ស្វែងរកពួកយើង:

ការឌីស្សាញស្មាតហ្វូនស៊េរីថ្មី Xiaomi 15 និង 15 Pro ត្រូវបានបង្ហាញជាផ្លូវការណ៌ហើយ

ដោយ

Koun Jab Luffy

25 តុលា 2024 03:52 រសៀល

អាន 3 នាទី

Article image
បន្ទាប់ពីការទម្លាយចេញនូវព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series អស់រយៈពេលជាច្រើនរួចមកនៅពេលនេះ ក្រុមហ៊ុននេះ បានចេញមកបញ្ជាក់ជាផ្លូវការណ៌នូវការឌីស្សាញស្មាតហ្វូនស៊េរីថ្មី Xiaomi 15 និង 15 Pro ហើយ ខណៈដែលការសម្ពោធស្មាតហ្វូនថ្មីនេះ នឹងធ្វើឡើងនៅថ្ងៃទី 10 ខែតុលាខាងមុខ។
សម្រាប់ការចែកចាយរូបភាពថ្មីនេះ ក្រុមហ៊ុនគឺបានធ្វើបង្ហាញនូវរូបរាងស្មាតហ្វូនទាំងពីរម៉ូដែលតែម្តង។ ជាមួយនិងការឌីស្សាញថ្មីនេះ គឺបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានគែមអេក្រង់ស្តើង ដែលមើលទៅពិតជាទាក់ភ្នែកខ្លាំងមែនទែន។ បន្ថែមពីនេះ ក្រុមហ៊ុន Xiaomi ក៏មានការបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួនដែលមាននៅលើស្មាតហ្វូននេះថែមទៀតផង។
Article image
ស្មាតហ្វូន Xiaomi 15 នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.36 អ៊ីង ដែលជាកញ្ចក់អេក្រង់រាបស្មើរប្រភេទ AMOLED display គាំទ្រនូវកម្រិតពន្លឺខ្ពស់ និងមានល្បឿន refresh rate of 120Hz ដែលផ្តល់នូវភាពរលូនសម្រាប់ការបញ្ជាទៅលើមុខងារនៅលើអេក្រង់។ ក្រុមហ៊ុន Xiaomi ក៏បានបញ្ជាក់ពីកម្រិតភាពស្តើងនៃអេក្រង់ ultra-narrow bezels នៅលើស្មាតហ្វូននេះទៀតផង។ សម្រាប់ម៉ូដែលស្តង់ដារ គឺមានកម្រិត 1.38mm ប៉ុណ្ណោះ។ បន្ថែមពីនេះស្មាតហ្វូននេះ ក៏នឹងមានទម្ងន់ស្រាលខាយស្រួលនៅក្នុងការកាន់ជាប់ក្នុងដៃផងដែរ។
Article image
Xiaomi 15 series នៅបន្តថា មានការឌីស្សាញរូបរាងដូចជំនាន់មុនៗរបស់ Xiaomi ដដែល គឺមានភាពប្រណិត។ ការឌីស្សាញទៅលើស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺមានទម្ងន់កាន់តែស្រាល ដោយម៉ូដែល Xiaomi 15 Pro គឺមានការតម្លើងមកជាមួយនូវអកញ្ចក់ Xiaomi Longjing Glass 2.0 ដែលមានការពង្រឹងទៅលើភាពធន់ខ្លាំងជាមុន។ Xiaomi 15 Series គឺមានការផលិតចេញពីលោហៈអាលុយមីនីញ៉ូមដែលប្រើប្រាស់សម្រាប់ផលិតយន្តហោះនៅលើកញ្ចប់ឡែន “crater lens design,” ដែលមានភ្ជាប់ជាមួយស៊ុមមើលទៅទាក់ទាញខ្លាំង។
Article image
ស្មាតហ្វូន Pro ក៏មានម៉ូដែលឌីស្សាញចេញពី Ceramic lens deco design ដែលមើលទៅមានភាពរលើបរលោងជាទីបំផុត។ Xiaomi 15 Pro នឹងមានទម្ងន់ 213g ហើយនិងកម្រ៉ាស់ត្រឹមតែ 8.35mm ប៉ុណ្ណោះ។
Article image
យោងតាមពាក្យចចាមអារ៉ាមមុននេះ បាននិយាយថា ស្មាតហ្វូនម៉ូដែល Pro គឺមានថ្មទំហំ 6000mAh ធំជាងម៉ូដែលមុនមានទំហំត្រឹមតែ 4880 ប៉ុណ្ណោះ។ ហើយនៅលើស្មាតហ្វូននេះ ក៏មានការទ្រទ្រង់បានជាមួយនិងកម្លាំងសាក 90W wired ហើយនិង 50W wireless charging ថែមទៀតផង។
Article image
ជាមួយនិងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 series នឹងមានការពង្រឹងខ្លាំងទៅលើសមត្ថភាពហើយនិងភាពសន្សំសំចៃទៅលើថាមពលថ្មបានកាន់តែប្រសើរជាងម៉ូដែលមុនៗ។ បន្ទះឈីបនេះមានការគាំទ្រនូវរ៉េមទំហំ 16GB ដែលនឹងផ្តល់នូវកម្លាំងកាន់តែខ្លាំង។ ស្មាតហ្វូននេះ ក៏មានការដាក់អោយប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយ HyperOS 2.0 ផ្អែកតាម Android 15 ដែលមានការអាប់ដែតទៅលើមុខងារថ្មីៗមួយចំនួនថែមទៀតផង។