ស្វែងរកពួកយើង:

Redmi Note 14 Pro Series ដែលបង្ហាញវត្តមានលើទីផ្សារសកល នឹងមានកាមេរ៉ាគោលទំហំ 200MP

ដោយ

Koun Jab Luffy

29 កញ្ញា 2024 12:27 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ Xiaomi ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Redmi Note 14 series នៅលើទីផ្សារប្រទេសចិន ដោយនៅ លើម៉ូដែលនេះ គឺមានការប្រើប្រាស់កាមេរ៉ាគោលទំហំ 50MP។ យោងតាមការទម្លាយថព័ត៌មានថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុននេះ នឹងបង្ហាញនូវស្មាតហ្វូននេះសម្រាប់ទីផ្សារសកល ដោយនៅលើ Redmi Note 14 Pro Series នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំដល់ទៅ 200MP។
បើតាមការបញ្ជាក់នៅលើ HyperOS software ដែលចែកចាយដោយ XiaomiTime បាននិយាយថា Redmi Note 14 Pro និង Pro+ នឹងមានការប្រើប្រាស់នូវសិនស័រ Samsung ISOCELL HP3។ សម្រាប់កាមេរ៉ាស្មាតហ្វូនទំហំ 50MP JN1 Telephoto នៅលើស្មាតហ្វូនជំនាន់ថ្មី Redmi Note 14 Pro និង Pro+ ដែលបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិន គឺមិនមានប្រកាសចេញនៅលើទីផ្សារសកលនោះទេ។ ដូច្នេះបញ្ជាក់ថា Redmi Note 14 Pro series នឹងមានភាពខុសគ្នាទៅតាមទីផ្សារនិមួយៗ។
នៅពេលនេះ ក្រុមហ៊ុន Xiaomi បានត្រៀមរៀបចំនូវការប្រកាសចេញនូវស្មាតហ្វូន Redmi Note 14 series នៅលើទីផ្សារសកលហើយ ដោយម៉ូដែល Redmi Note 14 Pro និង Pro+ គឺនឹងមានបំពាក់នូវកាមេរ៉ាទំហំ 200MP ដែលគាំទ្រនូវសិនស័រ Samsung ISOCELL HP3។
Article image
សូមជំរាបថា ស្មាតហ្វូនដែលលក់សម្រាប់ទីផ្សារចិន Redmi Note 14 Pro+ គឺមានការបំពាក់នូវសិនស័រ 50MP OVX8000 ដែលខុសពីទីផ្សារសកល។ កាមេរ៉ានេះ និងមានការអមដំណើរដោយសិនស័រ 2MP OV02B10 macro sensor ថែមទៀតផង។ សម្រាប់ Redmi Note 14 Pro នឹងមានការប្រើប្រាស់សិនស័រ Samsung ISOCELL HP3 sensor ដែលគេរំពឹងថា នឹងមានសមត្ថភាពខ្ពស់ជាង Sony IMX882 ដែលបង្ហាញវត្តមាននៅលើទីផ្សារចិន។ មានការរំពឹងថា Xiaomi នឹងនាំមកនូវកាមេរ៉ាគុណភាពខ្ពស់ជាងមុន។
Redmi Note 14 Pro Series ដែលបង្ហាញវត្តមានលើទីផ្សារសកល នឹងមានកាមេរ៉ាគោលទំហំ 200MP