ស្វែងរកពួកយើង:

ថាមពលថ្មនៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S25+ អាចនឹងមិនមានការផ្លាស់ប្តូរនោះទេ!

ដោយ

Koun Jab Luffy

18 កញ្ញា 2024 09:26 ព្រឹក

អាន 2 នាទី

Article image
គិតត្រឹមពេលនេះនៅសល់ពេលមិនដល់ 4 ខែទៀតនោះទេ ក្រុមហ៊ុន Samsung នឹងបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មីនៃត្រកូល Galaxy S series របស់ខ្លួននៅលើទីផ្សារសកលហើយ។ សម្រាប់ឆ្នាំ 2025 ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy S25 series ត្រូវបានគេជឿជាក់ថា នឹងមានការពង្រឹងទៅលើកាមេរ៉ា ហើយនិងការឌីស្សាញ រួមជាមួយនិងសមត្ថភាពប្រើប្រាសខ្លាំងក្លាបំផុត។ ជាពិសេស្មាតហ្វូនថ្មីនេះក៏មានមុខងារថ្មីៗជាច្រើនទៀតផងដែរ។ នៅពេលនេះ តាមចែកចាយព័ត៌មានថ្មី គឺបាននិយាយពីទំហំថាមពលថ្មរបស់ស្មាតហ្វូន Galaxy S25+ ហើយ។
យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយចេញពី GalaxyClub  បានអោយដឹងថា ទំហំថាមពលថ្មនៅលើស្មាតហ្វូន  Galaxy S25+ ថ្មីនេះ គឺទំហំ 4,755mAh ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S24+ ដែលបង្ហាញខ្លួនកាលពីឆ្នាំមុនអញ្ចឹង។ ដូច្នេះសម្រាប់ការប្រកាសផ្សព្វផ្សាយផ្លូវការណ៌ស្មាតហ្វូននេះ នឹងមានទំហំ 4,900mAh ប៉ុនគ្នាទៅនឹងស្មាតហ្វូន Galaxy S24+ មិនមានការពង្រីកបន្ថែមនោះទេ។ បើមើលទៅលើទំហំថាមពលថ្មទំហំ 4,900mAh ដែលប្រើនៅលើ ស្មាតហ្វូន Galaxy S25+ នេះ ត្រូវបានគេបញ្ជាក់ថា មានរូបរាងតូច និងមានទម្ងន់ស្រាល។
Article image
ស្មាតហ្វូនជំនាន់ថ្មី Galaxy S25+ ដែលនឹងមានវត្តមាននៅឆ្នាំក្រោយនេះ អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប 3nm Exynos 2500 ឬ Snapdragon 8 Gen 4 ដែលមានសមត្ថភាពខ្លាំងក្លាបំផុត។ ពាក់ព័ន្ធនឹងថាមពលថ្មនេះដែរ សម្រាប់ស្មាតហ្វូន Galaxy S25 Ultra អាចនឹងបន្តក្នុងការប្រើប្រាស់នូវថាមពលថ្មទំហំ 5,000mAh ដូចទៅនឹងស្មាតហ្វូន Galaxy S24 Ultra អញ្ចឹង។ យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Samsung ដែលមិនមិនពង្រីកថាមពលនោះ គឺក្រុមហ៊ុនចង់ព្យាយាមនៅក្នុងការពង្រឹងទៅលើប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពលជាជាងការបង្កើនទៅលើទំហំថាមពលថ្ម។
Article image
ប្រៀបធៀបជាមួយនិងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ប្រទេសចិនវិញ គឺចាប់ផ្តើមបំពាក់នូវថាមពលថ្មធំជាងមុនទៅលើស្មាតហ្វូនប្រណិតជាច្រើនរបស់ខ្លួន។ បើមើលទៅលើស្មាតហ្វូន Honor Magic 6 គឺមានថាមពលថ្មទំហំ 5,450mAh ខណៈពេលដែលស្មាតហ្វូន Xiaomi K70 Ultra មានថាមពលថ្មទំហំ 5,500mAh។ ស្មាតហ្វូន OnePlus 12 មានថាមពលថ្មទំហំ 5,400mAh ហើយស្មាតហ្វូន Realme GT6 មានថាមពលថ្មទំហំ 5,800mAh។ ថ្មីៗនេះ ក៏មានការបញ្ជាក់ថា ក្រុមហ៊ុនជាច្រើនទៀត ក៏បាននឹងកំពុងតែតេស្តទៅលើទំហំថ្មដែលមានទំហំចាប់ពី 6,000mAh និង 7,000mAh ផងដែរ៕