ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Zeekr MIX រថយន្តអគ្គិសនី MPV ស៊េរីថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍នាថ្ងៃទី 23 ខែតុលា សប្តាហ៍ក្រោយនេះ

ដោយ

Koun Jab Luffy

17 តុលា 2024 06:01 ព្រលឹម

អាន 2 នាទី

Article image
ក្រុមហ៊ុនបុត្រផលិតរថយន្ត Zeekr ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Geely បានកំណត់កាលបរិច្ឆេទក្នុងការប្រកាសចេញរថយន្តអគ្គិសនីប្រភេទ Multi-purpose vehicle ស៊េរីថ្មីម៉ូដែល Zeekr MIX គឺនៅថ្ងៃទី 23 ក្នុងខែតុលា 2024 ត្រូវនឹងសប្តាហ៍ក្រោយនេះហើយ។ ហើយនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍មកដល់ Zeekr MIX MPV នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុង Showroom នាថ្ងៃទី 18 តុលា ស្អែកនេះ។
Zeekr MIX MPV ផលិតឡើងដោយប្រើទម្រង់ស្តង់ដារ advanced SEA-M architecture ដែលគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 800V high-voltage platform និងសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវបាន 712km នេះបើតាមការបញ្ជាក់ស្តង់ដារពីស្ថាប័ន CLTC។
Article image
រថយន្ត MPV ស៊េរីថ្មីនេះ មានប្រវែងបណ្តោយ 4,688mm/ ទទឹង 1,995mm/ កម្ពស់ 1,755mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 3,008mm។ នៅផ្នែកខាងក្នុងមានបំពាក់នូវអេក្រង់កម្សាន្តទំហំធំ ជាមួយអេក្រង់បង្ហាញព័ត៌មានរចនារាងកោង រួមនឹងមុខងារបង្ហាញនៅលើកញ្ចក់ដំបូលមុខ AR-HUD Head-up-display។
Article image
លក្ខណៈ ពិសេសរបស់ Zeekr MIX MPV ការរចនាទ្វារសងខាងផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ដោយទ្វារចំហៀងខាងឆ្វេងមុខក្រោយត្រូវបានរចនាឡើងជាបើកហែក (Split-door opening) ចំនែកទ្វាចំហៀងខាងស្តាំត្រូវបានរចនាជាទ្វាទាញបើកបែប Sliding-door opening។
Article image
រថយន្តនេះ ក៏មានបំពាក់នូវប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR Sensor ដែលគាំទ្រដោយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ advanced urban autonomous driving systems ថែមទៀតផង ល្អបំផុតសម្រាប់ការបើកបរនៅទីប្រជុំជន ឬនៅទីក្រុង។
Article image
រថយន្ត MPV មួយនេះបំពាក់កៅអីចំនួន 5 ដែលផ្តល់នូវកន្លែងទូលាយល្អប្រកបដោយផាសុខភាព។ Zeekr MIX MPV ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយភ្ជាប់នូវលើភ្លៅកង់ក្រោយដែលអាចផលិតកំលាំងបាន 422 សេះ និងកំលាងរមូល 440Nm ដែលជាន់ល្បឿន Top Speed បាន 180km/h។ រថយន្តនេះបំពាក់នូវកញ្ចប់អាគុយកំលាំង 77kWh។ Zeekr MIX MPV ត្រូវបានរចនាផលិតឡើងជារថយន្តគ្រួសារដែលប្រកបដោយផាសុខភាព ជាមួយភាពទំនើប និងសន្សំសំចៃខ្ពស់បំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Zeekr MIX រថយន្តអគ្គិសនី MPV ស៊េរីថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍នាថ្ងៃទី 23 ខែតុលា សប្តាហ៍ក្រោយនេះ