ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Xiaomi 15 Series នឹងសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 29 ខែតុលាជាមួយបន្ទះឈីប Snapdragon 8 Elite

ដោយ

Koun Jab Luffy

24 តុលា 2024 06:02 ព្រលឹម

អាន 3 នាទី

Article image
បន្ទាប់ពីការប្រកាសចេញជាផ្លូវការណ៌នូវបន្ទះឈីបជំនាន់ Snapdragon 8 Elite របស់ Qualcomm រួចមក នៅពេលនេះ ក្រុមហ៊ុនស្មាតហ្វូន Android មួយចំនួនបានត្រៀមខ្លួនធ្វើការបង្ហាញចេញនូវស្មាតហ្វូនប្រណិតៗរបស់ខ្លួនជាមួយនិងបន្ទះឈីបជំនាន់ថ្មីនេះហើយ។ ខណៈដែលមានការបញ្ជាក់ពីក្រុមហ៊ុនជាច្រើនថា នឹងមានការប្រើប្រាស់បន្ទះឈីបនេះ នៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមនិយាយថា Xiaomi នឹងមានសម្ពោធនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមុនគេនៅលើទីផ្សារ។
ដូចអ្វីដែលបានព្យាករណ៌អញ្ចឹង! នៅពេលនេះ ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការណ៌ថា ខ្លួននឹងមានការសម្ពោធនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi 15 series នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 29th ខែតុលាខាងមុខនេះហើយ។ ផ្អែកលើកាលបរិច្ឆេតខាងលើនេះ បញ្ជាក់ច្បាស់ថា ក្រុមហ៊ុន Xiaomi គឺជាមានការនាំមុខគេនៅក្នុងការប្រកាសចេញនេះ ខណៈដែល Honor នឹងមានការបង្ហាញចេញនូវស្មាតហ្វូន Magic 7 Series និង iQOO ប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី iQOO 13 នៅថ្ងៃទី 30 ខែតុលា។ សំរាប់ OnePlus ក៏នឹងមានការបង្ហាញនូវ OnePlus 13 នៅថ្ងៃទី 31 ខែតុលា ហើយចំពោះស្មាតហ្វូន realme GT 7 Pro វិញ នឹងសម្ពោធនៅលើទីផ្សារចិននាថ្ងៃទី 4 វិច្ឆិកា។ ជាមួយគ្នានេះ Asus និង Nubia ក៏នឹងមានការប្រើប្រាស់នូវបន្ទះឈីបនេះដែរ។
ខណៈដែល Xiaomi នឹងមានការសម្ពោធនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi 15 series នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 29th ខែតុលានេះ សម្រាប់ម៉ូដែល Ultra ត្រូវបានគេបញ្ជាក់ថា នឹងមានវត្តមាននៅឆ្នាំក្រោយ។ ហើយបើនិយាយពីការបង្ហាញវត្តមាននៅលើទីផ្សារសកលវិញ គឺមានតែ Xiaomi 15 និង 15 Ultra ប៉ុណ្ណោះ។ និយាយរួមទៅគឺដូចគ្នាទៅនឹងឆ្នាំមុនដែរ។
Article image
សូមជំរាបថា នៅក្នុងព្រឹត្តិការណ៌នេះ ក្រុមហ៊ុន Xiaomi ក៏នឹងមានការប្រកាសចេញនូវប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួន HyperOS 2.0 ផ្អែកលើ Android 15 ក៏ដូចការបង្ហាញចេញនូវរថយន្តអគ្គិសនីស៊េរីថ្មី Xiaomi SU7 Ultra។
Article image
គួរបញ្ជាក់ថា Xiaomi 15 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយដែលត្រូវបានគេទម្លាយមុននេះថា នឹងមានការឌីស្សាញរូបរាងដូចជា compact design មានអេក្រង់រាបស្មើរ ទំហំ 6.36-អ៊ីង AMOLED display ខណៈដែលម៉ូដែល Pro គឺនឹងមនអេក្រង់ទំហំធំដល់ទៅ 6.78-អ៊ីង ជាប្រភេទអេក្រង់គែមកោង រត់បានល្បឿន 120Hz ហើយថែមទាំងមានការតម្លើងនូវមុខងារ Dolby Vision ទៀតផង។
Article image
បន្ថែមពីនេះនៅលើស្មាតហ្វូនជំនាន់ថ្មី ក៏នៅតែបន្តសហការគ្នាជាមួយនិង Leica ដដែល។ សម្រាប់ម៉ូដែល Xiaomi 15 Pro គឺនឹងមានកាមេរ៉ាចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50-Megapixel និងគ្រាប់ទីពីរជាឡែន 5x optical zoom telephoto lens ហើយនិងទីបីជាឡែន ultra-wide sensor។ ស្មាតហ្វូនទាំងពីរនេះ ត្រូវបានគេរំពឹងថា នឹងមានការពង្រឹងទៅលើបច្ចេកវិទ្យាថ្មខ្លាំងជាមុន គឺមានទំហំ 5,000mAh ហើយនិងមានការទ្រទ្រងនូវបច្ចេកវិទ្យាសាកល្បឿនលឿន fast wired ហើយនិង wireless charging ទៀតផង។ ស្មាតហ្វូននេះ ក៏នឹងមានការបំពាក់នូវបច្ចេកវិទ្យា IP68 ផងដែរ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Xiaomi 15 Series នឹងសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 29 ខែតុលាជាមួយបន្ទះឈីប Snapdragon 8 Elite