ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Huawei បង្កើនស្តុកបន្ថែមសម្រាប់ Mate 70 Series ដល់ទៅ 50% ប្រៀបធៀបជាមួយនិង Mate 60 Series

ដោយ

Koun Jab Luffy

31 តុលា 2024 08:26 ព្រឹក

អាន 2 នាទី

Article image
កាលពីខែមុននេះក្រុមហ៊ុន Huawei បានបញ្ជាក់ពីការធ្វើការងារទៅលើសមាសភាគផលិតទៅលើស្មាតហ្វូនជំនាន់ថ្មី របស់ខ្លួន Mate 70 Series ជាមួយនិងដៃគូរផ្គត់ផ្គង់បស់ខ្លួនម្តងរួចមកហើយ។ ស្មាតហ្វូនថ្មីនេះ នឹងមានចំនួនច្រើនជាងមុនហើយនឹងផ្តើមសង្វាក់ផលិតកម្មនខែវិច្ឆិការខាងនេះហើយ។ យោងតាមប្រភពជឿជាក់មួយបាននិយាយថា ក្រុមហ៊ុន Huawei នឹងធ្វើការបង្កើនស្តុកបន្ថែមដល់ទៅ 50% សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Mate 70 Series នេះ។
បើតាមការបញ្ជាក់ពីសង្វាក់ផលិតកម្មខាងលើនេះ ក៏មានការបង្ហាញដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នឹងមានការបង្កើនស្តុកបន្ថែមសម្រាប់ Mate 70 Series មានចំនួនដល់ទៅ 50% ប្រៀបធៀបជាមួយនិងការផលិតស្មាតហ្វូន Mate 60 Series នាពេលកន្លងមក។ សូមជំរាបថា មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ពីសមាសភាគណាខ្លះដែលមាននៅក្នុងស្តុកនោះទេ។
Article image
បើតាមដំណឹងមុននេះ បាននិយាយថា ក្រុមហ៊ុបច្ចេកវិទ្យាយក្សចិនមួយនេះ គឺនឹងត្រូវការសមាសភាគពីដៃគូរនានា មានដូចជា ឡែនកាមេរ៉ា ប្រព័ន្ធស្កែនម្រាដែ និងបន្ទះអេក្រង់ជាដើម។ ហើយមុននេះក៏មានការបញ្ជាក់ដែរថា ក្រុមហ៊ុន Huawei អាចនឹងចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើស្មាតហ្វូននេះ Mate 70 series បណ្តើរហើយៗហើយស្មាតហ្វូននេះ ក៏អាចនឹងប្រកាសចេញនៅចន្លោះថ្ងៃទី 20 ខែវិច្ឆិកាខាងមុខនេះថែមទៀតផង។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Huawei បង្កើនស្តុកបន្ថែមសម្រាប់ Mate 70 Series ដល់ទៅ 50% ប្រៀបធៀបជាមួយនិង Mate 60 Series