ស្វែងរកពួកយើង:

Xiaomi 15 Series នឹងក្លាយជាស្មាតហ្វូនដំបូងគេនៅលើទីផ្សារ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite

ដោយ

Koun Jab Luffy

23 តុលា 2024 09:35 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយព័ត៌មានជាច្រើនកន្លងមក បានរាយការណ៌ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 series គឺនឹងមានការប្រើប្រាស់នូវបន្ទះបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Elite មុនគេនៅលើទីផ្សារ។ ការប្រកាសចេញនេះ គឺធ្វើឡើងន្ទាប់ពីក្រុមហ៊ុន Qualcomm សម្ពោធជាផ្លូវការណ៌នូវបន្ទះឈីបថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៌ Snapdragon Summit 2024 នៅរដ្ឋហាវៃកាលពីពេលថ្មីៗនេះ។
តាមការបញ្ជាក់របស់លោក Adam Zeng ដែលមានតួនាទីជា Senior VP របស់ក្រុមហ៊ុន Xiaomi ដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៌នោះ បានអោយដឹងថា Xiaomi នឹងមានការសម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 series នៅថ្ងៃទី 23 ខែតុលានេះហើយ។
Article image
ការបង្ហាញខ្លួនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមាន 2 ម៉ូដែល Xiaomi 15 និង Xiaomi 15 Pro ប៉ុណ្ណោះ។ សម្រាប់ស្មាតហ្វូនម៉ូដែល Xiaomi 15 Ultra គឺនឹងមានការប្រកាសចេញនៅលើទីផ្សារនាដើមឆ្នាំ 2025 ខាងមុខ។
Article image
ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 series នៅពេលនេះ ត្រូវបានគេរំពឹងថា ក្រុមហ៊ុន Xiaomi អាចនឹងមានដាក់លក់តែនៅលើទីផ្សារប្រទេសចិនមួយប៉ុណ្ណោះ។ ប៉ុន្តែបើផ្អែកលើបទពិសោធន៌កន្លងមក មានការសន្និដ្ឋានថា ស្មាតហ្វូន Xiaomi 15 និង Xiaomi 15 Ultra កឺនឹងមានការបង្ហាញវត្តមាននៅលើទីផ្សារសកលនាពេលណាមួយនៃដើមឆ្នាំ 2025 ខាងមុខនេះហើយ។
Xiaomi 15 Series នឹងក្លាយជាស្មាតហ្វូនដំបូងគេនៅលើទីផ្សារ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite