ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

MG ចេញ SUV 7 កៅអី កម្រិត Flagship ថ្មី តម្លៃជាង 4 ម៉ឺនដុល្លារ!

ដោយ

Koun Jab Luffy

24 មករា 2025 01:08 ព្រឹក

អាន 2 នាទី

នេះ គឺជាឡាន MG Majestor ដែលទើបតែបានបង្ហាញខ្លួន នៅក្នុងប្រទេសឥណ្ឌា ជា SUV កៅអី 3 ជួរ ប្រើគ្រោងឆ្អឹង Ladder-frame ហើយវាមានតម្លៃចាប់ពីខ្ទង់ $46,000 សម្រាប់ទីផ្សារប្រទេសឥណ្ឌា។ ឡាន SUV ខ្នាតធំ MG Majestor មួយនេះ ជាក់ស្តែងគឺជាឡាន Maxus D90 ហើយគ្រាន់តែផ្លាស់ប្តូរតែម និងឡូហ្គូប៉ុណ្ណោះ។
រថយន្តUV កៅអី 3 ជួរ ជំនាន់ថ្មី ប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.0L Twin-turbo ទំហំ 4 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបាន 215 HP និង កម្លាំងរមួល 480 NM ដំណើរការដោយប្រអប់លេខអូតូ 8 វគ្គ ហើយមានទាំងជម្រើសប្រើប៉ុង 1 (RWD) ឬ ប៉ុង 2 (AWD)។
បើនិយាយពីរូបរាងវិញ ឡាន MG Majestor មានការឌីហ្សាញបែបកាច និងទាន់សម័យ ជាពិសេសគឺការបំពាក់ប៉ាណាមុខធំ មានបន្ទះដែកការពារបាតក្រោម អមដោយចង្កៀងមុខ LED រចនាដាច់ចេញពីអំពូលបំភ្លឺពេលថ្ងៃ ខណៈផ្នែកខាងក្រោយរបស់វា បានប្រើស្តុប LED រចនារាងស្លីម លាតពេញផ្នែកខាងក្រោយ អមដោយបំពង់ស៊ីម៉ាំងភ្លោះ និងមានកាងលំហូរខ្យល់ ផ្នែកខាងក្រោយ ផងដែរ។
បើយោងតាមក្រុមហ៊ុន MG Motor India បានឲ្យដឹងថា MG Majestor នេះ គឺជាឡានដែលមានប្រវែងវែងបំផុត, ខ្ពស់បំផុត និងទទឹងធំបំផុត ក្នុងប្រភេទឡានដូចគ្នា។ យ៉ាងណាមិញ វាមិនត្រឹមតែមានរូបរាងអំណាចនោះទេ ប៉ុន្តែកាប៊ីនខាងក្នុងរបស់វា ក៏ទំនើបផងដែរ ដោយមានបំពាក់ កុងទ័រឌីជីថល និង អេក្រង់កម្សាន្ត ទំហំ 12.3 អ៊ីញ, កៅអីស្បែកចុចអូតូ មានមុខងារក្តៅត្រជាក់ និងម៉ាស្សា, ប្រព័ន្ធម៉ាស៊ីនត្រជាក់ 3 តំបន់, Speaker 12 គ្រាប់ និង ប្រព័ន្ធជំនួយការបើកបរ ADAS កម្រិត 2 ទៀតផង។
ដូចបានបញ្ជាក់មកពីខាងលើ ឡាន MG Majestor នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ $46,000 នៅក្នុងប្រទេសឥណ្ឌា ដើម្បីប្រជែងនឹង Toyota Fortuner និង Ford Everest ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

MG ចេញ SUV 7 កៅអី កម្រិត Flagship ថ្មី តម្លៃជាង 4 ម៉ឺនដុល្លារ!