
នៅពេលនេះព័ត៌មានថ្មីស្តីពីស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 series គឺបាននឹងកំពុងតែកក្រើកហើយទាក់ទងនិងការប្រើប្រាស់បន្ទះឈីបខណៈដែលការបង្ហាញខ្លួនជាផ្លូវការណ៌គឺស្ថិតវែងឆ្ងាយនៅឡើយ។ ថ្មីៗនេះ លោក TM Roh ដែលជាអគ្គនាយកគ្រប់គ្រងផ្នែក Samsung Mobile បានធ្វើការបញ្ជាក់ពីការប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Elite ដែលបង្ហាញខ្លួនកាលពីពេលថ្មីៗនេះនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនហើយ។
ខណៈពេលនេះ លោក Roh នៅមិនទាន់បានបញ្ជាក់ច្បាស់ថា ម៉ូដែលមួយណាដែលស្ថិតក្នុង Galaxy S25 series មានការបំពាក់ឈីបនៅឡើយទេ។ ប៉ុនតាមការសន្និដាន គឺជឿជាក់ថា យ៉ាងហោចណាស់ក៏មាន Galaxy S25 Ultra មួយដែរ ដែលនឹងប្រើប្រាស់នូវបន្ទះឈីបថ្មីនេះ។

នៅក្នុងកំឡុងពេលនៃព្រឹត្តិការណ៌សម្ពោធបន្ទះឈីប Snapdragon 8 Elite ថ្មីនេះ លោក Roh ក៏បានឡើងលើសឆាកបង្ហាញនូវលក្ខណៈពិសេសរបស់បន្ទះឈីបនេះ ដែលនឹងដំណើរការជាមួយនិងស្មាតហ្វូន Galaxy devices ជំនាន់ថ្មីរបស់ខ្លួនផងដែរ។ លោកបានមានប្រសាសន៌ថា ឆ្នាំនេះ ក្រុមហ៊ុន Qualcomm គឺមានការផ្តោតខ្លាំងទៅលើ intelligent computing ហើយនិង mobile AI advancements ដែលបច្ចេកវិទ្យាទាំងនេះ នឹងធ្វើការជាមួយនិង Galaxy AI ដោយផ្តល់នូវបទពិសោធន៌ថ្មី រឹតតែប្លែក។
គួរបញ្ជាក់ថា កន្លងមក ក៏មានការបែកធ្លាយព័ត៌មានជាច្រើនរបស់បន្ទះឈីបនេហជាមួយនិងស្មាតហ្វូនម៉ូដែល Ultra ផងដែរ។ ក្នុងនោះក៏មានការបញ្ជាក់ថា Galaxy S25 Ultra អាចនឹងមានការប្រើប្រាស់ផ្តាច់មុខនៅបច្ចេកវិទ្យាថ្មីនៃបន្ទះឈីប Snapdragon 8 Elite ថែមទៀតផង។

សូមជំរាបថា បន្ទះឈីប Snapdragon 8 Elite ដែឡជាជំនាន់ចុងក្រោយរបស់ Qualcomm នេះ គឺមានការពង្រឹងយ៉ាងខ្លាំងប្រៀបធៀបជាមួយបន្ទះឈីប Snapdragon 8 Gen 3 ដែលប្រើនៅលើ Galaxy S24 Ultra។ បន្ទះឈីបនេះ មានការបង្កើននូវសមត្ថភាពខ្ពស់ជាង 40% ទៅលើ GPU performance និង 35% ទៅលើ enhancement នៅក្នុង ray tracing ហើយនិង 44% បង្កើនទៅលើការសន្សំសំចៃថាមពល និងដំណើរការ ជាពីសេសគឺទៅលើការលេងហ្គេម ដែលមានក្រាហ្វិកធំៗ និងមានភាពស្មុកស្មាញច្រើន។

បន្ថែមពីនេះ ឈីបនេះ ក៏មានអាប់ដែតទៅលើ NPU ដែលមានការពង្រីកបច្ចេកវិទ្យា AI ខ្ពស់ជាង 45% ទៀតផង ដោយនឹងអាចធ្វើការបកប្រែបានកាន់តែរលូន ជាពិសេសគឺឆ្លើយតបទៅនឹងតម្រូវលាររបស់អ្នកប្រើប្រាស់បានរហ័រស។
