no-alternative title
no-alternative title

vivo X200 Pro Satellite Edition បំបែកកំណត់ត្រានៅលើ AnTuTu ជាមួយពិន្ទុដល់ទៅ 3 លាន

កាលពីម្សិលមិញនេះ ស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 Pro Satellite Communication ត្រូវបានគេប្រទះឃើញថា បានឆ្លងកាត់ធ្វើតេស្តនៅលើបញ្ជី AnTuTu benchmarks ដោយទទួលបាននូវពិន្ទុខ្ពស់បំផុត។ ស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីប Dimensity 9400 មួយនេះ គឺអាចធ្វើបានដល់ទៅ 2,880,550 ឯណោះ គឺពិតជាខ្ពស់មែនទែន។ នៅថ្ងៃនេះ យោងតាមការចេញផ្សាយព័ត៌មានថ្មី បានបង្ហាញថា ស្មាតហ្វូន Vivo X200 Pro Satellite Communication ក៏បានឆ្លងកាត់ការធ្វើតេស្តនៅលើបញ្ជី AnTuTu ដូចគ្នា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការបង្ហាញវត្តមានជាមួយនិងបន្ទះឈីប Dimensity 9400 SoC ដូច Find X8 Pro អញ្ចឹង ប៉ុន្តែស្មាតហ្វូនថ្មីនេះ បានបំបែកកំណត់ត្រានៅលើ AnTuTu ជាមួយពិន្ទុដល់ទៅ 3 លាន។ យោងតាមការបញ្ជាក់របស់លោក Han Boxiao ដែលជា Product Manager របស់ Vivo បានចែកចាយនូវរូបភាព screenshot ថ្មីមួយ ដែលមានការបញ្ជាក់ពីធ្វើការធ្វើតេស្តនៅលើ AnTuTu របស់ស្មាតហ្វូនជំនាន់ថ្មី vivo X200 Pro Satellite Communication Edition ហើយ។ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Dimensity 9400 គឺទទួលបាននូវពិន្ទុ 3,007,853 លាន ដែលនេះគឺជាស្មាតហ្វូនដំបូងគេបំផុតដែលអាចធ្វើបានពិន្ទុខ្ពស់បែបនេះ។

ជាមួយនិងការទទួលបាននូវពិន្ទុខ្ពស់បែបនេះ ស្មាតហ្វូន X200 Pro Satellite Communication នេះ គឺដំណើរការដោយរ៉េម 16GB និងអង្គចងចាំទំហំ 1TB។ សម្រាប់ការធ្វើតេស្ត CPU Test គឺទទួលបានពិន្ទុ 652,381 និង GPU Test ទទួលបានពិន្ទុ 1,322,761 ហើយនិង Memory Test បានពិន្ទុ  521,453 ខណៈដែល UX Test គឺទទួលបានពិន្ទុ 511,258។ សូមជំរាបថា បន្ទះឈីប Dimensity 9400 នឹងត្រូវបង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនាថ្ងៃទី 9 ខែតុលខាងមុខនេះហើយ។

ស្មាតហ្វូន vivo X200, X200 Pro, X200 Pro Mini និង X200 Pro Satellite Communication នឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុត ដែលនឹងបំពាក់នូវបន្ទះឈីប Dimensity 9400 ថ្មីនេះ។ យោងតាមរបាយការណ៌កន្លងមក បានបង្ហាញថា បន្ទះឈីបនេះ ដំណើរការដោយបច្ចេកវិទ្យា TSMC 3nm រត់ជាមួយនិងឈីប Cortex-X925 ultra-core ចំនួន 1 គ្រាប់ល្បឿន 3.63GHz និង 3 គ្រាប់ទៀត Cortex-X4 cores រត់បានល្បឿន 2.8GHz ខណៈដែល 4 គ្រាប់ Cortex-A7 series cores រត់បានល្បឿន 2.1GHz។ សម្រាប់ឈីប Cortex-X925 មួយគ្រាប់ គឺផ្តល់នូវល្បឿនលឿនជាង 6% ទៅលើ Performance Boost និង 41% ទៅលើ AI។ បន្ទះឈីប Dimensity 9400 នេះ ក៏មានការគាំទ្រដោយក្រាហ្វិក Mali-G925-Immortalis MC12 ដែលមានការទ្រទ្រង់នៅលើ ray tracing technology ផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន