no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Shark 6 មានការបញ្ជាទិញមុន 1,400 គ្រឿង នៅក្នុងទីផ្សារអូស្រ្តាលី ត្រឹមរយះពេល 12 ម៉ោង

BYD Shark 6 គឺជារថយន្ត Pickup truck ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid របស់ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសចិន BYD។ រថយន្តស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការនាំយកទៅប្រកាសចេញលក់នៅលើទីផ្សារជាច្រើននៅរួចហើយរួមទាំងទីផ្សារប្រទេសកម្ពុជាយើងផងដែរ។ ដោយឡែកសម្រាប់ទីផ្សារប្រទេសអូស្ត្រាលី BYD ក៏បើកទទួលការបញ្ជាទិញមុនសម្រាប់រថយន្ត BYD Shark 6 ហើយការនាំចេញត្រូវបានគេព្យាករណ៍ថានឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD Shark 6 សម្រាប់ទីផ្សារប្រទេសអូស្ត្រាលីពិតជាទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន ដែលតាមការបញ្ជាក់នៅលើគេហទំព័ររបស់ BYD ផ្ទាល់ ក្នុងរយះពេលត្រឹម 12 ម៉ោងនៃការបើកបញ្ជាទិញ BYD Shark 6 ទទួលបានចំនួន 1,400 គ្រឿង។ សម្រាប់តម្លៃរថយន្ត Plug-in-hybrid pickup truck នេះ គឺខ្ទង់ $57,900 សម្រាប់ទីផ្សារប្រទេសអូស្រ្តាលី ដែលថ្លៃជាងនៅទីផ្សារប្រទេសកម្ពុជាដែលមានតម្លៃត្រឹម $56,700។

 

ជាមួយកំណើននៃតម្រូវការសម្រាប់អតិថិជនក្នុងប្រទេសអូស្រ្តាលី BYD គ្រោងនឹងនាំចេញ BYD Shark 6 ដំណាក់កាលដំបូងប្រមាណចំនួន 1,000 គ្រឿងដែលអាចនឹងត្រូវធ្វើឡើងនៅចន្លោះរវាងខែធ្នូ 2024 ដល់ខែមករា ឆ្នាំ 2025។ យ៉ាងណាមិញ នាពេលកន្លងមក BYD ធ្លាប់បាននិយាយថា ខ្លួនគ្រោងនឹងធ្វើការចែកចាយ BYD Shark 6 កញ្ចប់ដំបូងប្រមាណ 2,000 គ្រឿងសម្រាប់អតិថិជនក្នុងប្រទេសអូស្ត្រាលី។

សម្រាប់ការនាំចេញរថយន្តប្រភេទ Pickup truck 4x4 នៅក្នុងប្រទេសអូស្ត្រាលី ក្នុងនោះក្រុមហ៊ុន Isuzu បានធ្វើការនាំចេញម៉ូដែល D-Max បានចំនួន 2,040 គ្រឿងក្នុងមួយខែ ខណៈម៉ូដែល Ford Ranger នាំចេញបានចំនួនប្រមាណ 4,950 គ្រឿង និង Toyota HiLux មានចំនួន 4,050 គ្រឿងរៀងរាល់ខែ។

 

សម្រាប់ BYD Shark 6 បានឈានជើងចូលទឹកដីប្រទេសអូស្ត្រាលីក្នុងនាមជារថយន្ត Premium PHEV ដែលមានតម្លៃធូរថ្លៃជាងគូប្រជែងដូចជាម៉ូដែល  Ford Ranger XLT Bi-Turbo dual-cab មានតម្លៃខ្ទង់ $63,640 និងម៉ូដែល Toyota HiLux SR5 គាំទ្រមុខងារ V-Active Technology មានតម្លៃខ្ទង់ $63,260។

BYD Shark 6 គឺជារថយ Plug-in-hybrid Pickup truck ដំបូងដែលចូលប្រឡូកក្នុងទីផ្សារប្រទេសអូស្រ្តាលីដើម្បីប្រគូតប្រជែងជាមួយនឹងម៉ូដែល Ford Ranger PHEV និង GWM Cannon Alpha Hi-4T។ Shark 6 ដំណើរការដោយម៉ាស៊ីនសាំង turbocharge 1.5-liter មាន 4 ស៊ីឡាំង រួមនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ និងកញ្ចប់ថ្មអគ្គិសនី Lithium iron phosphate (LFP) ទំហំ 29.58kWh។ សមត្ថភាពរបស់ BYD Shark 6 អាចផលិតកំលាំងបាន 321kWh និងកំលាំងរមូល 650Nm បញ្ចូនទៅកាន់កង់ទាំងបួន។ 

 

តាមការបញ្ជាក់ពីស្ថាប័ន NEDC កញ្ចប់ថ្មរបស់ Shark 6 សាកភ្លើងមួយពេញម្តងអាចបើកបរដោយថាមពលអគ្គិសនីបានចម្ងាយ 100km ហើយកម្រិតស៊ីសាំងរបស់ម៉ាស៊ីន គឺត្រឹមតែ 2 លីត្រប៉ុណ្ណោះក្នុង 100 គីឡូម៉ែត្រ នៅពេលដំណើរការប្រព័ន្ធ Hybrid សម្រាប់សាកភ្លើងទៅឲ្យកញ្ចប់ថ្ម។ សម្រាប់សមត្ថភាពក្នុងការអូសសណ្តោងអីវ៉ាន់វិញ Shark 6 អាចធ្វើបានត្រឹមទំងន់ 2,500 គីឡូប៉ុណ្ណោះ ខណៈ Ford Ranger និង HiLux អាចធ្វើបានដល់ 3,500 គីឡូក្រាម៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

ដោយ ប៉េងលីន
Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
 រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

ដោយ ប៉េងលីន
កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

ដោយ ប៉េងលីន
ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ដោយ ប៉េងលីន
ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ដោយ ប៉េងលីន