ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

iPhone 16 Pro ត្រូវគេរំពឹងថា នឹងមានម៉េមូរីទំហំធំដល់ទៅ 2TB

ដោយ

Koun Jab Luffy

05 កញ្ញា 2024 12:38 អធ្រាត្រ

អាន 2 នាទី

Article image
ខណៈពេលដែលការបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន iPhone 16 របស់ក្រុមហ៊ុន Apple ជិតឈានមកដល់ហើយនោះ នៅពេលនេះមានសំណួរជាច្រើនបាននិយាយអំពីទំហំអង្គចងចាំរបស់ស្មាតហ្វូន iPhone 16 Pro នេះ។ យោងតាមរបាយការណ៍ កាលពីខែមករាកន្លងទៅនេះ ស្មាតហ្វូន iPhone 16 Pro និង iPhone Pro Max អាចនឹងមានការបង្កើននូវទំហំអង្គចងចាំដល់ទៅ 2TB ។ ជាមួយគ្នានេះក៏មានការរំពឹងថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវម៉េមូរី Quad-Level Cell (QLC) NAND flash memory។
ប្រភពខាងលើនេះ បានបន្តថា បច្ចេកវិទ្យា QLC technology នេះ គឺនឹងអនុញ្ញាតអោយក្រុមហ៊ុន Apple ប្រើប្រាស់នូវទំហំ Storage ធំជាងមុន ហើយនិងមានតម្លៃទាបជាង Triple-Level Cell (TLC) NAND ដែលមានការប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែបើតាមការព្យាករណ៌កន្លងមក ធ្លាប់បាននិយាយ ការប្រើប្រាស់នូវទំហំ 2TB នេះ ពិតជាមិនគួរអោយជឿនោះទេ។
Article image
ទាក់ទងនឹងស្មាតហ្វូន iPhone 16 Pro នេះ មានពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ គឺនឹងមានកាមេរ៉ា Ultra-Wide ទំហំ 48-Megapixel ទ្រទ្រង់នូវបច្ចេកវិទ្យា Pixel-Binning Technology ដូចទៅនឹងកាមេរ៉ាគោលអញ្ចឹងដែរ។ ការអាប់ដែតកាមេរ៉ាថ្មីនៅលើស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនប្រើប្រាស់នូវសិនស័រ f/2.2 Aperture ដែលមានសមត្ថភាពអាចថតរូបភាព ដែលមានពន្លឺទាប ហើយនិងមានទ្រទ្រង់ទៅលើ 48-megapixel ProRaw ថែមទៀតផង។
បន្ថែមពីនេះ ក្រុមហ៊ុន Apple ក៏នឹងបង្ហាញនូវ Image Format ថ្មីហៅថា "JPEG-XL" ផងដែរ។ សូមជំរាបថា កន្លងក៏មាន  ការប្រើប្រាស់ HEIF, JPEG, HEIF Max, ProRaw និង ProRAW Max Formats សម្រាប់ទំហំ Files ធំដែលត្រូវអោយស្មាតហ្វូន iPhone បំពាក់នូវ Storage ធំក្នុងការប្រើប្រាស់ផងដែរ។ កាមេរ៉ាស្មាតហ្វូននៅលើម៉ូឌែល Pro នេះ អាចថតវីដេអូកម្រិត 4K នៅក្នុងកម្រិត 120fps ទ្រទ្រង់ជាមួយនូវ Dolby Vision ផងដែរ។
Article image
ក្រុមហ៊ុន Apple ក៏មានគម្រោងក្នុងការបង្ហាញនូវ "Capture Button" នៅលើស្មាតហ្វូន iPhone 16 Pro ដែលពិតជាមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការថតរូបភាព និងវីដេអូថែមទៀតផង។ ខណៈពេលដែលយើងរង់ចាំនូវការប្រាសកជាផ្លូវការពីក្រុមហ៊ុន Apple នៅក្នុងព្រឹត្តិការណ៍ "It's Glowtime" នៅថ្ងៃទី 9 ខែកញ្ញានេះ មានការបញ្ជាក់ថា ពិតជាអាចទៅរួចដែលនឹងមានការបង្ហាញនូវ iPhone 16 Pro 2TB ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

iPhone 16 Pro ត្រូវគេរំពឹងថា នឹងមានម៉េមូរីទំហំធំដល់ទៅ 2TB