ស្វែងរកពួកយើង:

ការផ្លាស់ប្តូរធំបំផុតចំនួន 5 នៅលើ Galaxy S25 Ultra ប្រៀបធៀបជាមួយ Galaxy S24 Ultra

ដោយ

Koun Jab Luffy

09 ធ្នូ 2024 02:45 រសៀល

អាន 3 នាទី

Article image
Samsung Galaxy S25 Ultra គឺជាកំពូលស្មាតហ្វូនជំនាន់ថ្មីសម្រាប់ឆ្នាំ 2025 ដែលមនុស្សជាច្រើនទន្ទឹងរង់ចាំបន្ទាប់ពីការ បង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 16 Pro Max រួចមក។ ជាមួយនិងការបែកធ្លាយជាច្រើនកន្លងមក ក៏បានធ្វើអោយអ្នកប្រើប្រាស់ជាច្រើន រង់ចាំមើលនូវភាពច្នៃប្រឌិតជាច្រើនចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung នេះដូចគ្នា ខណៈនៅពេលនេះស្មាតហ្វូន Samsung Galaxy S25 Ultra នេះ ត្រូវបានគេទម្លាយថា នឹងមានការផ្លាស់ប្តូរដល់ទៅ 5 ចំណុចសំខាន់ៗ។
ការផ្លាស់ប្តូរចំនួន 5 នៅលើស្មាតហ្វូន Samsung Galaxy S25 Ultra នេះមានដូចជា បន្ទះឈីបថ្មី ការពង្រឹងទៅលើអេក្រង់ ការឌីស្សាញរូបរាងថ្មី ការ upgrade ទៅលើកាមេរ៉ា ultrawide និងរ៉េមច្រើនជាងមុនផងដែរ។
1. បន្ទះឈីប Qualcomm Snapdragon 8 Elite
កាលពីខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Qualcomm បានបង្ហាញចេញជាផ្លូវការណ៌នូវបន្ទះឈីបជំនាន់ចុងក្រោយរបស់ខ្លួន Snapdragon 8 Elite ដែលជាឈីបខ្លាំង នឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនមួយចំនួនហើយពេលនេះ។ ក្រុមហ៊ុន Samsung ក៏នឹងប្រើប្រាស់នូវបន្ទះឈីបចុងក្រោយបំផុតនេះ នៅលើស្មាតហ្វូន  Galaxy S25 Ultra ដែលខ្លួនគ្រោងនឹងបង្ហាញចេញនៅខែមករា ឆ្នាំ 2025 នេះដូចគ្នា។
Article image
នៅក្នុងឆ្នាំនេះ បន្ទះឈីប Snapdragon គឺមានបំពាក់នូវ Qualcomm Oryon CPU ដែលមានការពង្រឹងទៅលើ GPU និងNPU ។ បន្ទះឈីបនេះ គឺមានការពង្រឹងច្រើនបើប្រៀបធៀបជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 3 ។ ស្មាតហ្វូន Galaxy S25 Ultra នឹងមានបំពាក់នូវបន្ទះឈីប  overclocked Snapdragon 8 Elite។ បើមើលនៅក្នុងការតេស្ត benchmark បញ្ជាក់ថា ស្មាតហ្វូន Flagship នេះ អាចប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូន iPhone 16 Pro Max។
Article image
2. ការឌីស្សាញរូបរាងថ្មី
និយាយពីការឌីស្សាញរូបរាងវិញ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បានធ្វើការផ្លាស់ប្តូរទៅលើការឌីស្សាញរូបរាងថ្មីស្រដៀងគ្នាទៅនឹង Note នៅលើស្មាតហ្វូន Galaxy S-Series ចាប់ផ្តើមជាមួយនឹងស្មាតហ្វូន S22 Ultra មកម្លេះ។ សម្រាប់ស្មាតហ្វូន Galaxy S21 Ultra គឺជាម៉ូដែល S Ultra ចុងក្រោយបំផុតដែលរក្សានូវការឌីស្សាញដូចទៅនឹងម៉ូដែលជំនាន់មុន។ ចំពោះស្មាតហ្វូន Galaxy S25 Ultra នេះ គឺត្រូវបានគេបញ្ជាក់ហើយថា អាចនឹងមានការឌីស្សាញកាន់តែប្រសើរជាងស្មាតហ្វូន S24 Ultra ដែលចេញលក់កន្លងក។
3. ការពង្រឹងទៅលើអេក្រង់ OLED ជាមួយនឹងបន្ទះអេក្រង់ M13+
បើមើលទៅលើស្មាតហ្វូន Galaxy S24 Ultra របស់ក្រុមហ៊ុន Samsung ដែលចេញលក់កន្លងមក គឺពិតជាមានលក្ខណ់ពិសេសខ្លាំង ប៉ុន្តែក៏ធ្លាប់មានការរាយការណ៍អំពីបញ្ហានៃអេក្រង់ផងដែរ។ សម្រាប់នៅលើស្មាតហ្វូន S25 Ultra វិញ គឺមានការប្រើប្រាស់អេក្រង់ថ្មីនេះ ដែលមានសមត្ថភាពខ្ពស់ នឹងជាប្រភេទ OLED គាំទ្រជាមួយនឹងបន្ទះអេក្រង់ M13។ ពាក្យចចាមអារ៉ាមជាច្រើននិយាយថា ស្មាតហ្វូន S25 Ultra នឹងមិនមានអេក្រង់ M14 OLED នោះទេ។
Article image
4. កាមេរ៉ា 50-megapixel Ultrawide
ស្មាតហ្វូន Galaxy S25 Ultra ប្រហែលជាអាចធ្វើអោយអ្នកមានការខកចិត្តប្រសិនបើអ្នករង់ចាំទៅលើការ upgrade ប្រព័ន្ធកាមេរ៉ា Zoom នោះ។ ក្រុមហ៊ុន Samsung នឹងតម្លើងនូវសិនស័រ ultrawide sensor ថ្មីសម្រាប់ស្មាតហ្វូន Ultra flagship នេះ។ស្មាតហ្វូន Galaxy S25 Ultra នេះនឹងមានកាមេរ៉ា  50-megapixel ultrawide ដែលប្រើប្រាស់នូវ Samsung ISOCELL JN3 sensor ជាមួយនឹងទំហំ  0.7um pixel។ សម្រាប់ 3x telephoto របស់ស្មាតហ្វូន  S25 Ultra គឺដូចគ្នាទៅនឹងស្មាតហ្វូន S24 Ultra, S23 Ultra, S22 Ultra និង S21 Ultra ផងដែរ។
5. ចំនួនរ៉េមច្រើនជាងមុន
ជាមួយនិងវត្តមានរបស់ស្មាតហ្វូន Galaxy S24 Ultra កន្លងមក ការប្រើប្រាស់រ៉េមទំហំ 12GB គឺជារ៉េមធំបំផុត។ ឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុន Samsung គឺផ្តោតទៅលើស្មាតហ្វូន AI នោះ ចំពោះវត្តមានរបស់ Galaxy S25 Ultra ថ្មីនេះ ចនឹងមានការ upgrade ទៅលើរ៉េមមានទំហំ 12GB និង 16GB ហើយដែល 16GB ក៏នឹងមានម៉េមូរី 1TB ទៀតផង៕
ការផ្លាស់ប្តូរធំបំផុតចំនួន 5 នៅលើ Galaxy S25 Ultra ប្រៀបធៀបជាមួយ Galaxy S24 Ultra