no-alternative title
no-alternative title

Volvo EX90 2025 រថយន្តអគ្គិសនី SUV 7-កៅអី កំលាំង 380kW មានតម្លៃជាង 12 ម៉ឺនដុល្លារ ត្រៀមចេញលក់ឆាប់ៗខាងមុខនេះ

ក្រុមហ៊ុន Volvo បានបញ្ចេញតម្លៃផ្លូវការណ៍សម្រាប់រថយន្តអគ្គិសនីពេញខ្នាត Full-size SUV ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល EX90 ហើយម៉ូដែលថ្មីនេះ គឺជាម៉ូដែលសម្រាប់ផ្តោតសំខាន់ទៅលើការប្រគូតប្រជែងជាមួយរថយន្ត SUV របស់អាល្លឺម៉ង់។ Volvo EX90 មានពីរជម្រើសម៉ូដែល គឺ EX90 Plus Twin Motor និង EX90 Ultra Twin Motor Performance។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ូដែល Volvo EX90 Plus Twin Motor មានតម្លៃខ្ទង់ $124,990 និង EX90 Ultra Twin Motor Performance មានតម្លៃខ្ទង់ $138,990 តម្លៃចេញពីរោងចក្រ។ Volvo EX90 Series គឺជារថយន្តអគ្គិសនី SUV ដែលមានភាពប្រគូតប្រជែងទីផ្សារខ្ពស់ជាមួយនឹង Mercedes-Benz EQE SUV ដែលមានតម្លៃចាប់ពី $134,900, Audi Q8 e-tron ដែលមានតម្លៃចាប់ពី $153,984 និង BMW iX មានតម្លៃខ្ទង់ $136,900។ ទោះជាយ៉ាងណា Volvo EX90 Series គឺមានតម្លៃថ្លៃជាងម៉ូដែល Cadillac Lyriq ដែលមានតម្លៃ $117,000 និង Polestar 3 ដែលមានតម្លៃ $118,420។

 

រថយន្តអគ្គិសនីកៅអី 3 ជួយស៊េរីឆ្នាំ 2025 របស់ Volvo នេះ គឺមានបំពាក់នូវកញ្ចប់ថ្មទំហំធំដល់ 111kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 570kW។ នៅលើម៉ូដែល EX90 Plus Twin Motor បានបំពាក់នូវម៉ូទ័រអគ្គិសនីកំលាំងសរុប 300kW និងមានកំលាំងរមូល 770Nm ជាន់ស្ទុះពីកុងទ័រ 0-100km/h ប្រើពេលប្រមាណ 5.9 វិនាទី។

 

ចំនែកម៉ូដែល EX90  Ultra Twin Motor Performance បំពាក់ម៉ូទ័រអគ្គិសនីកំលាំង 380kW និងមានកំលាំងរមូល 910Nm ជាន់ស្ទុះពីកុងទ័រ 0-100km/h ប្រើពេលប្រមាណ 4.9 វិនាទី។ Volvo EX90 Series គាំទ្រនូវបច្ចេកវិទ្យាសាកភ្លើង DC Fast Charging កំលាំង 250kW ដែលសាកភ្លើងពី 10 ទៅ 80% ប្រើពេលប្រមាណជា 30 នាទីប៉ុណ្ណោះ។

រថយន្តអគ្គិសនី SUV ពេញខ្នាត EX90 មានទំងន់សរុបប្រមាណ 2,200kg។ ក្រុមហ៊ុនក៏បានធានាសម្រាប់អតិថិជនដែលបានជាវ EX90 Series រយះពេល 5 ឆ្នាំ ឬ 75,000km ផងដែរ។ Volvo ក៏បានបញ្ជាក់ថា EX90 Series ក៏បានភ្ជាប់មកជាមួយប្រព័ន្ធមុខងារសុវត្ថិភាពកម្រិតខ្ពស់ដូចជាបំពាក់នូវប្រព័ន្ធកាមេរ៉ា ប្រព័ន្ធសែនស័រ LiDAR និង Radar ដែលដំណើរការជាមួយឈីប Nvidia។

 

នៅខាងក្នុង Volvo EX90 Series មានបំពាក់នូវអេក្រង់បញ្ឈរទំហំ 14.5-inch ដំណើរការដោយប្រតិបត្តិការ Google រួមនឹងប្រព័ន្ធសំឡេងម៉ាក  Bowers & Wilkins sound system ចំនួន 25 គ្រាប់។ សម្រាប់គុណសម្បត្តិលម្អិតផ្សេងៗទៀតរបស់ Volvo EX90 Series 2025 នឹងបង្ហាញឆាប់ៗនេះ នៅពេលដែលក្រុមហ៊ុនបង្ហាញចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសអូស្រ្តាលី៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន