no-alternative title
no-alternative title

ភីកអាប់ Mazda BT-50 2025 បង្ហាញខ្លួនជាថ្មីនៅអូស្ត្រាលី មានតម្លៃចាប់ពីជាង 3 ម៉ឺនដុល្លារឡើងទៅ

ថ្មីៗនេះ ក្រុមហ៊ុន Mazda Australia បានធ្វើការប្រកាសចេញរថយន្ត Pick Up ស៊េរីថ្មីដែលជាម៉ូដែល Facelift ute ស៊េរីឆ្នាំ 2025 ម៉ូដែល Mazda BT-50 នៅក្នុងទីផ្សារប្រទេសអូស្រ្តាលី។ រថយន្ត Pick up ស៊េរីថ្មីឆ្នាំ 2025 របស់ជប៉ុនមួយនេះ មានជម្រើសរហូតដល់ទៅ 15 ម៉ូដែលផ្សេងៗជាមួយតម្លៃចាប់ពីខ្ទង់ $36,400 ដល់ $71,500។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Mazda BT-50 ស៊េរីថ្មីឆ្នាំ 2025 ត្រូវបានក្រុមហ៊ុនធ្វើការកែលម្អរចនាបថរូបខាងក្រៅថ្មីនៅលើប្រព័ន្ធគ្រោងឆ្អឹង D-Max របស់ Isuzu ដូចជំនាន់មុនដដែល។ នៅផ្នែកខាងមុខរបស់ BT-50 ឆ្នាំ 2025 បានបំពាក់នូវផ្ទាំងប៉ាណាបែបថ្មីពណ៌ខ្មៅរលោតមានរន្ធធំៗដែលផ្តល់នូវលំហូរខ្យល់ចូលជួយស្អំម៉ាស៊ីនបានប្រសើរជាងមុន ហើយក៏រំលេចនូវ Logo របស់ Mazda ធំជាងមុនផងដែរ។

ចំនែកចង្កៀងទាំងគូខាងមុខមានការរចនាដូចគ្នាទៅនឹងម៉ូដែល CX-5 ស៊េរីថ្មីដែលជារថយន្ត Crossover ដែរ។ ហើយនៅផ្នែកខាងក្រោមមានអំពូលកាត់អាប់ និងសំណាញមានរន្ធសម្រាប់បង្ហូរខ្យល់ទៅជួយស្អំសំបកកង់ផងដែរ។ រីនៅផ្នែកខាងក្រោយរក្សារចនាដូចគ្នា Pick up ជំនាន់មុខដដែល គ្រាន់តែពង្រីក Logo Mazda ធំជាងប៉ុណ្ណោះ។

Mazda BT-50 ឆ្នាំ 2025 ទាំងអស់ គឺប្រើប្រាស់ម៉ាស៊ីនទំហំ 3.0-Litre Turbo-Diesel Four-Cylinder ដែលអាចផលិតកំលាំងបាន 140kW និងកំលាំងរមូល 450Nm លើកលែងតែម៉ូដែល Entry-level BT-50 XS តែមួយប៉ុណ្ណោះ ដែលប្រើម៉ាស៊ីន 1.9-Litre Turbo-Diesel Four-Cylinder ដែលមានកំលាំង 110kW និងកំលាំងរមូល 350Nm។

 

ម៉ាស៊ីនទាំងពីរជម្រើសរបស់ BT-50 ឆ្នាំ 2025 ភ្ជាប់ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ។ រថយន្ត Pick up ស៊េរីថ្មីនេះ ក៏បានធ្វើការ Upgrade អេក្រង់កម្សាន្តពីទំហំ 7-អ៊ីង នៅលើជំនាន់មុនឡើងដល់ 8-អ៊ីង ជាអេក្រង់ Touchscreen ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ផងដែរ។

Mazda BT-50 ឆ្នាំ 2025 បំពាក់យ៉ាន់កង់ទំហំ 17-inch ពណ៌ខ្មៅ, ប្រើចង្កៀងមុខជាប្រភេទ LED, ផ្នែកខាងក្នុងរថយន្តជាមួយ ពណ៌ខ្មៅ រួមជាមួយនឹងប្រព័ន្ធសុវត្ថិភាពក្នុងការបើកបរមានដូចជា Adaptive Cruise Control, Lane-Keep Assist, Reversing Camera, Blind-Spot Monitoring, Traffic Sign Recognition, និង Rear Cross-Traffic Alert។ សម្រាប់ម៉ូដែល XTR នៃម៉ូដែល BT-50 វិញ បានបំពាក់នូវយ៉ាន់កង់ទំហំ 18-អ៊ីង ជាប្រភេទ Alloy, មានប្រព័ន្ធចង្កៀងកាត់អាប់ LED Fog Lamps, ប្រព័ន្ធចង្កៀងបំភ្លឺដំណើរការស្វ័យប្រវត្តិ Auto-Levelling Headlights, កញ្ចប់ក្តោបស្វ័យប្រវត្តិ Power-Folding Mirrors, រួមនឹងមុខងារ Side-Steps and Daytime Running lights។ 

ចំនែកខាងក្នុងបានបំពាក់អេក្រង់កម្សាន្តទំហំ 9-អ៊ីង Infotainment Touchscreen ភ្ជាប់នូវមុខងារ Satellite Navigation, ប្រព័ន្ធម៉ាស៊ីនត្រជាក់ពីរតំបន់ Dual-Zone Climate Control, ប្រព័ន្ធសោរ Keyless Entry, និងប្រព័ន្ធវ៉ាស់សំពាធខ្យល់កង់ Tyre Pressure Monitor ជាដើម។ ចំនែកម៉ូដែលកំពូលដាច់គេរបស់ Mazda BT-50 SP មានបំពាក់នូវមុខងារ Sail Plane Sports Bar, Side Steps, Fender Flares, Roof Rails, Door and Tailgate Handles, និង Side Mirror Caps ក៏ដូចជា Roller Tonneau Cover ជាដើម។

នេះជាតម្លៃរបស់ Mazda BT-50 ute ឆ្នាំ 2025 ទាំង 15 ម៉ូដែល៖

  • BT-50 4x2 XS single cab-chassis auto មានតម្លៃ $36,400 
  • BT-50 4x2 XT single cab-chassis auto មានតម្លៃ   $39,400 
  • BT-50 4x2 XT Freestyle cab-chassis auto មានតម្លៃ $43,000 
  • BT-50 4x2 XT dual-cab chassis auto មានតម្លៃ $46,610 
  • BT-50 4x2 XT dual-cab pick-up auto មានតម្លៃ $48,210 
  • BT-50 4x2 XTR dual cab pick-up auto មានតម្លៃ $53,790 
  • BT-50 4x4 XT single cab-chassis មានតម្លៃ $47,250
  • BT-50 4x4 XT Freestyle cab-chassis auto មានតម្លៃ $51,000 
  • BT-50 4x4 XT dual-cab chassis auto មានតម្លៃ $54,620 
  • BT-50 4x4 XTR dual-cab chassis auto មានតម្លៃ $59,650 
  • BT-50 4x4 GT dual-cab chassis auto មានតម្លៃ $63,070 
  • BT-50 4x4 XT dual-cab pick-up auto មានតម្លៃ $56,220
  • BT-50 4x4 XTR dual-cab pick-up auto មានតម្លៃ $62,750 
  • BT-50 4x4 GT dual-cab pick-up auto មានតម្លៃ $66,170 
  • BT-50 4x4 SP dual-cab pick-up auto មានតម្លៃ $71,500 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន