យោងតាមអ្នកទម្លាយ DigitalChatStation ដែលបានបង្ហោះនៅថ្ងៃនេះ បានបញ្ជាក់អំពីពេលវេលានៃការប្រកាសចេញនូវស្មាត ហ្វូនជំនាន់ថ្មីម៉ូដែល Honor Magic 7 series ហើយ។ នៅសារនោះ ត្រូវបានអ្នកទម្លាយរូវនេះ និយាយថា ក្រុមហ៊ុន Honor អាចនឹងបង្ហាញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ខ្លួននេះនៅក្នុងខែតុលាខាងមុខនេះ ហើយស្មាតហ្វូននេះ ក៏នឹងមានការបំពាក់មកជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 4 chipset ដែលមានសមត្ថភាពយ៉ាងខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀតផង។
តាមរយៈនៃការបង្ហាញខ្លួននៅខែក្រោយនេះ ត្រូវបាន DigitalChatStation បន្តថា ក្រុមហ៊ុននេះ បានពន្លឿនការងារជាច្រើនទៅលើការអភិវឌ្ឍស្មាតហ្វូន Flagship របស់ខ្លួននេះ។ ហើយជាពិសេសក្រុមហ៊ុននេះ ក៏អាចនឹងបង្កើនទៅលើសមត្ថភាពនៃ Software ដែលមិនធ្លាប់មានពីមុនមកថែមទៀតផង។
សម្រាប់វត្តមាននៅខែក្រោយនេះ ស្មាតហ្វូន Magic 7 Series នេះ ក៏អាចនឹងធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Xiaomi 15 Series ផងដែរ ដោយសារតែម៉ូដែលអាចនឹងមកដល់ពេលដំណាលគ្នា។ ប៉ុន្តែពេលនេះ កាលបរិច្ឆេទជាក់ស្តែងនៃការសបង្ហាញស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ។ យើងអាចនឹងដឹងនូវព័ត៌មានលម្អិតអំពីបញ្ហានេះនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 7 Series នេះ ត្រូវបានគេបញ្ជាក់មុននេះថា អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 ដែលជាឈីប Octa-Core ដែលដំណើរការនៅលើបច្ចេកវិទ្យា 3nm ទៀតផង។ ឈីបនេះ មាន 2 cores Oryon clocked រត់បាននៅក្នុងល្បឿន 4.9GHz និង 6 cores Oryon រត់បាននៅក្នុងកម្រិតល្បឿន 2.78GHz។ ស្មាតហ្វូន Honor Magic 7 Series នេះអាចនឹងបង្ហាញខ្លួននៅក្នុងខែតុលានេះ ជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 4។ ក្រុមហ៊ុននេះមិនទាន់បញ្ជាក់នូវព័ត៌មានលម្អិតអំពីរឿងនេះនៅឡើយទេ៕