no-alternative title
no-alternative title

OPPO ប្រហែលមានការបន្ថែមនូវម៉ូដែលថ្មីចំនួន 2 ទៀតនៅក្នុងត្រកូល Find X8 Series

OPPO ដែលគ្រប់ស្គាល់ថា គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិន ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាស សម្ពោធជាផ្លូវការណ៌ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលស្ថិតនៅក្នុងត្រកូល Find X8 series នៅដើមឆ្នាំខាងមុខនេះហើយ ដែលអាចនឹងលឿនជាងការគ្រោងទុកថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា កាលពីដើមខែនេះក្រុមហ៊ុននេះ ទើបតែបានសម្ពោធនូវស្មាតហ្វូន Find X8 និង X8 Pro នៅលើទីផ្សារប្រទេសចិនរួចហើយ ដែលម៉ូដែលថ្មីទាំងនេះ គឺមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400។ នៅថ្ងៃនេះមានសេចក្តីរាយការណ៌ថ្មីនេះ ក្រុមហ៊ុន OPPO នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនា់ថ្មីចំនួន 2 បន្ថែមទៀត នៅដើមឆ្នាំត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះ។

 

យោងតាមការចែកចាយព័ត៌មានថ្មីពីអ្នកទម្លាយ Smart Pikachu ដែលបានបង្ហោះនៅលើ Weibo បានអោយដឹថា ស្មាតហ្វូនជំនាន់ថ្មីដែលស្ថិតនៅក្នុងត្រកូល OPPO Find X8 lineup នេះ អាចនឹងមានការបង្ហាញវត្តមានម៉ូដែលថ្មីលើសពី Ultra។ អ្នកទម្លាយរូបនេះបន្តថា ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ នឹងក្លាយជាសមាជិកថ្មីនៃត្រកូល Find X 8 Series ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅ ក៏ដូចជាឈ្មោះរបស់ស្មាតហ្វូននេះនៅឡើយទេ។   

 

ខណៈដែលមិនទាន់មានការបញ្ជាក់នូវព័ត៌មានជាក់លាក់ពីស្មាតហ្វូនថ្មីៗទាំងពីររបស់សមាជិកថ្មី Find X8 series នៅឡើយនោះ មានការកត់សម្គាល់ថា កន្លងមក ក្រុមហ៊ុន OPPO ធ្លាប់បានបញ្ចេញនូវស្មាតហ្វូនដែលមានឈ្មោថា Lite និង Neo របស់ស្មាត ហ្វូន Find X Series នេះផងដែរ។ ស្របពេលដែលក្រុមហ៊ុន vivo ទើបតែបានបញ្ចេញនូវម៉ូដែល Pro Mini សម្រាប់ស្មាតហ្វូន X200 series នោះ មានការព្យាករណ៌ថា OPPO ក៏អាចនឹងមានការបញ្ចេញនូវម៉ូដែល Compact flagship ដូចគ្នានេះដែរសម្រាប់ឆ្នាំនេះ។ គួរបញ្ជាក់ថា OPPO គឺនឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Find X8 Ultra នៅត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន