ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Galaxy S25 Ultra ត្រូវគេជឿជាក់ថា នឹងមានកម្រ៉ាស់ស្តើងជាង និងស្រាលជាង iPhone 16 Pro Max និង Pixel 9 Pro XL

ដោយ

Koun Jab Luffy

29 សីហា 2024 04:56 ទៀបភ្លឺ

អាន 2 នាទី

Article image
Galaxy S25 Ultra ដែលជាកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា មានការឌីស្សាញរូបរាងថ្មី មានភាពខុសប្លែកពីស្មាតហ្វូនជំនាន់មុនរបស់ខ្លួន Galaxy S24 Ultra ដែលមានមានប្រកាសចេញលក់នៅលើទីផ្សារនាពេលនេះ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេទម្លាយរូបភាពថ្មី ដោយបញ្ជាក់ថា គែមជ្រុងទាំង 4 នឹងមានលក្ខណៈកោងជាងម៉ូដែមុន ដែលផ្តល់នូវភាពងាយស្រួលនៅក្នុងការកាន់ដៃម្ខាង។
នៅថ្ងៃនេះ មានការទម្លាយជាថ្មីថា ស្មាតហ្វូនជំនាន់ថ្មីថ្នាក់ប្រណិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ គឺនឹងមានការឌីស្សាញតួខ្លួនមានកម្រ៉ាស់ស្តើងជាង និងស្រាលជាង iPhone 16 Pro Max និង Pixel 9 Pro XL។ ខណៈពេលនេះគឺនៅមិនទាន់មានការបញ្ជាក់ច្បាស់ផ្លូវការពីទំហំទាំងមូលរបស់ស្មាតហ្វូននេះឡើយទេ។ នៅពេលនេះមានការរង់ចាំតាមការសម្ពោធជាផ្លូវការរបស់ iPhone 16 Series នៅថ្ងៃទី 9 ខែកញ្ញាតែប៉ុណ្ណោះ ខណៈដែល Pixel 9 Pro XL មានកម្រ៉ាស់ 8.5mm និងមានទម្ងន់ 221g។ ប្រៀបធៀបជាមួយស្មាតហ្វូនជំនាន់ថ្មី Galaxy S24 Ultra គឺមានកម្រ៉ាស់ 8.6mm និងទម្ងន់ 232g។
ផ្អែកលើព័ត៌មានថ្មីកន្លងមក មានការប៉ាន់ស្មានថា Galaxy S25 Ultra អាចនឹងមានកម្រ៉ាស់ 8.4mm និងមានទម្ងន់ត្រឹមតែ 220g ឬស្រាលជាងនេះ។ បើតាមការទម្លាយចេញពី Ice Universe ដែលដកស្រង់ប្រភពចេញពីប្រទេសចិន បាននិយាយថ Galaxy S25 Ultra គឺនឹងមិនត្រឹមតែមានកម្រ៉ាស់ស្តើង ហើយនិងមានទម្ងន់ស្រាលជាងស្មាតហ្វូនដៃគូរប្រជែងទាំងពីរនោះទេ គឺថែមទាំងបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Ultra នេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារឆាប់ៗនេះថែមទៀតផង។
Article image
ជាមួយគ្នានេះ ក៏មានការប៉ាន់ស្មានថា នៅប៉ុន្មានខែខាងមុខនេះ ស្មាតហ្វូនជំនាន់ថ្មីៗជាច្រើនរួមមានដូចជា Oppo Find X8 Ultra, Xiaomi 15 Ultra និង vivo X200 Ultra នឹងមានការប្រកាសចេញនៅលើទីផ្សារ។ ហើយស្មាតហ្វូនទាំងនេះ សុទ្ធតែមានការបញ្ជាក់ថា នឹងមានកម្រ៉ាស់ស្តើងដូចៗគ្នា។ ដូច្នេះមានតែរង់ចាំតាមដានទាំងអស់គ្នាទេ ថាតើ Galaxy S25 Ultra អាចនឹងបំបែកំណតត្រាជាស្មាតហ្វូនថ្នាក់ប្រណិតដែលមានកម្រ៉ាស់ស្តើង និងទម្ងន់ស្រាលជាងគេដែឬអត់?

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.