
ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ខ្លួននៅដើមឆ្នាំក្រោយនេះ។ សម្រាប់វត្តមានរបស់ស្មាតហ្វូន Galaxy S25 Ultra ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា គឺមានការផ្លាស់ប្តូរទៅលើការឌីស្សាញជាច្រើនទាំងទៅលើ Hardware និងទៅលើ Software ជាពិសេសគឺទៅលើប្រព័ន្ធកាមេរ៉ាក្រោយនៅលើកំពូលស្មាតហ្វូនជំនាន់ថ្មីនេះតែម្តង។
Galaxy S25 Ultra នឹងមានការឌីស្សាញនូវកាមេរ៉ាចំនួន 4 គ្រាប់ដូចគ្នាជាមួយនិងប្រព័ន្ធកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូនម៉ូដែលមុន Galaxy S24 Ultra អញ្ចឹងដែរ ដោយក្រុមហ៊ុន Samsung នៅតែបន្តប្រើប្រាស់នូវស្ទីលដដែលសម្រាប់ការតំរៀបសិនស័រ ប៉ុន្តែការឌីស្សាញទៅលើគ្រាប់សិនស័រនិមួយៗគឺមានការផ្លាស់ប្តូរបន្តិច។ ដូចអ្វីដែលគ្រប់គ្នាបានឃើញនៅលើរូបភាពនេះអញ្ចឹង សិនស័រនិមួយៗ គឺមានឌីស្សាញស៊ុមលោហៈនៅជុំវិញឡែន ហើយផ្នែកខាងក្នុងសិនស័រ គឺមានឌីស្សាញជាមួយផ្លាស្ទិកសម្រាប់ភ្ជាប់ឡែនជាមួយនិង metal ring។ នៅលើស្មាតហ្វូននេះ ក៏នូវមានអំពូល LED flash ខណៈដែលសិនស័រ 3x telephoto និង laser autofocus គឺមានការផ្លាស់ប្តូរទីតាំង។
ស្មាតហ្វូន Galaxy S25 Ultra នេះ គឺមានឌីស្សាញស៊ុមរាបស្មើរ ហើយនិងមានការប្រើប្រាស់នូវស៊ុមទីតានៀមដូចគ្នាជាមួយនិងស្មាតហ្វូន Galaxy S25 Ultra អញ្ចឹង។ ចំណុចមួយដែលខុសគ្នារវាងក្រុមហ៊ុនទាំងពីរនេះ គឺមានការឌីស្សាញគែមជុំវិញមានសភាពកោងជាងម៉ូដែលមុន ដែលនឹងផ្តល់នូវភាពងាយស្រួលសម្រាប់ការកាន់ប្រើប្រាស់នៅលើដៃម្ខាង។ យោងតាមការទម្លាយចេញពី Ice Universe គឺមានការបង្ហាញពីរូបរាងស្មាតហ្វូនថ្មីនេះច្បាស់ហើយ។ អ្នកទម្លាយរូបនេះក៏បានបញ្ជាក់ពីការប្រើប្រាស់ជម្រើសពណ៌ Titanium Gray សម្រាប់ស្មាតហ្វូននេះផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី ត្រូវបានគេរទម្លាយថា នឹងមានកាមេរ៉ាគោលទំហំ 200MP និងគ្រាប់ទីពីរមានទំហំ 50MP ultrawide camera គ្រាប់ទីបីមានទំហំ 10MP telephoto camera ហ៊្សូមបាន 3x optical zoom និងគ្រាប់ទីបួនមានទំហំ 50MP telephoto camera ហ៊្សូមបាន 5x optical zoom។ សម្រាប់កាមេរ៉ាមុខមានទំហំ 12MP។ មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite រ៉េមទំហំ 12GB/16GB RAM និងអង្គចងចាំទំហំ 256GB/512GB/1TB រួមនិងថ្មទំហំ 5,000mAh ដែលគាំទ្រនូវកម្លាំងសាក 45W fast charging។

Galaxy S25 Ultra អាចនឹងបង្ហាញវត្តមានជាមួយនិងប្រព័ន្ធប្រតិបត្តិការ Android 15 ផ្អែកលើស្បែកមុខកម្មវិធីថ្មី One UI 7.1 ចេញពីប្រអប់មកតែម្តង។
