no-alternative title
no-alternative title

vivo X200 Series នៅលើទីផ្សារប្រទេសឥណ្ឌា នឹងមានតម្លៃខ្ពស់ជាងនៅប្រទេសចិន

កាលពីដើមខែនេះ ក្រុមហ៊ុន Vivo បានជូនដំណឹងពីការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល X200 Series នៅលើទីផ្សារប្រទេសឥណ្ឌា។ ស្មាតហ្វូនថ្មីនេះមាន 2 ម៉ូដែល Vivo X200 និង X200 Pro ហើយនឹងមានការប្រកាសចេញជាផ្លូវការណ៌នៅថ្ងៃទី 12th ខែធ្នូរ ឆ្នាំ 2024 នេះហើយ ប៉ុន្តែមិនទាន់មានការបញ្ជាក់ច្បាស់ពីតម្លៃជាក់លាក់របស់ស្មាតហ្វូននេះនៅឡើយទេ។ យោងតាមតាមការទម្លាយចេញពី Abhishek Yadav ដែលជាប្រភពជឿជាក់បាននៅឥណ្ឌានោះ គឺបានបង្ហោះសារនៅបណ្តាញ X ហើយដោយថែមទាំងមានការបញ្ចេញនូវតម្លៃស្មាតហ្វូនថ្មីនេះថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ស្មាតហ្វូនថ្នាក់ប្រណិតនេះ គឺមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400 នឹងបានប្រកាសចេញនៅលើទីផ្សារប្រទេសចិនកាលពីខែតុលាកន្លងទៅនេះ។ ស្មាតហ្វូន X200 Series នេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាដាក់លក់ជាមួយតម្លៃចាប់ពី 4,300 យ៉ន់ ប្រហែលជា 591 ដុល្លារ។ 

ប៉ុន្តែសម្រាប់ការប្រកាសចេញរបស់ vivo X200 នៅលើទីផ្សារប្រទេសឥណ្ឌាអាចនឹងមានតម្លៃខ្ពស់ដល់ទៅ 65,999 INR ដែលប្រហែលជា 777 ដុល្លារ។ ដូច្នេះប្រៀបធៀបគ្នាជាមួយនិងតម្លៃនៅប្រទេសចិន តម្លៃនៅឥណ្ឌាគឺខ្ពស់ជាង។ ប្រភពខាងលើនេះបន្តថា សម្រាប់ 12GB+256GB គឺមានតម្លៃ 65,999 INR ខណៈដែលទំហំ 16GB+512GB មានតម្លៃ 71,999 INR ប្រហាក់ប្រហែល 848 ដុល្លារ។ 

 

ក្រឡេកមកមើលម៉ូដែល Vivo X200 Pro ដែលនឹងលក់នៅលើទីផ្សារឥណ្ឌាវិញ គឺនឹងមានតម្លៃ 94,999 INR ប្រហែល 1,199 ដុល្លារ ទៅលើទំហំ 16GB+512GB។ សូមជំរាបថា នៅលើទីផ្សារចិន ទំហំដូចគ្នានេះ គឺមាតម្លៃ 5,299 យ៉ន់ ប្រហែល 825 ដុល្លារប៉ុណ្ណោះ។ 

គួរបញ្ជាក់ថា Vivo X200 Pro ត្រូវបានក្រុមហ៊ុននេះបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវ Zeiss lenses សម្រាប់កាមេរ៉ាក្រោយ ដោយមានការដាក់បញ្ចូលនូវសិនស័រទំហំ 200MP Zeiss APO telephoto shooter និងមានការទ្រទ្រង់នូវបន្ទះឈីប V3+ imaging ទៀតផង។ ស្មាតហ្វូននេះដំណើរការលើឈីប MediaTek Dimensity 9400 និងមានថ្មទំហំ 6,000mAh មានមុខងារ AIO features ហើយនិង Android 15 OS ផ្អែកលើ FuntouchOS 15 ចេញពីប្រអប់តែម្តង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស៊ុនស៊ីម៉ិចកូ ផ្ដល់ជូននូវប្រូម៉ូសិនថ្មីដ៏ធំប្រចាំឆ្នាំ 2025 ទៅលើគ្រឿងអេឡិចត្រូនិចម៉ាក LG

ស៊ុនស៊ីម៉ិចកូ ផ្ដល់ជូននូវប្រូម៉ូសិនថ្មីដ៏ធំប្រចាំឆ្នាំ 2025 ទៅលើគ្រឿងអេឡិចត្រូនិចម៉ាក LG

ដោយ ប៉េងលីន
ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរី REDMI 15 ទំហំថ្មធំ 7000mAh អេក្រង់ធំ 6.9” ផ្តល់បទពិសោធន៍ដ៏អស្ចារ្យ តម្លៃចាប់ពី $139

ស្មាតហ្វូនស៊េរី REDMI 15 ទំហំថ្មធំ 7000mAh អេក្រង់ធំ 6.9” ផ្តល់បទពិសោធន៍ដ៏អស្ចារ្យ តម្លៃចាប់ពី $139

ដោយ ប៉េងលីន
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
BYD នាំមុខ Tesla ទៅលើការលក់រថយន្តអគ្គិសនីនៅលើទីផ្សារសកល ដោយលក់បានជាង 1.6 លានគ្រឿង

BYD នាំមុខ Tesla ទៅលើការលក់រថយន្តអគ្គិសនីនៅលើទីផ្សារសកល ដោយលក់បានជាង 1.6 លានគ្រឿង

ដោយ ប៉េងលីន
អបអរសារទរ ជើងហោះហើរត្រង់លើកដំបូងរបស់ Etihad Airways មកពីអារ៉ាប់រួមមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ

អបអរសារទរ ជើងហោះហើរត្រង់លើកដំបូងរបស់ Etihad Airways មកពីអារ៉ាប់រួមមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ

ដោយ ប៉េងលីន