no-alternative title
no-alternative title
no-alternative title
no-alternative title

SGMW បង្ហាញចេញគំរូរថយន្តដំបូងឈ្មោះថា Light of ASEAN ដែលមានទ្វារបើកត្រដាងដូចស្លាបបក្សី

កាលពីថ្ងៃទី 24 ខែកញ្ញា ម្សិលមិញនេះ សម្ព័ន្ធក្រុមហ៊ុនរួមគ្នា SAIC-GM-Wuling ហៅកាត់ថា SGMW បានធ្វើការបង្ហាញចេញគំរូរថយន្តប្រណិតដំបូងរបស់ខ្លួននៅក្នុងសន្និសិតដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង ប្រទេសចិន។ គំរូរថយន្តប្រណិតមួយនេះត្រូវបានកកើតឡើងដោយការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអគ្គិសនីធំរបស់ប្រទេសចិន ហើយបានប្រើឈ្មោះថា “Light of ASEAN” ឬ “ពន្លឺនៃអាស៊ាន”។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមគំរូរថយន្តប្រណិតមួយនេះ ត្រូវបានរចនាឡើងជាប្រភេទរថយន្ត Sedan ដែលមានទ្វារបើកឡើងលើត្រដាងស្លាបដូចសត្វបក្សី ឬហៅថា gull-wing doors។ ទ្វារចំហៀងសងខាងរបស់រថយន្តនេះត្រូវបានរចនាឡើងតែពីរប៉ុណ្ណោះ ដែលខុសពីរថយន្ត Sedan ផ្សេងទៀតដែលមានទ្វារបួន។

ផ្នែកខាងមុខរបស់ Light of ASEAN ត្រូវបានរចនាឡើងមានរាងជាអក្សរ X រំលេចជាមួយអំពូលភ្លើង LED Light-strip រចនាតូចស្លីមរចនាអូសកាត់ពីម្ខាងទៅម្ខាង។ ផ្នែកទាក់ទាញខ្លាំងបំផុតសម្រាប់ការរចនារបស់រថយន្ត Light of ASEAN គឺជាទ្វារបើកត្រដាងស្លាបទៅលើធំទាំងសងខាងដែលធ្វើគ្របបិទជិតទាំងផ្នែកកៅអីមុខ និងខាងក្រោយតែម្តង ដែលមានន័យថា រថយន្តនេះមិនប្រើគ្រោងឆ្អឹងកណ្តាលដូចរថយន្ត Sedan ដទៃទៀតឡើយ។

នៅក្នុងសន្និសិទម្សិលមិញនេះសម្ព័ន្ធក្រុមហ៊ុន SGMW ក៏បានប្រកាសអំពីយុទ្ធថ្មីសម្រាប់ប្រទេសក្នុងតំបន់សាស្ត្រអាស៊ានផងដែរ គឺគម្រោង “មួយ ពីរ បី” របស់ខ្លួនក្នុងការកសាងខ្សែសង្វាក់ឧស្សាហកម្មរថយន្តដំណើរការដោយថាមពលអគ្គិសនីថ្មីនៅក្នុងបណ្តាប្រទេសអាស៊ានទាំងដប់នៅឆ្នាំ 2030 ដែលរួមមានទាំងការផលិតយានយន្ត ការលក់ សេវាកម្ម ហិរញ្ញវត្ថុ ប្រព័ន្ធបង្កើតថាមពល ការគ្រប់គ្រងប្រព័ន្ធអេឡិចត្រូនិច និងប្រព័ន្ធបើករថយន្តអគ្គិសនីឆ្លាតវៃ intelligent electric drive ជាដើម។

 

មកដល់ពេលនេះ SGMW បាននាំចេញរថយន្តរបស់ខ្លួនទៅកាន់ប្រទេស និងតំបន់ជាង 104 នៅទូទាំងពិភពលោកជាមួយនឹងការនាំចេញសរុបជាង 1.07 លានគ្រឿងគិតត្រឹមខែសីហា ឆ្នាំ 2024 ដែលស្មើនឹងទឹកប្រាក់សុទ្ធសរុបប្រមាណ 6.615 ពាន់លានដុល្លារអាមេរិក។ 

ជាងនេះទៅទៀត រថយន្តអគ្គិសនីសុទ្ធថ្មីគ្រឿងទី 2 លានរបស់ SGMW បានចាប់ផ្តើមដំណើរការផលិតនៅចុងខែសីហា។ បច្ចុប្បន្ន SGMW បានធ្វើការចេញលក់រថយន្តស៊េរីដូចជា Wuling Red Label, Wuling Silver Label និងរថយន្តម៉ាក Baojun៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន