
realme GT 7 Pro គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលមានការឌីស្សាញរូបរាបបែបប្រណិត និងមានការតម្លើងនូវអនុភាពខ្លាំងបំផុតសម្រាប់អ្នកប្រើប្រាស់។ នៅលើស្មាតហ្វូននេះ គឺមានការពង្រឹងទៅលើផ្នែកជាច្រើន ដែលរួមមានដូចជា multitasking, gaming, photography និង fast connectivity ជាដើម។ សម្រាប់តម្លៃស្មាតហ្វូន Realme GT 7 Pro នេះ គឺមានការដាក់លក់នៅលើទីផ្សារអនឡាញ Giztop ក្នុងតម្លៃចាប់ពី $619។
realme GT 7 Pro មានអេក្រង់ទំហំ 6.78-អ៊ីង ដែលជាបន្ទះអេក្រង់ Samsung Eco² OLED display ដែលមានការបំពាក់នូវបច្ចេកវិទ្យាថ្មី ស៊ីថាមពលតិច និងមានការការបង្ហាញចេញនូវព័ត៌មានច្បាស់។ អេក្រង់នេះ គឺមានល្បឿន 120Hz refresh rate ដែលផ្តល់នូវភាពរលូនទៅលើការបញ្ជា ជាពិសេសសម្រាប់ការលេងហ្គេម និងការចាក់វីដេអូ និងមានការសំគាល់ទីទាំងបញ្ជាបានច្បាស់តែម្តង។ អេក្រង់នេះ មានការគាំទ្រនូវកម្រិតឆ្លើយតបអេក្រង់ 2600Hz touch sampling rate ដែលមផ្តល់នូវភាពរវើកសម្រាប់ការបញ្ជា។ អេក្រង់នេះ មានកម្រិត peak brightness of 6000 nits និងមានការគាំទ្រដោយបច្ចេកវិទ្យាអេក្រង់ 2160Hz PWM dimming ទៀតផង។

realme GT 7 Pro ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite octa-core និងមានរ៉េម 2GB ឬ 16GB ដែលជាប្រភេទ LPDDR5X RAM ដែលជារ៉េមជំនាន់ថ្មីផ្តល់នូវល្បឿនលឿនបំផុតសម្រាប់ការប្រើប្រាស់។ ស្មាតហ្វូននេះ មានរត់នៅលើស្បែកមុខកម្មវិធី Realme UI 6.0 ផ្អែកលើ Android 15។
សម្រាប់ការថតរូបវិញនៅលើស្មាតហ្វូន Realme GT 7 Pro គឺមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ Sony IMX906 មានមុខងារ OIS ហើយនិងគ្រាប់ទីពីរមានមានទំហំ 50MP periscope telephoto lens មានមុខងារ OIS ហើយនិងមុខងារហ៊្សូមបាន 3x optical zoom។ សម្រាប់គ្រាប់ទីបីមានទំហំ 8MP ultra-wide-angle lens ថតបានជាមុំ 122-degree field of view។ សិនស័រទាំងនេះ នឹងមានផ្តល់នូវសមត្ថភាពខ្ពស់បំផុតសម្រាប់ការថតរូប។ ចំពោះកាមេរ៉ាមុខមានទំហំ 16MP។

realme GT 7 Pro មានអង្គចងចាំទំហំ 256GB, 512GB និង 1TB UFS 4.0 ហើយនិងមានថ្មទំហំ 6500mAh គាំទ្រដោយបច្ចេកវិទ្យា 120W Supervooc fast charging។ ជាមួយគ្នានេះ Realme GT 7 Pro ក៏មានការតម្លើងនូវប្រព័ន្ធទប់ការឡើងកំដៅ diamond ice core cooling system ដែលមានការប្រើប្រាស់នូវបន្ទះត្រជាក់ aerospace-grade cooling gel, tempered VC និង 3D graphene layers ទំហំដល់ 4129mm²។ នៅលើស្មាតហ្វូននេះក៏នូវមុខងារ GT Mode 3.0 ដែលជួយអោយការលេងហ្គេមបានរលូនថែមទៀតផង។
