ស្វែងរកពួកយើង:

លេចធ្លាយរូបភាពថ្មី Xiaomi 15 Ultra បានបង្ហាញពីការឌីស្សាញសិនស័រកាមេរ៉ាខុសពីម៉ូដែលមុន

ដោយ

Koun Jab Luffy

24 តុលា 2024 09:52 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi 15 និង Xiaomi 15 Pro នៅចុងខែនេះហើយ ខណៈដែលម៉ូដែលពិសេស Ultra ត្រូវបានគេបញ្ជាក់ថា នឹងមានការបង្ហាញវត្តមាននៅខែកុម្ភៈឆ្នាំក្រោយនេះ។ មុនការប្រកាសចេញនៅថ្ងៃនេះ មានការលេចធ្លាយនូវរូបភាពថ្មី Xiaomi 15 Ultra ដោយបង្ហាញថា នៅលើស្មាតហ្វូននេះ គឺមានការឌីស្សាញសិនស័រកាមេរ៉ាខុសពីម៉ូដែលមុន។
ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេបង្ហាញថា គឺនឹងនៅតែបន្តការប្រើប្រាស់នូវម៉ូឌុលកាមេរ៉ារាងមូលដូចម៉ូដែលមុនអញ្ចឹង ដោយខុសគ្នាទៅលើការរៀបចំនូវការតម្លើងសិនស័រខាងក្នុងតែប៉ុណ្ណោះ។ យោងតាមការបញ្ជាក់ពីប្រភពជឿជាក់បាននោះ គឺបាននិយាយថា សិនស័រស្ថិតនៅលើគេនេះ គឺជាសិនស័រកាមេរ៉ាទំហំ 200MP ហ៊្សូម 4.3x zoom Periscope Telephoto ដែលគាំទ្រដោយសិនស័រ Samsung ISOCELL HP9 sensor។ សម្រាប់ 3 គ្រាប់ខាងក្រោមនេះ គឺមានសិនស័រគោលទំហំ 50MP និងសិនស័រ 50MP ultrawide ហើយនិងសិនស័រទីបីមានទំហំ 50MP ហ៊្សូមបាន 2x telephoto។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាមុខទំហំ 32MP។
Xiaomi 15 Ultra ក៏ត្រូវបានគេទម្លាយមុននេះថា នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.7-អ៊ីង ល្បឿន 120Hz គាំទ្រដោយកញ្ចក់ LTPO OLED ដែលមានគែមជុំវិញកោង micro-quad-curved display ហើយនិងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite ព្រមទាំងមានថាមពលថ្មទំហំ 6,000mAh ដែលគាំទ្រនូវបច្ចេកវិទ្យាសាកកម្លាំង 90W wired និង 80W wireless charging ផងដែរ។ ស្មាតហ្វូនម៉ូដែល Ultra នឹងរត់នៅលើប្រព័ន្ធប្រតិបត្តិការថ្មី HyperOS 2.0 ដែលផ្អែកលើ Android 15។
Article image
លេចធ្លាយរូបភាពថ្មី Xiaomi 15 Ultra បានបង្ហាញពីការឌីស្សាញសិនស័រកាមេរ៉ាខុសពីម៉ូដែលមុន