no-alternative title
no-alternative title

vivo X200 មានការឌីស្សាញថ្មីអេក្រង់រាបស្មើរ និងមានគែមកោងគ្រប់ជ្រុង Micro-Quad-Curved

លោក Han Boxiao ដែលជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន vivo ថ្មីៗនេះ បានចែកចាយរូបភាពផ្នែកខាងមុខរបស់ស្មាតហ្វូន X200 ថែមទៀតហើយ។ បើមើលទៅលើរូបភាពថ្មី ដែលបង្ហោះនៅលើ Weibo របស់លោក គឺបង្ហាញកាន់តែច្បាស់ពីអេក្រង់ខាងមុខរបស់ X200។ រូបភាពនេះក៏ត្រូវបានដាក់អោយប្រៀបធៀបជាមួយនិង Vivo X100 ផងដែរ ដែលមើលទៅពិតជាខុសគ្នាខ្លាំងមែនទែន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈរូបភាពនេះមានការបង្ហាញថា vivo X200 មានការឌីស្សាញថ្មីអេក្រង់រាបស្មើរ និងមានគែមកោងគ្រប់ជ្រុង Micro-Quad-Curved។ ការឌីស្សាញថ្មីនេះ គឺនឹងផ្តល់នូវបទពិសោធន៌ថ្មីបានជាមួយនិងអេក្រង់រាបស្មើរ និងគែមកោង។ លោក Han Boxiao បាននិយាយថា ការឌីស្សាញថ្មីនេះ នឹងផ្តល់អោយអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលនៅក្នុងការកាន់នៅក្នុងដៃម្ខាង។ ជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាមនិយាយថា ស្មាតហ្វូន X200 នឹងមានជម្រើសពណ៌ជាច្រើន ក្នុងនោះមានដូចជា Sapphire Blue, Moonlight White, Titanium និង Midnight Black។

 

ចំពោះការឌីស្សាញផ្នែកខាងក្រោយវិញ ស្មាតហ្វូន X200 គឺមានការរចនាជាមួយការប្រែពណ៌នៅពេលដែលត្រូវពន្លឺថ្ងៃ។ Vivo X200 ត្រូវបានគេបញ្ជាក់ថា គឺមានការផ្តោតខ្លាំងទៅលើការថតរូប និងវីដេអូ។ ថ្មីៗនេះ យោងតាមការបញ្ជាក់ពី Boxiao ក៏មានការចែករំលែករូពភាពដោតនៅក្នុងកម្រិត low-light photography ដែលបានផ្តិតដោយកាមេរ៉ារបស់ X200 ផងដែរ។

ផ្អែកតាមរបាយការណ៌កន្លងមកបាននិយាយថា X200 នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50-Megapixel Sony IMX921 គាំទ្រមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 50-Megapixel Samsung JN1 ultra-wide lens xខណៈដែលគ្រាប់ទីបីមានទំហំ 50-megapixel periscope telephoto ហ៊្សូមបាន 3x optical zoom។ ស្មាតហ្វូននេះ ដំណើរការលើបន្ទះឈីប Dimensity 9400  រ៉េម 16GB និងអង្គចងចាំទំហំ 1TB ហើយនិងមានថ្មទំហំ 5,700mAh គាំទ្រកម្លាំងសាក 90W fast charging។ 

 

ស្មាតហ្វូននេះរត់នៅលើស្បែកមុខកម្មវិធី OriginOS 15 ផ្អែកលើ Android 14។ ស្មាតហ្វូន Vivo X200 ត្រូបានគេព្យាករណ៌ថា នឹងបង្ហាញវត្តមាននៅថ្ងៃទី 14 ខែតុលាខាងមុខនេះហើយ។ ស្មាតហ្វូននេះមានដូចជា Vivo X200 Pro និង Vivo X200 Pro Mini ហើយនិង Vivo X200 Pro Satellite Communication Version.

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
Huawei ត្រៀមនាំយកបន្ទះឈីប AI ថ្មីទៅប្រជែងជាមួយបន្ទះឈីប Nvidia AI នៅទីផ្សារកូរ៉េខាងត្បូងនៅឆ្នាំក្រោយ

Huawei ត្រៀមនាំយកបន្ទះឈីប AI ថ្មីទៅប្រជែងជាមួយបន្ទះឈីប Nvidia AI នៅទីផ្សារកូរ៉េខាងត្បូងនៅឆ្នាំក្រោយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន