ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

រោងចក្រផលិត iPhone មួយក្នុងចំណោម 4 នៅក្នុងប្រទេសឥណ្ឌា ត្រូវបានអគ្គីភ័យឆាបឆេះ

ដោយ

Koun Jab Luffy

29 កញ្ញា 2024 06:11 ព្រលឹម

អាន 2 នាទី

Article image
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ មានឧប្បតិវហេតុអគ្គីភ័យមួយ បានឆាបឆេះរោងចក្រ Tata Electronics ដែលជាកន្លែងផលិត iPhone នៅក្នុងទីក្រុង Hosur នៃរដ្ឋ Tamil Nadu ក្នុងប្រទេសឥណ្ឌា។ ឧប្បតិវហេតុអគ្គីភ័យនេះ បានធ្វើអោយរោងចក្រនេះត្រូវបញ្ឈប់ដំណើរការទាំងស្រុង។ យោងតាមអ្នកនាំពាក្យរោងចក្រផលិត iPhone នេនេះ បានបញ្ជាក់ថា គឺពិតមានឧប្បតិវហេតុអគ្គីភ័យមួយ បានឆាបឆេះរោងចក្រ Tata Electronics ពិតមែន ហើយពេលនេះ គឺបានដោះស្រាយហើយ ជាសំណាងកម្មករគឺមិនមានរងរបួសនោះទេ។
នៅពេលនេះសង្វាក់ផលិតកម្មនៅក្នុងរោងចក្រនេះត្រូវបានបញ្ឈប់ទាំងស្រុងហើយ ខណៈដែលបុគ្គលិក ហើយនឹងកម្មករដែលបំរើការនៅរោងចក្រនេះក៏ត្រូវបានក្រុមហ៊ុនប្រកាសអោយសម្រាកជាបណ្តោះអាសន្នផងដែរ។បើតាមការបញ្ជាក់ពីសារព័ត៌មាន ETTimes បាននិយាយថា មានអាគារមួយបានរំលំ និងមានការខូចខាតផ្នែកជាច្រើនផងដែរ។ ជាមួយគ្នានេះបើតាមចេកផ្សាយពីសារព័ត៌មាន Reuters ដែលដកស្រង់ចេញពីប្រភពនៅក្នុងរោងចក្រនេះ បាននិយាយថា ការឆេះនេះ គឺបណ្តាកអោយខូចសមាសភាគជាច្រើនសម្រាប់ផលិត iPhone ផងដែរ។
បើតាមការបញ្ជាក់ផ្លូវការណ៌ចេញពីលោក J. Saravanan ដែលជាមន្រ្តីនៅក្នុងតំបន់នោះ បាននិយាយថា ការគ្រប់គ្រងស្ថានភាពខាងលើនេះ គឺត្រូវការរយៈពេលយូរបន្តិច ដោយសារតែរោងចក្រនេះ គឺមានការរងនូវការខូចខាតច្រើន និងនៅតែមានកំដៅ ដូច្នេះរង់ចាំអោយត្រជាក់បន្តិចសិន។ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ពីតម្លៃការខូចខាតរបស់ក្រុមហ៊ុននេះនៅឡើយទេ។ ក្រុមហ៊ុន Tata Electronics ក៏នៅមិនទាន់បានបញ្ជាក់ព័ត៌មានច្បាស់ដូចគ្នា។
Article image
សូមជំរាបថា Tata Electronics គឺជាដៃគូរដ៏សំខាន់មួយរបស់iក្រុមហ៊ុន Apple ដែលទទួលបានសិទ្ធិនៅក្នុងការផលិត iPhone នៅក្នុងប្រទេសឥណ្ឌា ដូចគ្នាទៅនឹងក្រុមហ៊ុន Foxconn អញ្ចឹងដែរ។ សម្រាប់រោងចក្រនៅ Hosur plant នេះ គឺរោងចក្រទី 4 របស់ Apple ដែលផលិត iPhone នៅឥណ្ឌា ហើយរោងចក្រនេះ ក៏ត្រៀមនឹងផ្តើមសង្ចាក់ផលិតកម្មទៅលើ iPhone នៅខែវិច្ឆិកាខាងមុខនេះផងដែរ។ រោងចក្រនេះ 250 acres នេះបើតាមការបញ្ជាក់ពី Bloomberg។ រោងចក្រនេះអាចនឹងមាន 20 សង្វាក់ផលិតកម្ម និងមានតម្រូវការកម្មករប្រមាណជាង 50,000 សម្រាប់ 2 ឆ្នាំខាងមុខ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

រោងចក្រផលិត iPhone មួយក្នុងចំណោម 4 នៅក្នុងប្រទេសឥណ្ឌា ត្រូវបានអគ្គីភ័យឆាបឆេះ