no-alternative title
no-alternative title

Huawei Mate 70 ត្រូវបានគេរាយការណ៍ថា មានអ្នកប្រើប្រាស់ច្រើនជាង 2 លានគ្រឿងនៅក្នុងខែនេះ

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 70 series ត្រូវបានគេរាយការណ៍ថា មានអ្នកបើកដំណើរការ (Activation) ប្រហែលជា 2 លានគ្រឿងនៅក្នុងខែនេះ។ បើមើលទៅលើស្មាតហ្វូន Flagship នេះគឺទទួលបាននូវការចាប់អារម្មណ៍ខ្លាំងមែនទែននៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិន នេះគឺដោយសារតែផ្នែក hardware ដ៏ខ្លាំងក្លា និងបច្ចេកវិទ្យា AI ជាច្រើនសម្រាប់ប្រើប្រាស់។ យោងតាមអ្នកទម្លាយម្នាក់បង្ហោះនៅលើ Weibo បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 series នេះ ត្រូវបានបើកដំណើរការ (activation) ច្រើនជាង 2 លានគ្រឿងនៅក្នុងខែមករា ឆ្នាំ 2025 នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈតួរលេខនេះ ស្មាតហ្វូនប្រណិតនេះ អាចនឹងយកឈ្នះទៅលើស្មាតហ្វូន Xiaomi 15 series ទៅលើការបើកដំណើរការប្រើប្រាស់ (activation) នៅក្នុងទីផ្សាររបស់ប្រទេសចិន។ សម្រាប់ចំនួន  “activation volume” សំដៅទៅលើចំនួនសរុបនៃស្មាតហ្វូនថ្មីដែលបើកប្រើប្រាស់ ឬបើកដំណើរការជាលើកដំបូងបំផុត។ ចំនួន “activation volume” នេះបង្ហាញអំពីចំនួនអ្នកប្រើប្រាស់ថ្មីដែលប្រើប្រាស់នូវស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ។វ

ស្មាតហ្វូននេះ បានបង្ហាញនូវភាពពេញនិយមរបស់ស្មាតហ្វូននេះនៅក្នុងទីផ្សាររបស់ប្រទេសចិន។ ក្រុមហ៊ុន Huawei ធ្វើបានល្អមែនទែនទៅលើស្មាតហ្វូន Mate 70 នេះ។ ស្មាតហ្វូន Mate 70 បង្ហាញខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំមុននេះ ហើយវាលក់នៅក្នុងខែធ្នូ ឆ្នាំ 2024 ។  វត្តមានរបស់ស្មាតហ្វូន Huawei Mate 70 នេះ អាចនឹងមានចំនួនច្រើនជាងការនាំចេញទៅលើស្មាតហ្វូនជំនាន់មុននេះ។

អ្នកទម្លាយនេះ បន្តថា បើមើលទៅលើស្មាតហ្វូន Xiaomi 15 series ទើបតែមានការដំណើការប្រើប្រាស់បានចំនួន 2 លានគ្រឿង ខណៈពេលដែលស្មាតហ្វូន Vivo X200 series គឺមានចំនួន 1.2 លានគ្រឿង។ ស្មាតហ្វូន OPPO Find X8 series នេះមានចំនួនអ្នកបើកដំណើរការច្រើនជាង 1 លានគ្រឿង។ ស្មាតហ្វូន Huawei Mate 70 series នេះមាន 4 ម៉ូឌែលនោះគឺ  Standard, Pro, Pro+ និង RS Ultimate Design ។ ស្មាតហ្វូននេះ មានការឌីស្សាញរូបរាងថ្មី បច្ចេកវិទ្យា Huawei កម្រិតខ្ពស់ និងកម្មវិធី software ដ៏សម្បូរបែបជាច្រើនទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន