no-alternative title
no-alternative title

realme នឹងធ្វើការបង្ហាញចេញនូវស្មាតហ្វូនទំនើបចុងក្រោយនៅក្នុងព្រឹត្តិការណ៍ MWC 2025

ក្រុមហ៊ុនផលិតស្មាតហ្វូន realme បានប្រកាសផ្លូវការណ៍ថា ខ្លួននឹងចូលរួមនៅក្នុងព្រឹត្តិការណ៍សមាជពិភពទូរស័ព្ទ ឬ 2025 Mobile World Congress (MWC) ដែលត្រូវប្រារព្ធធ្វើឡើងនៅទីផ្សារប៉ាសេឡូណា ប្រទេសអេស្ប៉ាញ នៅខែក្រោយនេះ (មីនា)។ ក្រុមហ៊ុនផលិតស្មាតហ្វូនចិននេះ នឹងនាំយកនូវបច្ចេកវិទ្យាស្មាតហ្វូនទំនើបចុងក្រោយរបស់ខ្លួនទៅដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិសេសមួយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

realme បានបញ្ជាក់ថា ខ្លួននឹងធ្វើការដាក់សម្ពោធនូវបច្ចេកវិទ្យាស្មាតហ្វូនទំនើបបំផុតចុងក្រោយ ដែលរួមមាននូវបច្ចេកវិទ្យាថតរូប cutting-edge optical imaging ដែលអាចធ្វើការផ្លាស់ប្តូរការបរិបថនៃការថតរូបនៅលើស្មាតហ្វូនទៅកាន់ម៉ាស៊ីនថតរូបកម្រិត DSLR។

 

ជាងនេះទៅទៀត realme ក៏នឹងមានការបង្ហាញចេញនូវគំរូបច្ចេកវិទ្យា AI Innovation ជំនាន់ចុងក្រោយបំផុត ដែលត្រូវបានធ្វើការអភិវឌ្ឍន៍នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ NEXT AI lap របស់ខ្លួនផងដែរ ដែលបច្ចេកវិទ្យា AI ថ្មីនេះ គឺផ្តោតសំខាន់ទៅលើការប្រើប្រាស់កាន់តែមានភាពកាន់តែទំនើបសម្រាប់កាមេរ៉ាស្មាតហ្វូន និងប្រតិបត្តិការកាមេរ៉ាឲ្យកាន់តែទទួលបាននូវភាពរលូនបំផុត។

 

បន្ថែមពីនេះ realme ក៏នឹងប្រកាសចេញនៅ “ផែនការយុទ្ធសាស្ត្របីឆ្នាំប្រកបដោយមហិច្ឆតា” ឬ “ambitious three-year strategic plan” ក៏ដូចជា ប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី realme 14 Pro Series សម្រាប់ទីផ្សារសកលនៅក្នុងព្រឹត្តិការណ៍ 2025 MWC Barcelona ផងដែរ។

realme នឹងរៀបចំ "កន្លែងដ៏អស្ចារ្យ" សម្រាប់អ្នកទស្សនា ដើម្បីពិនិត្យមើលការរចនានៃការផ្លាស់ប្តូរពណ៌ផ្សេងនៅលើស្មាតហ្វូន realme 14 Pro Series និងបច្ចេកវិទ្យាផ្សេងទៀតដែលបង្ហាញដោយ realme ។ realme 14 Pro Series រួមមានម៉ូដែល realme 14 Pro និង Realme 14 Pro+ ដែលក្រុមហ៊ុនទើបតែបានធ្វើការប្រកាសចេញលក់នៅទីផ្សារប្រទេសឥណ្ឌាថ្មីៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

ដោយ ប៉េងលីន