុយដែលអភិវឌ្ឍន៍ផលិតដោយ Dongfeng ផ្ទាល់ស៊េរី Mach battery pack ទំហំ 62.3kWh ដោយសាកភ្លើងមួយពេញអាចបើកបរបានចំងាយផ្លូវ 518km តាមការធ្វើតេស្តដោយស្ថាប័នCLTC។ ជាមួយគ្នានេះ Dongfeng Aeolus L7 EV ក៏គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលមានសមត្ថភាពសាកពី 30% ទៅ 80% ប្រើពេលខ្ទង់ 28 នាទីប៉ុណ្ណោះ។

ចូលមកផ្នែកខាងក្នុងរបស់ Aeolus L7 EV មានការឌីស្សាញជាមួយពណ៌ខ្មៅរំលេចជាមួយពណ៌ទឹកក្រូចយ៉ាងស្រស់ស្អាត ជាមួយការឌីស្សាញដៃចង្កូតរាងអក្សរ D “D-Shaped”, មានអេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 10.25-inch Digital Instrument LCD និងអេក្រង់កម្សាន្តទំហំធំដល់ 14.6-inch នៅកណ្តាល Dashboard ហើយមានរន្ធម៉ាស៊ីនត្រជាក់ចំនួនពីរនៅខាងលើអេក្រង់។

 

សម្រាប់ប្រព័ន្ធកម្សាន្តនៅលើអេក្រង់របស់ Aeolus L7 EV គឺគាំទ្រដំណើរការជាមួយ WindLink OS3.0 Car System និងគាំទ្រប្រតិបត្តិការដោយបន្ទះឈីប Qualcomm Snapdragon 8155។ កាលពីខែកក្តដា ឆ្នាំ 2024 នេះ ម៉ាករថយន្ត Aeolus របស់ Dongfeng លក់បានចំនួន 8,039 គ្រឿង ដោយមានធ្លាក់ចុះប្រមាណ 26.36% ធៀបនឹងខែមិថុនា ដែលលក់បានចំនួន 10,917 គ្រឿង។ 

សម្រាប់ម៉ូដែល Aeolus L7 PHEV លក់បានចំនួន 3,966 គ្រឿងក្នុងកក្តដា ដែលធ្វើឲ្យចំនួនការលក់កើនឡើងប្រមាណ 150 គ្រឿងធៀបនឹងចំនួននៃការលក់សរុបក្នុងខែមិថុនា ឆ្នាំ 2024 ដែលលក់បានចំនួន 3,816 គ្រឿង។ ដែលធ្វើឲ្យម៉ូដែល Aeolus L7 PHEV ឈរនៅចំណាត់ថ្នាក់ទី 127 ក្នុងការលក់រថយន្តទាំងអស់នៅទីផ្សារប្រទេសចិន។ ក្រុមហ៊ុន Dongfeng បានប្រកាសថា ខ្លួននឹងបង្វែងសង្វាក់ផលិតកម្មនៃរថយន្តម៉ាក Aeolus ទាំងអស់ចូលក្នុងសង្វាក់ផលិតកម្មរថយន្តអគ្គិសនីសុទ្ធចាប់ពីឆ្នាំ 2024 នេះទៅ ដោយក្រុមហ៊ុននឹងធ្វើការប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីម៉ាក Aeolus យ៉ាងហោចណាស់ក៏ពីរម៉ូដែលក្នុងមួយឆ្នាំ និង 8 ម៉ូដែលសម្រាប់រយះពេល 3 ឆ្នាំ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន