no-alternative title
no-alternative title

នៅលើ 3C បង្ហាញថា Redmi K80 និង K80 Pro នឹងប្រើប្រាស់នូវឆ្នាំងសាក 120W Fast Charger

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែបានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi 15 និង 15 Pro នៅលើទីផ្សារប្រទេសចិន ដែលស្មាតហ្វូននេះ គឺជាម៉ូដែលប្រណិតដំបូងគេនៅលើពិភពលោក ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite។ យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះបាននិយាយថា Redmi ដែលជាបុត្រសម្ព័ន្ធញក្រមហ៊ុនរបស់ Xiaomi ក៏ត្រៀមនឹងប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន Redmi K80 series បន្តទៀតហើយ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថាកាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះ បានប្រកាសចេញនូវស្មាតហ្វូន Redmi K70e, K70 និង K70 Pro នៅក្នុងខែវិច្ឆិកា។ ខណៈពេលនេះ សេចក្តីរាយការណ៌ថ្មីបាននិយាយថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Redmi K80 និង K80 Pro ក៏នឹងមានការប្រកាសចេញដូចគ្នានេះដែរ ប៉ុន្តែអាចនឹងមិនមានម៉ូដែល Redmi K80e នោះទេសម្រាប់ឆ្នាំនេះ។ នៅថ្ងៃនេះមានស្មាតហ្វូនថ្មីៗចំនួន 3 ម៉ូដែលរបស់ Redmi ដែលគេជឿជាក់ថា គឺជាស្មាតហ្វូនក្នុងត្រកូល K80 Series គឺទទួលបាននូវគារបញ្ជាក់ពីស្ថាប័ន 3C Certification platform នៅក្នុងប្រទេសចិនហើយ។

ស្មាតហ្វូនដែលមានលេខម៉ូដែល 24122RKC7C ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវឆ្នាំងសាកកម្លាំង 120W fast charger។ ហើយបើតាមការបង្ហាញនៅលើបញ្ជី IMEI Database កន្លងមក លេខម៉ូដែលនេះ គឺជាស្មាតហ្វូនម៉ូដែល Redmi K80។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ ចំពោះម៉ូដែលសកលវិញត្រូវបាន IMEI database បង្ហាញថា មានលេខម៉ូដែល នឹងមានឈ្មោះថា Poco F7 Ultra។

 

ផ្អែកតាមការបញ្ជាក់នៅលើ 3C ក៏មានការបញ្ជាក់ពីលេខម៉ូដែល 24127RK2CC ក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាកកម្លាំង 120W charger ដូចគ្នា។ នៅលើបញ្ជី IMEI Database បានបង្ហាញថា ស្មាតហ្វូននេះ គឺមានឈ្មោះថា Redmi K80 Pro ហើយអាចនឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite។ ស្មាតហ្វូននេះ នឹងមិនមានលក់នៅលើទីផ្សារសកលនោះទេ គឺមានតែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។

 

ចំពោះម៉ូដែលក្រោយគេនេះវិញ គឺមានលេខម៉ូដែល 24117RK2CC មានការប្រើប្រាស់នូវកម្លាំងសាក 90W fast charging។ ស្មាតហ្វូននេះមិនទាន់មានឈ្មោះច្បាស់នៅឡើយទេ។ ម៉ូដែលនេះ ក៏នឹងមានលក់នៅលើទីផ្សារសកលផងដែរ។ ស្មាតហ្វូន 24117RK2CG អាចនឹងមានឈ្មោះថា Poco F7 Pro នៅបើតាមការបញ្ជាក់នៅលើ IMEI Database។ 

បន្ថែមពីនេះ ក៏នូវមានស្មាតហ្វូនលេខម៉ូដែល 2412DRT0AC ឆ្លងកាត់ការចុះបញ្ជី 3C នេះដូចគ្នា។ ស្មាតហ្វូននេះ អាចនឹងជាម៉ូដែល Redmi Turbo 4 នេះបើតាមការបញ្ជាក់នៅលើ IMEI database។ សម្រាប់ម៉ូដែលទីផ្សារសកល គឺមានលេខម៉ូដែល 2412DPC0AG និងទីផ្សារប្រទេសឥណ្ឌាមានលេខម៉ូដែល 2412DPC0AI ដែលស្មាតហ្វូនទាំងពីនេះអាចនឹងឈ្មោះថា Poco F7។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

មកដឹងពីបច្ចេកវិទ្យាបូម FOX នៅលើ Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើន មិនបានដឹង!

ដោយ ប៉េងលីន